Isopropylantipyrine + Acetaminophen + Allylisopropylacetylurea + Anhydrous caffeine
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - អាការៈក្ដៅខ្លួននៅពេលមានជំងឺផ្ដាសាយ - អាការៈឈឺត្រចៀក - អាការៈឈឺបំពង់ក - អាការៈឈឺចាប់ពេលមករដូវ - អាការៈឈឺក្បាល - អាការៈឈឺធ្មេញ - អាការៈឈឺសរសៃប្រសាទលក្ខណៈមានរោគសញ្ញាច្រើន (Symptomatic neuralgia) - អាការៈឈឺចាប់ដោយសាររបួស។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: មនុស្សពេញវ័យ លេបក្នុងកម្រិត1ដង1g 1ថ្ងៃ3~4ដង។ ករណីប្រើតែនៅពេលមានអាការៈ លេបក្នុងកម្រិត1ដង1~2g ដោយអាចលេបបន្ថែមទៀតក្រោយរយៈពេលយ៉ាងហោចណាស់4ម៉ោង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ កម្រិតប្រើប្រាស់អតិបរមាក្នុង1ថ្ងៃគឺ4g។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រភេទPyrazolone (ឱសថSulpyrineជាដើម)ឬឱសថប្រភេទAminophenol (ឱសថAcetaminophenឬParacetamolជាដើម)។ ・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។ ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ការប្រើប្រាស់ឱសថនេះរួមជាមួយនិងឱសថដែលមានផ្ទុកសារធាតុAcetaminophen(ឬParacetamol)ផ្សេងទៀត អាចកើតមានផលប៉ះពាល់ដល់មុខងារថ្លើមដោយសារលើសកម្រិតAcetaminophenធ្វើអោយពុល ដូច្នេះ ត្រូវប្រុងប្រយ័ត្ន។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
