Ipriflavone
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបង្កើនម៉ាសឆ្អឹងដែលថយចុះដោយសារជំងឺពុកឆ្អឹង(Osteoporosis)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង 200mg, 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ផលរំខាន
ដំបៅក្រពះពោះវៀន ហូរឈាមក្នុងក្រពះពោះវៀន ចង់ក្អួត ក្អួត ឈឺពោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ភាគច្រើន អ្នកជំងឺត្រូវប្រើប្រាស់ឱសថនេះរយៈពេលវែង ដូច្នេះ ត្រូវតាមដានផលរំខានដែលប៉ះពាល់ក្រពះពោះវៀនអោយបានម៉ត់ចត់។
-
សកម្មភាពឱសថ
ទប់ស្កាត់សកម្មភាពជម្រុញប្រតិកម្មរំលាយឆ្អឹងរបស់អរម៉ូនប៉ារ៉ាទីរ៉ូអ៊ីតឬសារធាតុប្រូស្តាក្លង់ឌីនE2ជាដើម។ ម្យ៉ាងទៀត ឱសថនេះក៏ទប់ស្កាត់ប្រតិកម្មរំលាយឆ្អឹង តាមរយៈការជម្រុញសកម្មភាពរបស់អរម៉ូនអេស្ត្រូជេននៅក្នុងការបង្កើនការបញ្ចេញសារធាតុកាល់ស៊ីតូនីន(Calcitonin)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp