Isosorbide
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- បញ្ចុះសម្ពាធក្នុងខួរក្បាល ចំពោះអ្នកជំងឺមហារីកខួរក្បាល។
- បញ្ចុះសម្ពាធក្នុងខួរក្បាល ដែលកើនឡើងដោយសាររបួសក្បាលពីខាងក្រៅ។
- បញ្ចុះទឹកនោម ចំពោះអ្នកជំងឺក្រួសក្នុងតម្រងនោមឬបំពង់ទឹកនោម។
- បញ្ចុះសម្ពាធក្នុងភ្នែក ចំពោះអ្នកដែលមានជំងឺក្លូកូម(Glaucoma)។
- ជំងឺមេនីអេ(Meniere's disease)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីប្រើនៅក្នុងការបញ្ចុះសម្ពាធក្នុងខួរក្បាល បញ្ចុះសម្ពាធក្នុងភ្នែក និង បញ្ចុះទឹកនោម:
មនុស្សពេញវ៍យ:ពិសារ1ថ្ងៃ 49~98mg (ថ្នាំទឹក70%ត្រូវនឹង70~140mL) ដោយបែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតារោគសញ្ញា។ អាចពង្រាវ2ដងក្នុងទឹកត្រជាក់មុននឹងពិសារ។
・ករណីជំងឺមេនីអេ(Meniere's disease):
ពិសារ1ថ្ងៃ1.05~1.4mg/kg (ថ្នាំទឹក70%ត្រូវនឹង1.5~2.0mL/kg) (កម្រិតស្តង់ដារ) ដោយជាទូទៅ មនុស្សពេញវ៍យ ត្រូវពិសារ1ថ្ងៃ 63~84mg (ថ្នាំទឹក70%ត្រូវនឹង90~120mL) បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតារោគសញ្ញា។ អាចពង្រាវ2ដងក្នុងទឹកត្រជាក់មុននឹងពិសារ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងកើតមានដុំឈាមនៅក្នុងក្បាលលក្ខណៈស្រួចស្រាវ។
-
ផលរំខាន
ផលរំខានរួមមាន ក្អួតចង្អោរ រាករូស ស្នាមក្រហមលើស្បែក ឡើងកន្ទួលក្រហម ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ឡើងកន្ទួលក្រហម ពិបាកដកដង្ហើម បេះដូងលោតញាប់ សម្ពាធឈាមទាប (រោគប្រតិកម្មធ្ងន់ធ្ងរ)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
សកម្មភាពឱសថ
ឱសថនេះមិនទទួលឥទ្ធិពលពីប្រតិកម្មបំលែងផ្សេងៗនៅក្នុងរាងកាយនោះទេ។ នៅពេលសារធាតុឱសថនេះចូលទៅក្នុងឈាម វាធ្វើអោយកំហាប់អូស្មូសកើនឡើង ហើយជាតិទឹកនៅក្រៅសរសៃឈាមក៏ចាប់ផ្ដើមចូលទៅក្នុងសរសៃឈាម។ ដោយសារធាតុនេះអាចឆ្លងកាត់ការច្រោះនៃតម្រងនោមបានយ៉ាងងាយ ធ្វើអោយវាអាចចូលទៅក្នុងបំពង់តម្រងនោមដើម្បីបង្កើនកំហាប់អូស្មូសនៅទីនោះ ហើយអាចទប់ស្កាត់ការស្រូបចូលវិញនៃជាតិទឹកពីក្នុងបំពង់តម្រងនោម។ ជាលទ្ធផល ឱសថនេះបង្កើនបរិមាណបញ្ចេញចោលនៃសារធាតុអេឡិចត្រូឡាយនិងជាតិទឹកទៅតាមទឹកនោម ធ្វើអោយជាតិទឹកនៅតាមជាលិកាក្នុងរាងកាយថយចុះ ក៏ដូចជា សម្ពាធក្នុងខួរក្បាលឬក្នុងភ្នែកផងដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp