Isoprenaline hydrochloride = Isoproterenol hydrochloride
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលករណីថ្នាំលេប: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈជីពចរដើរយឺតកម្រិតធ្ងន់ធ្ងរគ្រប់ប្រភេទ និង ប្រើនៅក្នុងការបង្ការការកើតមានអាការៈនៃបណ្ដុំរោគសញ្ញាអាដាមស្តូក(Adams–Stokes syndrome)។ ក្រៅពីនេះ ឱសថនេះក៏ត្រូវបានប្រើនៅក្នុងការព្យាបាលអាការៈវិលមុខដោយសារបញ្ហានៅផ្នែកខាងក្នុងនៃត្រចៀកផងដែរ។ ករណីថ្នាំចាក់: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម: - អាការៈនៃបណ្ដុំរោគសញ្ញាអាដាមស្តូក(Adams–Stokes syndrome)ប្រភេទជីពចរដើរយឺត រួមទាំងអាការៈជីពចរដើរយឺតកម្រិតធ្ងន់ធ្ងរនិងអាការៈគាំងបេះដូងផងដែរ។ - អាការៈនៃមុខងារបេះដូងចុះខ្សោយលក្ខណៈស្រួចស្រាវដែលបណ្ដាលមកពីជំងឺស្ទះសរសៃឈាមបេះដូងឬបង្កដោយសារធាតុពុលនៃបាក់តេរី។ - បណ្ដុំរោគសញ្ញានៃការថយចុះបរិមាណឈាមបាញ់ចេញពីបេះដូងនៅក្រោយពេលវះកាត់។ - អាការៈហឺតកម្រិតធ្ងន់ធ្ងរ។ ករណីថ្នាំទឹកលាយសម្រាប់ស្រូបតាមមាត់: ជាទូទៅ ឱសថនេះប្រើនៅក្នុងការបន្ធូរអាការៈកន្ត្រាក់ទងសួតដែលកើតមាននៅក្នុងជំងឺដូចជា:ជំងឺហឺត(Bronchial asthma) ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកទងសួតរ៉ាំរ៉ៃ ជំងឺទងសួតរីក(Bronchiectasis) ជំងឺខ្យល់ដក់ក្នុងសួត(Pulmonary emphysema)។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំលេប: មនុស្សពេញវ័យ:លេប1ដង15mg, 1ថ្ងៃ3~4ដង។ ករណីអាការៈវិលមុខដោយសារបញ្ហានៅផ្នែកខាងក្នុងនៃត្រចៀក ប្រើដោយលេប1ដង7.5~15mg, 1ថ្ងៃ3ដង (22.5~45.0mg/ថ្ងៃ)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីថ្នាំចាក់: -ករណីព្យួរសេរ៉ូមតាមសរសៃវ៉ែន:ប្រើក្នុងកម្រិត0.2~1.0mgលាយនៅក្នុងសូលុយស្យុងអ៊ីសូតូនិច(Isotonic solution)200~500mL រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែនដោយតាមដានចំនួនបេះដូងលោតឬចង្វាក់បេះដូង(ECG)បណ្ដើរ។ ករណីអាការៈនៃបណ្ដុំរោគសញ្ញាអាដាមស្តូក(Adams–Stokes syndrome)ប្រភេទជីពចរដើរយឺត ត្រូវរក្សាចង្វាក់បេះដូងក្នុងចន្លោះ50~60/នាទី។ ករណីអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)ឬបណ្ដុំរោគសញ្ញានៃការថយចុះបរិមាណឈាមបាញ់ចេញពីបេះដូង ត្រូវរក្សាចង្វាក់បេះដូងប្រហែល110/នាទី។ -ករណីបន្ទាន់:ប្រើក្នុងកម្រិត0.2mgលាយនៅក្នុងសូលុយស្យុងអ៊ីសូតូនិច(Isotonic solution)20mL រួចប្រើ2~20mLដើម្បីចាក់ក្នុងសរសៃវ៉ែនដោយយឺតៗ ឬចាក់ក្នុងសាច់ដុំ ឬ ចាក់ក្រោមស្បែក។ ករណីខ្សែចង្វាក់បេះដូងរាបស្មើ អាចប្រើក្នុងកម្រិត0.02~0.2mg ចាក់ក្នុងបេះដូង។ ករណីថ្នាំទឹកលាយសម្រាប់ស្រូបតាមមាត់: ប្រើ1ដង3mg ស្រូបដោយប្រើឧបករណ៍ណេប៊ុឡាយហ្សឺ(Nebulizer)ជាដើម ស្រូបរយៈពេល3~10នាទី។ 
- 
                    ហាមប្រើករណីថ្នាំលេប ប្រើនៅក្នុងការព្យាបាលអាការៈជីពចរដើរយឺតកម្រិតធ្ងន់ធ្ងរគ្រប់ប្រភេទ និង ប្រើនៅក្នុងការបង្ការការកើតមានអាការៈនៃបណ្ដុំរោគសញ្ញាអាដាមស្តូក(Adams–Stokes syndrome): ・អ្នកដែលមានជំងឺ Idiopathic hypertrophic subaortic stenosis (IHSS)។ ・អ្នកដែលកំពុងមានអាការៈពុលដោយសារឱសថប្រភេទDigitalis។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម : ឱសថប្រភេទCatecholamine (ឱសថAdrenalineជាដើម) ឱសថEphedrine ឱសថMethylephedrine ឱសថMethylephedrine saccharinate ឱសថOrciprenaline ឱសថFenoterol ឱសថDroxidopa។ ករណីថ្នាំលេប ប្រើចំពោះអាការៈវិលមុខដោយសារបញ្ហានៅផ្នែកខាងក្នុងនៃត្រចៀក: ・អ្នកដែលមានជំងឺទាក់ទងនឹងសរសៃអាកទែបេះដូងកម្រិតធ្ងន់ធ្ងរ។ ・អ្នកដែលទើបរងរបួសពីខាងក្រៅលើផ្នែកក្បាលឬផ្នែកកភ្លាមៗ។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម : ឱសថប្រភេទCatecholamine (ឱសថAdrenalineជាដើម) ឱសថEphedrine ឱសថMethylephedrine។ ករណីថ្នាំចាក់: ・អ្នកដែលមានជំងឺ Idiopathic hypertrophic subaortic stenosis (IHSS)។ ・អ្នកដែលកំពុងមានអាការៈពុលដោយសារឱសថប្រភេទDigitalis។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម : ឱសថប្រភេទCatecholamine (ឱសថAdrenalineជាដើម) ឱសថEphedrine ឱសថMethylephedrine ឱសថMethylephedrine saccharinate ឱសថOrciprenaline ឱសថFenoterol ឱសថDroxidopa។ ករណីថ្នាំទឹកលាយសម្រាប់ស្រូបតាមមាត់: ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម : ឱសថប្រភេទCatecholamine (ឱសថAdrenalineជាដើម) ឱសថEphedrine ឱសថMethylephedrine។ ・អ្នកដែលមានជំងឺចង្វាក់បេះដូងខុសប្រក្រតីលក្ខណៈជីពចរដើរញាប់ (Tachyarrhythmia)។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ។ 
- 
                    ផលរំខាន・រោគសញ្ញាទាក់ទងនឹងប្រព័ន្ធរបត់ឈាម:សម្ពាធឈាមកើនឡើង ជីពចរដើរលឿន បេះដូងលោតញាប់ ・រោគសញ្ញាស្មារតី:ញ័រដៃជើង គេងមិនលក់ អារម្មណ៍មិនស្ងប់ ・រោគសញ្ញាទាក់ទងនឹងមេតាបូលីស:កម្រិតជាតិស្ករក្នុងឈាមកើនឡើង កម្រិតប៉ូតាស្យូមចុះទាប កម្រិតអាំងស៊ុយលីនក្នុងឈាមកើនឡើង ・រោគសញ្ញាក្រពះពោះវៀន:អារម្មណ៍មិនស្រួលក្នុងក្រពះ ទល់លាមក។ នៅពេលប្រើរួមជាមួយឱសថប្រភេទទីអូហ្វីរីន (Theophylline drugs) អាចធ្វើអោយផលរំខានដូចជា បេះដូងលោតញាប់ គេងមិនលក់ ញ័រដៃជើង ជាដើម ងាយកើតឡើង។ ម្យ៉ាងទៀត ដើម្បីកាត់បន្ថយផលរំខានពីការប្រើឱសថប្រភេទស្រូបតាមមាត់ច្រើនហួសហេតុ ត្រូវកំណត់កម្រិតប្រើប្រាស់ក្នុង1ថ្ងៃអោយបានច្បាស់លាស់។ 
- 
                    សកម្មភាពឱសថ・ភ្ញោចគ្រឿងទទួលβ1(β1 receptor) ដើម្បីបង្កើនកម្លាំងកន្ត្រាក់របស់បេះដូង ក៏ដូចជាបង្កើនបរិមាណឈាមដែលច្របាច់ចេញពីបេះដូង ប៉ុន្តែឱសថនេះ មិនមានឥទ្ធិពលទៅលើចំនួនដងនៃការកន្ត្រាក់របស់បេះដូងឬសម្ពាធឈាមនោះទេ។ ・មានសកម្មភាពសំខានៗ3 គឺ បន្ធូរការកន្ត្រាក់នៃសាច់ដុំរលោងនៅទងសួត ទប់ស្កាត់ការបញ្ចេញសារធាតុដែលបង្កអាការៈប្រតិកម្មផ្សេងៗ និង ជម្រុញចលនានៃរោមនៅលើភ្នាសរបស់ទងសួត។ ប៉ុន្តែ សកម្មភាពចម្បងជាងគេនោះគឺ ការបន្ធូរការកន្ត្រាក់នៃសាច់ដុំរលោងនៅទងសួត តាមរយៈការជម្រុញសកម្មភាពនៃអង់ស៊ីមAdenylate cyclase ដែលចាំបាច់នៅក្នុងការផលិតម៉ូលេគុលcAMPពីATP។ នៅពេលបរិមាណcAMPកើនឡើង ទងសួតនឹងចាប់ផ្ដើមរីកធំ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
