Ipratropium bromide hydrate
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈពិបាកដកដង្ហើមបណ្ដាលមកពីការស្ទះផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម ៖
- ជំងឺហឺត(Bronchial asthma)
- ជំងឺសួតលក្ខណៈស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) រួមមាន ជំងឺរលាកទងសួតរ៉ាំរ៉ៃ និង ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema)។
-
កម្រិតប្រើប្រាស់
ថ្នាំទម្រង់ជាឧបករណ៍បាញ់ស្រូបតាមមាត់(20μg):
ប្រើជាមួយឧបករណ៍Adapterសម្រាប់ឱសថនេះ ដោយបាញ់1ដង1~2ចុច(កម្រិតIpratropium bromide hydrate 20~40μg) 1ថ្ងៃ3~4ដង ដើម្បីស្រូបតាមមាត់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រភេទAtropine។
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទ(Angle-closure glaucoma)។
・អ្នកដែលមានជំងឺក្រពេញប្រូស្តាតរីកធំ(Prostatomegaly)។
-
ផលរំខាន
ផលរំខានរួមមាន ឈឺក្បាល ស្ងួតក្នុងមាត់ ចង់ក្អួត បេះដូងលោតញាប់។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម កន្ទាលត្រអាក ហើមមាត់និងបំពង់ក (រោគប្រតិកម្មធ្ងន់ធ្ងរ)
- បេះដូងលោតញាប់ ដង្ហក់ មិនស្រួលឬឈឺក្នុងទ្រូង (ជំងឺញ័រថតខាងលើនៃបេះដូង(Atrial fibrillation) ជាដើម)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះមិនមានប្រសិទ្ធិភាពបំបាត់អាការៈហឺតដែលកើតឡើងភ្លាមៗនោះទេ ប៉ុន្តែ វាមានប្រសិទ្ធិភាពកាត់បន្ថយអាការៈងាយប្រតិកម្មរបស់បំពង់ខ្យល់ជាដើម ដោយគេច្រើនប្រើឱសថនេះសម្រាប់ការបង្ការកុំអោយកើតមានអាការៈហឺត។ ឱសថនេះត្រូវការរយៈពេលយូរបន្តិចមុននឹងបង្ហាញប្រសិទ្ធិភាព។
-
សកម្មភាពឱសថ
ឱសថនេះនឹងទៅភ្ជាប់ជាមួយនឹងគ្រឿងទទួល(Receptor)នៃសារធាតុអាសេទីលកូលីន(Acetylcholine)ដែលបញ្ចេញពីផ្នែកខាងចុងនៃសរសៃប្រសាទវ៉ាហ្គឹស(Vagus nerve) ធ្វើអោយសារធាតុអាសេទីលកូលីនមិនអាចភ្ជាប់ទៅនឹងគ្រឿងទទួលរបស់វាបាន ជាលទ្ធផល សកម្មភាពកន្ត្រាក់ទងសួតនៃសារធាតុនេះត្រូវបានទប់ស្កាត់ ហើយទងសួតក៏រីកធំទូលាយ សម្រួលដល់ការដកដង្ហើម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp