Isoconazole nitrate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលករណីថ្នាំលាបលើស្បែក (1%): ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺRingwormឬTinea(ដងខ្លួន ក្រលៀន ជើង) ជំងឺកង់ឌីដាស៊ីស(Candidiasis) ជំងឺTinea versicolor។ ករណីថ្នាំសុលតាមទ្វារមាស: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកខាងក្នុងនិងខាងក្រៅទ្វារមាសបណ្ដាលមកពីមេរោគផ្សិតCandida។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំលាបលើស្បែក (1%): លាបនៅកន្លែងមានបញ្ហា 1ថ្ងៃ2~3ដង។ ករណីថ្នាំសុលតាមទ្វារមាស:: ប្រើ1សប្ដាហ៍1ដង 600mg សុលដល់ផ្នែកជ្រៅនៃទ្វារមាស។ ប្រសិនបើប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចប្រើម្ដងទៀត ក្នុងកម្រិត1ដង 600mg។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ 
- 
                    ផលរំខានផលរំខានរួមមាន ឡើងក្រហម រមាស់ ក្រហាយ ឈឺ។ល។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូនករណីថ្នាំលាប: ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ករណីថ្នាំសុលតាមទ្វារមាស: ・ស្ត្រីមានផ្ទៃពោះ(ក្រោម3ខែ)ឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេសករណីថ្នាំលាប: ・កាប៉ះពាល់ឱសថនេះជាមួយនឹងផលិតផលប្រើក្នុងការពន្យារកំណើតធ្វើអំពីLatexដូចជាស្រោមអនាម័យជាដើម អាចធ្វើអោយគុណភាពផលិតផលទាំងនេះចុះអន់ថយឬខូច ដូច្នេះ គួរចៀសវាងកុំអោយឱសថនេះប៉ះពាល់ត្រូវនឹងផលិតផលទាំងនេះ។ 
- 
                    សកម្មភាពឱសថជាឱសថប្រឆាំងមេរោគផ្សិតប្រភេទImidazole antifungal ដោយមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងភ្នាសកោសិកានៃមេរោគផ្សិតធ្វើអោយភ្នាសមានលក្ខណៈប្រែប្រួល ហើយកោសិការបស់មេរោគផ្សិតមិនអាចរស់រានឬកើនចំនួនបាន។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
