Ipragliflozin L-Proline

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី1 និង ប្រភេទទី2។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ជំងឺទឹកនោមផ្អែមប្រភេទទី1:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង50mg មុនឬក្រោយអាហារពេលព្រឹក។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ថ្ងៃ1ដង100mg។ ប្រើរួមជាមួយឱសថអាំងស៊ុយលីន។

      ・ជំងឺទឹកនោមផ្អែមប្រភេទទី2:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង50mg មុនឬក្រោយអាហារពេលព្រឹក។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ថ្ងៃ1ដង100mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ធ្ងន់ធ្ងរ ឬ ស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម។

      ・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ ឬ ស្ថិតនៅមុននិងក្រោយពេលវះកាត់ ឬ កំពុងមានរបួសធ្ងន់ធ្ងរ។

    • ផលរំខាន

      ត្រូវប្រុងប្រយ័ត្នចំពោះការកើតមានជំងឺឆ្លងនៅផ្លូវតម្រងនោម ជាពិសេសស្ត្រី។ ក្រៅពីនេះ នៅមានផលរំខាន ដូចជា ទល់លាមក ស្ងួតក ស្រកទម្ងន់ នោមញឹក ទឹកនោមកើនឡើង។

    • សកម្មភាពឱសថ

      SGLT-2 ជាគ្រឿងចម្លងដែលស្ថិតនៅផ្នែកជិតនៃបំពង់ផលិតទឹកនោម(Proximal tubule)និងមានតួនាទីស្រូបយកម៉ូលេគុលស្ករចូលក្នុងរាងកាយវិញ។ ឱសថនេះមានសកម្មភាពទប់ស្កាត់ដំណើរការនៃគ្រឿងចម្លងSGLT-2នេះ ដើម្បីទប់ស្កាត់ការស្រូបគ្លុយកូសចូលក្នុងរាងកាយវិញ ធ្វើអោយកម្រិតជាតិស្ករក្នុងឈាមថយចុះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp