Isoflurane

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការអនុវត្តការសណ្ដំរាងកាយទាំងមូល(General anesthesia)។

    • កម្រិតប្រើប្រាស់

      ថ្នាំទឹកសម្រាប់ស្រូបតាមផ្លូវដង្ហើម:

      ・ដំណាក់កាលចាប់ផ្ដើមសណ្ដំ:
      ចាក់ឱសថសណ្ដំតាមសរសៃវ៉ែនក្នុងកម្រិតធ្វើអោយគេងលក់ រួចប្រើឱសថនេះរួមជាមួយឧស្ម័នអុកស៊ីសែន ឬ លាយជាមួយឧស្ម័នអុកស៊ីសែននិងឧស្ម័នNitrous oxide។ ម្យ៉ាងទៀត ក៏អាចប្រើឱសថនេះរួមជាមួយឧស្ម័នអុកស៊ីសែន ឬ លាយជាមួយឧស្ម័នអុកស៊ីសែននិងឧស្ម័នNitrous oxide ដើម្បីចាប់ផ្ដើមការសណ្ដំក៏បាន។ ដំបូង ប្រើឱសថនេះក្នុងកំហាប់ 0.5% រួចបង្កើនកំហាប់បន្តិចម្ដងៗ រហូតដល់កំហាប់ដែលចាំបាច់សម្រាប់ការវះកាត់ ដោយជាទូទៅ អាចប្រើឱសថនេះក្នុងកំហាប់4.0%ចុះក្រោម។

      ・ដំណាក់កាលរក្សាការសណ្ដំ:
      តាមដានស្ថានភាពរបស់អ្នកជំងឺ ដោយជាទូទៅ ប្រើឱសថនេះរួមជាមួយឧស្ម័នអុកស៊ីសែននិងឧស្ម័នNitrous oxide ក្នុងកំហាប់អប្បបរមាដែលបង្ហាញប្រសិទ្ធិភាព ដើម្បីរក្សាស្ថានភាពសណ្ដំរបស់អ្នកជំងឹ។ ជាទូទៅ ប្រើឱសថនេះក្នុងកំហាប់2.5%ចុះក្រោម។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រភេទហាឡូជិន(Halogen)​។

      ・អ្នកដែលមានសាច់ញាតិធ្លាប់កើតមានអាការៈក្ដៅខ្លួនប្រភេទMalignant hyperthermia។

    • ផលរំខាន

      ផលរំខានរួមមាន ប៉ះពាល់ចង្វាក់បេះដូង សម្ពាធឈាមប្រែប្រួល ចង់ក្អួត ក្អួត ឈឺក្បាល។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ជីពចរដើរញាប់ ចង្វាក់បេះដូងខុសប្រក្រតី សម្ពាធឈាមប្រែប្រួល កម្ដៅក្នុងខ្លួនកើនឡើងភ្លាមៗ រឹងសាច់ដុំ (ក្ដៅខ្លួនធ្ងន់ធ្ងរ(Malignant hyperthermia))

      - ក្អក សាច់ដុំបំពង់កកន្ត្រាក់ ទងសួតកន្ត្រាក់ (ប៉ះពាល់ប្រព័ន្ធដកដង្ហើម)

      - ពិបាកដកដង្ហើម សម្ពាធឈាមធ្លាក់ចុះ ហើមមុខ ហើមបំពង់ក ក្រហមពេញខ្លួន (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ស្បែកឬភ្នែកលឿង (ប៉ះពាល់មុខងារថ្លើម ខាន់លឿង)

      - ចង្វាក់បេះដូងលោតញាប់ អារម្មណ៍ខុសប្រក្រតីនៅក្នុងទ្រូង ឈឺទ្រូង (អាការៈនៃចង្វាក់បេះដូងដើរលឿនដោយសារបញ្ហាថតក្រោមនៃបេះដូង(Ventricular tachycardia) ញ័រថតក្រោមនៃបេះដូង QTអូសបន្លាយ គាំងបេះដូង)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថAdrenaline, Noradrenaline - អាចធ្វើអោយប៉ះពាល់ដល់ចង្វាក់បេះដូង និង អាចឈានដល់គាំងបេះដូង។

      ・ឱសថបន្ធូរការកន្ត្រាក់នៃសាច់ដុំ (Vecuronium bromide, Suxamethonium chloride hydrate ជាដើម) - អាចធ្វើអោយសកម្មភាពបន្ធូរការកន្ត្រាក់សាច់ដុំនៃឱសថទាំងនេះកើនឡើង។

      ・ឱសថប្រភេទCa antagonists - អាចធ្វើអោយកើតមានអាការៈសម្ពាធឈាមចុះទាប និង ផលរំខានផ្សេងៗទៀត។

      ・ឱសថទប់ស្កាត់សកម្មភាពប្រព័ន្ធប្រសាទកណ្ដាល (ឱសថប្រភេទអូភីអ័យ(Opioid), ឱសថប្រភេទBenzodiazepine ជាដើម) - អាចធ្វើអោយកើតមានផលរំខានប៉ះពាល់ដល់ប្រព័ន្ធដកដង្ហើមជាដើម។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    • សកម្មភាពឱសថ

      សកម្មភាពនៃឱសថនេះនៅមិនទាន់ត្រូវបានស្រាវជ្រាវបញ្ជាក់អោយបានច្បាស់លាស់នៅឡើយទេ ប៉ុន្តែ គេសន្មតថាឱសថនេះមានសកម្មភាពទៅលើប្រព័ន្ធប្រសាទកណ្ដាលនៅក្នុងការសណ្ដំរាងកាយ។ ការស្រាវជា្រវលើសកម្មភាពនៃឱសថនេះ រួមមានទ្រឹស្ដីLipoid ទ្រឹស្ដីHydrate crystal ជាដើម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp