Isosorbide mononitrate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: មនុស្សពេញវ័យ:លេប1ដង20mg 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ដង40mg 1ថ្ងៃ2ដង។ 
- 
                    ហាមប្រើ・អ្នកដែលមានអាការៈសម្ពាធឈាមធ្លាក់ចុះទាបធ្ងន់ធ្ងរ ឬ អ្នកដែលមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។ ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma) ・អ្នកដែលមានរបួសផ្នែកក្បាលឬកើតមានជំងឺហូរឈាមក្នុងខួរក្បាល ・អ្នកដែលមានអាការៈខ្វះឈាមកម្រិតធ្ងន់ធ្ងរ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថប្រភេទអាស៊ីតនីទ្រិច(Nitric acid)ឬប្រភេទនីទ្រីត(Nitrite) ・អ្នកដែលកំពុងប្រើប្រាស់ឱសថដែលទប់ស្កាត់សកម្មភាពរបស់អង់ស៊ីមPhosphodiesterase 5(PDE-5) (ឱសថSildenafil citrate, ឱសថVardenafil hydrochloride hydrate, ឱសថTadalafil) ឬ ឱសថដែលជម្រុញសកម្មភាពរបស់អង់ស៊ីមGuanylate cyclase(ឱសថRiociguat)។ ករណីថ្នាំចាក់: ・អ្នកដែលមានអាការៈសម្ពាធឈាមធ្លាក់ចុះទាបធ្ងន់ធ្ងរ ឬ អ្នកដែលមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។ ・អ្នកដែលមានជំងឹនៃបណ្ដុំរោគសញ្ញាអាយហ្សេនមេនចឺ(Eisenmenger's syndrome)ឬជំងឺលើសសម្ពាធឈាមនៅសរសៃអាកទែរក្នុងសួតបឋម(Primary pulmonary hypertension) ・អ្នកដែលមានជំងឹស្ទះសរសៃឈាមនៅថតក្រោមស្ដាំនៃបេះដូង(Right ventricular infarction) ・អ្នកដែលកំពុងមានអាការៈខ្វះជាតិទឹក ・អ្នកដែលមានជំងឺNeurocirculatory asthenia (NCA) ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma) ・អ្នកដែលមានរបួសផ្នែកក្បាលឬកើតមានជំងឺហូរឈាមក្នុងខួរក្បាល ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថប្រភេទអាស៊ីតនីទ្រិច(Nitric acid)ឬប្រភេទនីទ្រីត(Nitrite) ・អ្នកដែលកំពុងប្រើប្រាស់ឱសថដែលទប់ស្កាត់សកម្មភាពរបស់អង់ស៊ីមPhosphodiesterase 5(PDE-5) (ឱសថSildenafil citrate, ឱសថVardenafil hydrochloride hydrate, ឱសថTadalafil) ឬ ឱសថដែលជម្រុញសកម្មភាពរបស់អង់ស៊ីមGuanylate cyclase(ឱសថRiociguat)។ 
- 
                    ផលរំខានផលរំខានរួមមាន ឈឺក្បាល ធ្ងន់ក្បាល វិលមុខ បេះដូងលោតញាប់ ឡើងកន្ទួលក្រហម រមាស់ស្បែក ។ល។ ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - អស់កម្លាំង បាត់បង់ចំណង់អាហារ ស្បែកនិងភ្នែកប្រែពណ៌លឿង (ប៉ះពាល់មុខងារថ្លើម ខាន់លឿង)។ 
- 
                    អន្តរប្រតិកម្ម・ឱសថដែលទប់ស្កាត់សកម្មភាពរបស់អង់ស៊ីមPhosphodiesterase 5(PDE-5) (ឱសថSildenafil citrate, ឱសថVardenafil hydrochloride hydrate, ឱសថTadalafil) ឬ ឱសថដែលជម្រុញសកម្មភាពរបស់អង់ស៊ីមGuanylate cyclase(ឱសថRiociguat) - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះទាបខ្លាំង។ ដូច្នេះ ហាមប្រើរួមគ្នា។ ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・គ្រឿងស្រវឹង - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះទាប។ (លើកលែងករណីថ្នាំចាក់:) ・ឱសថបញ្ចុះទឹកនោម - អាចធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើង។ ・ឱសថដែលមានសកម្មភាពពង្រីកសរសៃឈាម ឱសថប្រភេទអាស៊ីតនីទ្រិច(Nitric acid)ឬប្រភេទនីទ្រីត(Nitrite) - អាចធ្វើអោយកើតមានផលរំខានដូចជាឈឺក្បាលឬសម្ពាធឈាមធ្លាក់ចុះទាបជាដើម។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ឱសថនេះអាចផ្ដល់ផលរំខានដូចជា ងងឹតមុខនៅពេលក្រោកឈរ ជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលមានអាការៈបែបនេះ។ ・ឱសថនេះក៏អាចផ្ដល់ផលរំខានដូចជា ឈឺក្បាល បញ្ហាស្មារតី ជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។ ・គ្រឿងស្រវឹងអាចធ្វើអោយសម្ពាធឈាមចុះទាបកាន់តែខ្លាំង ឬកើតមានអាការៈឈឺក្បាល វិលមុខ ងងឹតមុខ ជាដើម ដូច្នេះ គួរចៀសវាងពិសាគ្រឿងស្រវឹង ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    សកម្មភាពឱសថឱសថនេះនឹងចូលទៅក្នុងកោសិកានៃសរសៃឈាម ដោយបំលែងទៅជាអាសូតម៉ូណូអុកស៊ីត(NO)ដែលមានប្រសិទ្ធិភាពភ្ញោចសកម្មភាពនៃអង់ស៊ីមGuanylate cyclase ធ្វើអោយបរិមាណcGMPកើនឡើង បង្កអោយកម្រិតអ៊ីយ៉ុងកាល់ស្យូមនៅក្នុងកោសិកាថយចុះជាដើម។ ជាលទ្ធផល ឱសថនេះមានប្រសិទ្ធិភាពទធ្វើអោយសរសៃឈាមរីកធំទូលាយជាងមុខ ចរន្តឈាមក៏ដំណើរការបានស្រួល។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
