Irinotecan hydrochloride hydrate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - ជំងឺមហារីកក្រពះដែលរើឡើងវិញឬមិនអាចវះកាត់បាន - ជំងឺមហារីកពោះវៀន(Colon, Rectum)ដែលរើឡើងវិញឬមិនអាចវះកាត់បាន - ជំងឺមហារីកសួតប្រភេទNon-small-cell lung carcinomaនិងប្រភេទSmall-cell lung carcinoma - ជំងឺមហារីកសុដន់ដែលរើឡើងវិញឬមិនអាចវះកាត់បាន - ជំងឺមហារីកកស្បូន - ជំងឺមហារីកក្រពេញអូវែរ - ជំងឺមហារីកស្បែកប្រភេទSquamous cell carcinoma - ជំងឺមហារីកនៅប្រព័ន្ធទឹករងៃប្រភេទNon-Hodgkin lymphoma - ជំងឺដុំសាច់មហារីកកើតលើកុមារ - ជំងឺមហារីកលំពែងដែលមិនអាចវះកាត់បាន។ 
- 
                    កម្រិតប្រើប្រាស់សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។ 
- 
                    ហាមប្រើ・អ្នកដែលមានបញ្ហាទាក់ទងនឹងមុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង។ ・អ្នកដែលកំពុងមានជំងឺឆ្លង។ ・អ្នកដែលកំពុងមានអាការៈរាករូស។ ・អ្នកដែលកំពុងមានជំងឺស្ទះពោះវៀនឬពោះវៀនស្ពឹក។ ・អ្នកដែលកំពុងមានជំងឺរលាកសួតប្រភេទInterstitial pneumoniaឬជំងឺក្រិនសួត(Pulmonary fibrosis)។ ・អ្នកដែលកំពុងមានជំងឺទឹកក្នុងពោះឬទឹកក្នុងទ្រូងក្នុងបរិមាណច្រើន។ ・អ្នកដែលកំពុងមានជំងឺខាន់លឿង។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថAtazanavir sulfate។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ 
- 
                    ផលរំខានផលរំខានរួមមាន អាការៈខ្វះឈាម រាករូស ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ឈឺពោះ ជ្រុះរោមឬសក់ រលាកពោះវៀន ពោះវៀនស្ពឹក។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - រួយខ្លួន ក្ដៅខ្លួន ចេញឈាមក្រោមស្បែក (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង) - រងាញាក់ ក្ដៅខ្លួនខ្លាំង ជីពចរកើនឡើង ឈឺសាច់ដុំ ឈឺសន្លាក់ សម្ពាធឈាមធ្លាក់ចុះ ក្អក មានស្លេស្ម ដង្ហក់ (ជំងឺឆ្លងធ្ងន់ធ្ងរ(អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគ រលាកសួត ជាដើម)) - បេះដូងលោតញាប់ពេលឡើងជណ្ដើរឬទីទួល ដង្ហក់ រួយខ្លួន ឈាមច្រមុះ ចេញឈាមតាមអញ្ចាញ ចេញឈាមក្រោមស្បែក ងាយហូរឈាម (ជំងឺDisseminated intravascular coagulation syndrome, DIC) - លាមកជ្រាយឬទឹក រាករូស ចង់ក្អួត ឈឺពោះ (រលាកពោះវៀន) - ឈឺពោះខ្លាំងជាប់រហូត លាមកពណ៌ខ្មៅ លាមកមានឈាម ហើមពោះ ចង់ក្អួត ពិបាកបញ្ចេញលាមក (ស្ទះពោះវៀន ហូរឈាមនៅតាមបំពង់រំលាយអាហារ ធ្លាយពោះវៀន) - ក្អកស្ងួត ពិបាកដកដង្ហើម ដង្ហក់ (ជំងឺរលាកសួតប្រភេទInterstitial pneumonia) - ទឹកមុខស្លេកស្លាំង បែកញើសទាំងត្រជាក់ វិលមុខ ងងឹតមុខ ដង្ហក់ អារម្មណ៍មិនស្រួលក្នុងមាត់ ស្ពឹកបបូរមាត់ ពិបាកដកដង្ហើម កន្ទាលត្រអាក ហើមភ្នែកនិងបបូរមាត់ បេះដូងលោតញាប់ រួយខ្លួន បាត់បង់ស្មារតី ថ្ពាល់ក្រហម (រោគប្រតិកម្មធ្ងន់ធ្ងរ) - ភ្នែកនិងស្បែកប្រែពណ៌លឿង អស់កម្លាំង បាត់បង់ចំណង់អាហារ ចង់ក្អួត(មុខងារថ្លើមធ្លាក់ចុះ ខាន់លឿង) - បរិមាណទឹកនោមថយចុះ បាត់បង់ចំណង់អាហារ រួយខ្លួន ហើម (មុខងារតម្រងនោមថយចុះ) - ពិបាកដកដង្ហើម ឈឺទ្រូង ស្មារតីដឹងខ្លួនធ្លាក់ចុះ ពិបាកផ្ដោតអារម្មណ៍ ក្អក បែកញើស ក្ដៅខ្លួន ហើមពាក់កណ្ដាលខ្លួនចុះក្រោម បបូរមាត់និងថ្ពាល់ប្រែពណ៌ខៀវស្វាយ ឈឺនៅពេលដើរ (ជំងឺស្ទះដោយសារកំណកឈាម) - ស្ពឹកមួយចំហៀងខ្លួន ឈឺក្បាល ពិបាកនិយាយ ភ្នែកមើលមិនសូវច្បាស់ឬមើលមិនឃើញតែម្ដង ស្មារតីដឹងខ្លួនធ្លាក់ចុះ ពិបាកផ្ដោតអារម្មណ៍គិតឬសម្រេចចិត្ត (ស្ទះសរសៃឈាមក្នុងខួរក្បាល) - ថប់ក្នុងទ្រូង ក្រហាយទ្រូង ឈឺរាលដល់ចុងដង្ហើមឬដើមដៃឆ្វេងឬស្មា (ស្ទះឬត្បៀតសរសៃឈាមក្នុងបេះដូង) - បេះដូងលោតខុសចង្វាក់ម្ដងៗ ជីពចរមិននឹងនរ ថប់ដង្ហើម (ជំងឺPremature ventricular contraction(PVC))។ 
- 
                    អន្តរប្រតិកម្ម・ឱសថAtazanavir sulfate - អាចធ្វើអោយប៉ះពាល់ដល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងនិងបង្កជាអាការៈរាករូសធ្ងន់ធ្ងរ។ ដូច្នេះ ហាមប្រើរួមគ្នា។ ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងងាយកើតឡើង។ ・ឱសថបន្ទូរការកន្ត្រាក់សាច់ដុំនៅដៃជើង - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះថយចុះ។ ・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4 (ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole(Ketoconazole, Fluconazole, Itraconazole, Miconazole), ឱសថប្រឆាំងបាក់តេរីប្រភេទMacrolide(Erythromycin, Clarithromycin ជាដើម), ឱសថRitonavir, ឱសថDiltiazem hydrochloride, ឱសថNifedipine, ឱសថMozavaptan hydrochloride), ផ្លែក្រូចថ្លុង - អាចធ្វើអោយប៉ះពាល់ដល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងនិងបង្កជាអាការៈរាករូស។ ・ឱសថដែលបង្កើនសកម្មភាពអង់ស៊ីមCYP3A4 (Phenytoin, Carbamazepine, Rifampicin, Phenobarbital ជាដើម), អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John's Wort - អាចធ្វើអោយប្រសិទ្ធិភាពនៃIrinotecanថយចុះ។ ・ឱសថSorafenib tosilate, ឱសថLapatinib tosilate hydrate, ឱសថRegorafenib hydrate - អាចធ្វើអោយប៉ះពាល់ដល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងនិងបង្កជាអាការៈរាករូស។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលប៉ះពាល់ទៅលើមុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង និង អាការៈរាករូសធ្ងន់ធ្ងរ ព្រោះវាអាចមានគ្រោះថ្នាក់ដល់ជីវិតអ្នកជំងឺ។ ・សារធាតុនៅក្នុងផ្លែក្រូចថ្លុង ឬ អាហារបំប៉នដែលមានសារធាតុSt.John's Wort អាចធ្វើអោយប្រសិទ្ធិភាពឱសថប្រែប្រួល ដូច្នេះ គួរចៀសវាងបរិភោគអាហារទាំងនេះ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    សកម្មភាពឱសថឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់ដំណើរការផលិតDNAនៅក្នុងកោសិកាមហារីក ដោយបង្អាក់សកម្មភាពរបស់អង់ស៊ីមDNA topoisomerase I ធ្វើអោយកោសិកាមហារីកមិនអាចបំបែកខ្លួន(កើនចំនួន)បាន។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
