Isoniazid

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរបេងសួត និង ជំងឺរបេងផ្សេងទៀត។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ 200~500mg (4~10mg/kg) ចាក់ក្នុងសាច់ដុំ ឬ ចាក់តាមសរសៃវ៉ែន។ ករណីចាក់ក្នុងចន្លោះខួរឆ្អឹង(Medullary cavity) ឬ ក្នុងទ្រូង(Thoracic cavity) ត្រូវប្រើ1ដង50~200mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ គួរប្រើរួមជាមួយឱសថព្យាបាលជំងឺរបេងផ្សេងទៀត។

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ 200~500mg (4~10mg/kg) បែងចែកជា1~3ដងក្នុង1ថ្ងៃ ប្រើរៀងរាល់ថ្ងៃ ឬ 1សប្ដាហ៍2ថ្ងៃ។

      ករណីចាំបាច់ អាចបង្កើនកម្រិតដល់ 1ថ្ងៃ1g (1ថ្ងៃ20mg/kg សម្រាប់កុមារអាយុក្រោម13ឆ្នាំ)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ គួរប្រើរួមជាមួយឱសថព្យាបាលជំងឺរបេងផ្សេងទៀត។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។

    • ផលរំខាន

      ផលរំខានរួមមាន ងាយហូរឈាម ឈឺក្បាល វិលមុខ អស់កម្លាំង បាត់បង់ចំណង់អាហារ ចង់ក្អួត ហើមពោះ ឈឺពោះ ទល់លាមក ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកឡើងពណ៌លឿង(រលាកថ្លើមជាដើម)

      - ក្តៅខ្លួន ស្នាមក្រហមលើស្បែក ពងទឹកលើស្បែក ដាច់រលាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))

      - ឡើងកន្ទួលក្រហម ក្ដៅខ្លួន (បណ្ដុំរោគសញ្ញាប្រតិកម្មបង្កដោយឱសថ)

      - ក្ដៅខ្លួន ស្នាមក្រហមលើស្បែក ឈឺសាច់ដុំនិងសន្លាក់ (រោគសញ្ញានៃSLE)

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (រលាកសួតប្រភេទInterstitial pneumonia)

      ​- ក្ដៅខ្លួន កន្ទួលក្រហមលើស្បែក បរិមាណទឹកនោមថយចុះ ហើមដៃជើងនិងមុខ (រលាកតម្រងនោម មុខងារតម្រងនោមថយចុះ)

      - ក្ដៅខ្លួន ឈឺបំពង់ក អស់កម្លាំង ងាយហូរឈាមតាមអញ្ចាញធ្មេញ ច្រមុះឬក្រោមស្បែក (ជំងឺគ្រាប់ឈាមសថយចុះប្រភេទAgranulocytosis ជំងឺប្លាកែតថយចុះ)

      - អាការៈប្រកាច់

      - គំហើញចុះខ្សោយ ឃើញចំណុចងងឹតនៅចំកណ្ដាល (រលាកសរសៃចក្ខុវិញាណជាដើម)

      - ស្ពឹកដៃជើង ខ្សោយសរសៃវិញាណ ខ្សោយសាច់ដុំ (រលាកសរសៃប្រសាទតាមអវៈយវៈ)

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថព្យាបាលជំងឺរបេងផ្សេងទៀត(Rifampicinជាដើម) - អាចប៉ះពាល់ដល់មុខងារថ្លើមធ្ងន់ធ្ងរ ដូច្នេះត្រូវតាមដានមុខងារថ្លើមជាប្រចាំ។

      ・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយសកម្មភាពនៃWarfarinកើនឡើង

      ・ឱសថPhenytoin, Carbamazepineជាដើម - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង បង្កជាផលរំខានផ្សេងៗ

      ・ឱសថបញ្ចុះជាតិស្ករក្នុងឈាមនិងអាំងស៊ុយលីន - អាចធ្វើអោយជាតិស្ករក្នុងឈាមធ្លាក់ចុះកាន់តែខ្លាំង

      ・ឱសថDisulfiram - អាចបង្កជាផលរំខានផ្សេងៗ

      ・ឱសថCycloserine - អាចបង្កជាផលរំខានផ្សេងៗដូចជាវិលមុខ ងងុយគេង។ល។

      ・ឱសថCiclosporin - អាចធ្វើអោយសកម្មភាពនៃCiclosporinថយចុះ

      ・ឱសថItraconazole - អាចធ្វើអោយសកម្មភាពនៃItraconazoleថយចុះ

      ・ឱសថបញ្ចុះសម្ពាធឈាម ឱសថប្រភេទSympathomimetic agent ឱសថប្រភេទParasympathetic inhibitor ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង

      ・ឱសថLevodopa - អាចធ្វើអោយសកម្មភាពនៃLevodopaថយចុះ

      ・ឱសថដែលមានផ្ទុកAluminium hydroxide - អាចធ្វើអោយសកម្មភាពឱសថIsoniazidថយចុះ ដូច្នេះ មិនគួរប្រើក្នុងពេលតែមួយនោះទេ

      ・ឱសថPethidine hydrochloride - អាចបង្កជាផលរំខានផ្សេងៗ

      ・ត្រីដែលសម្បូរអាមីណូអាស៊ីតHistidine ដូចជាត្រីទូណា(Tuna)ជាដើម - អាចធ្វើអោយមានអាការៈដូចជាឈឺក្បាល ស្នាមក្រហមលើស្បែក ក្អួតចង្អោរ រមាស់។ល។

      ・អាហារដែលសម្បូរសារធាតុTyramine ដូចជាឈីសជាដើម - អាចធ្វើអោយមានអាការៈដូចជាសម្ពាធឈាមឡើង បេះដូងលោតញាប់។ល។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើប្រាស់ឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ គួរចៀសវាងបរិភោគសាច់ត្រីដែលសម្បូរអាមីណូអាស៊ីតHistidine ដូចជាត្រីទូណា(Tuna)ជាដើម ព្រោះអាចធ្វើអោយមានអាការៈដូចជាឈឺក្បាល ស្នាមក្រហមលើស្បែក ក្អួតចង្អោរ រមាស់។ល។

      ・ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ គួរចៀសវាងបរិភោគអាហារដែលសម្បូរសារធាតុTyramine ដូចជាឈីសជាដើម ព្រោះអាចធ្វើអោយមានអាការៈដូចជាសម្ពាធឈាមឡើង បេះដូងលោតញាប់។ល។

      ・ករណីប្រើឱសថនេះរួមជាមួយឱសថព្យាបាលជំងឺរបេងផ្សេងទៀត គួរតាមដានមុខងារថ្លើមរបស់អ្នកជំងឺជាប្រចាំ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងបាក់តេរីរបេង ដោយមានប្រសិទ្ធិភាពបង្អាក់ប្រតិកម្មបង្កើតសារធាតុMycolic acidដែលចាំបាច់ក្នុងការបង្កើតភ្នាសកោសិកាខាងក្រៅនៃបាក់តេរី ធ្វើអោយបាក់តេរីមិនអាចរស់រានបាន។ ក្រៅពីនេះ ឱសថនេះក៏មានសកម្មភាពទប់ស្កាត់ការបង្កើតDNAនិងប្រតិកម្មផ្សេងៗទៀតដែលចាំបាច់សម្រាប់ការរស់រាននិងការកើនចំនួនរបស់បាក់តេរី។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp