Isopropanol
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការសម្លាប់មេរោគ: - នៅលើស្បែកនិងដៃ - នៅលើឧបករណ៍បរិក្ខារពេទ្យ។ សម្គាល់:ចំពោះបាក់តេរីនិងវីរុសមួយចំនួន(បាក់តេរីAnthrax បាក់តេរីតេតាណុស ជាដើម) អ៊ីសូប្រូប៉ាណុលមិនមានប្រសិទ្ធិភាពកម្ចាត់នោះឡើយ។ 
- 
                    កម្រិតប្រើប្រាស់សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។ 
- 
                    ហាមប្រើ・ស្បែកឬភ្នាសដែលមានរបួស។ 
- 
                    ផលរំខានផលរំខានរួមមាន ឡើងកន្ទួលក្រហម ក្រហាយស្បែក។ល។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ប្រសិនបើឧបករណ៍បរិក្ខារពេទ្យមានប្រឡាក់ឈាមឬទឹករងៃ សូមលាងសម្អាតចេញសិនមុននឹងប្រើថ្នាំសម្លាប់មេរោគនេះ ព្រោះអាចធ្វើអោយថយចុះប្រសិទ្ធិភាពសម្លាប់មេរោគ។ ・ការប្រើក្នុងបរិមាណច្រើននិងរយៈពេលយូរ អាចធ្វើអោយមានអាការៈដូចជាឈឺក្បាល ក្រហាយ។ល។ ・សារធាតុនេះអាចឆេះ ដូច្នេះ សូមកុំដាក់នៅក្បែរកន្លែងមានភ្លើង។ 
- 
                    សកម្មភាពឱសថសារធាតុអ៊ីសូប្រូប៉ាណុលងាយជ្រៀតចូលទៅក្នុងមេរោគនិងមានប្រសិទ្ធិភាពកម្ចាត់មេរោគដោយធ្វើអោយប្រូតេអ៊ីនឬស្រទាប់ខ្លាញ់នៃកោសិកាមានលក្ខណៈប្រែប្រួល។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
