Isoniazid sodium methanesulfonate
ផលិតផល:
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរបេងសួត និង ជំងឺរបេងផ្សេងទៀត។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: មនុស្សពេញវ័យ:លេប1ថ្ងៃ 0.4g~1.0g (8~20mg/kg) បែងចែកជា1~3ដងក្នុង1ថ្ងៃ ប្រើរៀងរាល់ថ្ងៃ ឬ 1សប្ដាហ៍2ថ្ងៃ។ ករណីចាំបាច់ អាចបង្កើនកម្រិតដល់ 1ថ្ងៃ1.5g។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ គួរប្រើរួមជាមួយឱសថព្យាបាលជំងឺរបេងផ្សេងទៀត។ 
- 
                    ហាមប្រើ・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។ 
- 
                    ផលរំខានផលរំខានរួមមាន ងាយហូរឈាម ឈឺក្បាល វិលមុខ អស់កម្លាំង បាត់បង់ចំណង់អាហារ ចង់ក្អួត ហើមពោះ ឈឺពោះ ទល់លាមក ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកឡើងពណ៌លឿង(រលាកថ្លើមជាដើម) - ក្តៅខ្លួន ស្នាមក្រហមលើស្បែក ពងទឹកលើស្បែក ដាច់រលាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) - ឡើងកន្ទួលក្រហម ក្ដៅខ្លួន (បណ្ដុំរោគសញ្ញាប្រតិកម្មបង្កដោយឱសថ) - ក្ដៅខ្លួន ស្នាមក្រហមលើស្បែក ឈឺសាច់ដុំនិងសន្លាក់ (រោគសញ្ញានៃSLE) - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (រលាកសួតប្រភេទInterstitial pneumonia) - ក្ដៅខ្លួន កន្ទួលក្រហមលើស្បែក បរិមាណទឹកនោមថយចុះ ហើមដៃជើងនិងមុខ (រលាកតម្រងនោម មុខងារតម្រងនោមថយចុះ) - ក្ដៅខ្លួន ឈឺបំពង់ក អស់កម្លាំង ងាយហូរឈាមតាមអញ្ចាញធ្មេញ ច្រមុះឬក្រោមស្បែក (ជំងឺគ្រាប់ឈាមសថយចុះប្រភេទAgranulocytosis ជំងឺប្លាកែតថយចុះ) - អាការៈប្រកាច់ - គំហើញចុះខ្សោយ ឃើញចំណុចងងឹតនៅចំកណ្ដាល (រលាកសរសៃចក្ខុវិញាណជាដើម) - ស្ពឹកដៃជើង ខ្សោយសរសៃវិញាណ ខ្សោយសាច់ដុំ (រលាកសរសៃប្រសាទតាមអវៈយវៈ) 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថព្យាបាលជំងឺរបេងផ្សេងទៀត(Rifampicinជាដើម) - អាចប៉ះពាល់ដល់មុខងារថ្លើមធ្ងន់ធ្ងរ ដូច្នេះត្រូវតាមដានមុខងារថ្លើមជាប្រចាំ។ ・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយសកម្មភាពនៃWarfarinកើនឡើង ・ឱសថPhenytoin, Carbamazepineជាដើម - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង បង្កជាផលរំខានផ្សេងៗ ・ឱសថបញ្ចុះជាតិស្ករក្នុងឈាមនិងអាំងស៊ុយលីន - អាចធ្វើអោយជាតិស្ករក្នុងឈាមធ្លាក់ចុះកាន់តែខ្លាំង ・ឱសថDisulfiram - អាចបង្កជាផលរំខានផ្សេងៗ ・ឱសថCycloserine - អាចបង្កជាផលរំខានផ្សេងៗដូចជាវិលមុខ ងងុយគេង។ល។ ・ឱសថCiclosporin - អាចធ្វើអោយសកម្មភាពនៃCiclosporinថយចុះ ・ឱសថItraconazole - អាចធ្វើអោយសកម្មភាពនៃItraconazoleថយចុះ ・ឱសថបញ្ចុះសម្ពាធឈាម ឱសថប្រភេទSympathomimetic agent ឱសថប្រភេទParasympathetic inhibitor ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង ・ឱសថLevodopa - អាចធ្វើអោយសកម្មភាពនៃLevodopaថយចុះ ・ឱសថដែលមានផ្ទុកAluminium hydroxide - អាចធ្វើអោយសកម្មភាពឱសថIsoniazidថយចុះ ដូច្នេះ មិនគួរប្រើក្នុងពេលតែមួយនោះទេ ・ឱសថPethidine hydrochloride - អាចបង្កជាផលរំខានផ្សេងៗ ・ត្រីដែលសម្បូរអាមីណូអាស៊ីតHistidine ដូចជាត្រីទូណា(Tuna)ជាដើម - អាចធ្វើអោយមានអាការៈដូចជាឈឺក្បាល ស្នាមក្រហមលើស្បែក ក្អួតចង្អោរ រមាស់។ល។ ・អាហារដែលសម្បូរសារធាតុTyramine ដូចជាឈីសជាដើម - អាចធ្វើអោយមានអាការៈដូចជាសម្ពាធឈាមឡើង បេះដូងលោតញាប់។ល។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើប្រាស់ឱសថនេះទេ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ គួរចៀសវាងបរិភោគសាច់ត្រីដែលសម្បូរអាមីណូអាស៊ីតHistidine ដូចជាត្រីទូណា(Tuna)ជាដើម ព្រោះអាចធ្វើអោយមានអាការៈដូចជាឈឺក្បាល ស្នាមក្រហមលើស្បែក ក្អួតចង្អោរ រមាស់។ល។ ・ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ គួរចៀសវាងបរិភោគអាហារដែលសម្បូរសារធាតុTyramine ដូចជាឈីសជាដើម ព្រោះអាចធ្វើអោយមានអាការៈដូចជាសម្ពាធឈាមឡើង បេះដូងលោតញាប់។ល។ ・ករណីប្រើឱសថនេះរួមជាមួយឱសថព្យាបាលជំងឺរបេងផ្សេងទៀត គួរតាមដានមុខងារថ្លើមរបស់អ្នកជំងឺជាប្រចាំ។ 
- 
                    សកម្មភាពឱសថជាឱសថប្រឆាំងបាក់តេរីរបេង ដោយមានប្រសិទ្ធិភាពបង្អាក់ប្រតិកម្មបង្កើតសារធាតុMycolic acidដែលចាំបាច់ក្នុងការបង្កើតភ្នាសកោសិកាខាងក្រៅនៃបាក់តេរី ធ្វើអោយបាក់តេរីមិនអាចរស់រានបាន។ ក្រៅពីនេះ ឱសថនេះក៏មានសកម្មភាពទប់ស្កាត់ការបង្កើតDNAនិងប្រតិកម្មផ្សេងៗទៀតដែលចាំបាច់សម្រាប់ការរស់រាននិងការកើនចំនួនរបស់បាក់តេរី។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
