Irbesartan + Trichlormethiazide
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាម។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: ក្នុងឱសថ1គ្រាប់រួមមាន:(LD) Irbesartan 100mg/Trichlormethiazide 1mg ឬ (HD) Irbesartan 200mg/Trichlormethiazide 1mg។ មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង1គ្រាប់។ គេមិនប្រើឱសថនេះជាជម្រើសទី1នៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមនោះទេ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទសាយអាហ្ស៉ាយ(Thiazide diuretics) និង ឱសថដែលស្រដៀងនោះ(ឱសថChlorthalidone ជាដើម)។ ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ ・អ្នកដែលកំពុងមានអាការៈមិនបញ្ចេញទឹកនោម ឬ អ្នកដែលកំពុងទទួលការលាងឈាម។ ・អ្នកដែលមានជំងឺមុខងារតម្រងនោមចុះខ្សោយលក្ខណៈស្រួចស្រាវ។ ・អ្នកដែលកំពុងមានរោគសញ្ញានៃកម្រិតសារធាតុសូដ្យូម(Na)និងប៉ូតាស្យូម(K)ធ្លាក់ចុះទាបនៅក្នុងរាងកាយ។ ・អ្នកជំងឺទឹកនោមផ្អែមដែលកំពុងប្រើប្រាស់ឱសថAliskiren fumarate (លើកលែងករណីអ្នកជំងឺមិនមានជម្រើសឱសថបញ្ចុះសម្ពាធឈាមផ្សេងទៀតដែលមានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងសម្ពាធឈាម)។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថDesmopressin acetate hydrate។ 
- 
                    ផលរំខានវិលមុខ នោមញឹក ឈឹក្បាល កម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមកើនឡើង ។ល។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមកើនឡើង ម្យ៉ាងទៀត ឥទ្ធិពលទៅលើកម្រិតប៉ូតាស្យូមនិងអាស៊ីតអ៊ុយរិចក្នុងឈាមអាចបន្សាបគ្នាបាន។ ・ដោយសារឱសថបន្សំទាំងនេះអាចធ្វើអោយសម្ពាធឈាមចុះទាបខ្លាំង វាមិនមានជាឱសថព្យាបាលជម្រើសទីមួយនោះទេ ដោយគេប្រើវានៅពេលការប្រើឱសថARBតែឯងមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់។ 
- 
                    សកម្មភាពឱសថសកម្មភាពរួមគ្នារវាងឱសថARBនិងឱសថបញ្ចុះទឹកនោម។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
