Ipilimumab
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺមហារីកMalignant melanoma ដែលមិនអាចព្យាបាលជាសះស្បើយដោយការវះកាត់បាន
- ជំងឺមហារីកកោសិកាតម្រងនោម ដែលមិនអាចព្យាបាលជាសះស្បើយដោយការវះកាត់ ឬ លក្ខណៈរាលដាលទៅសរីរាង្គផ្សេងទៀត។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីជំងឺមហារីកMalignant melanoma ដែលមិនអាចព្យាបាលជាសះស្បើយដោយការវះកាត់បាន:
មនុស្សពេញវ័យ: ប្រើក្នុងកម្រិត1ដង3mg/kg(ទម្ងន់) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល90នាទី រៀងរាល់3សប្ដាហ៍ម្ដង។ អនុវត្តចំនួន4ដង។ ករណីប្រើឱសថនេះរួមជាមួយឱសថប្រឆាំងមហារីកផ្សេងទៀត ត្រូវប្រើរួមជាមួយឱសថNivolumab។
・ករណីជំងឺមហារីកកោសិកាតម្រងនោម ដែលមិនអាចព្យាបាលជាសះស្បើយដោយការវះកាត់ ឬ លក្ខណៈរាលដាលទៅសរីរាង្គផ្សេងទៀត:
មនុស្សពេញវ័យ: ប្រើក្នុងកម្រិត1ដង1mg/kg(ទម្ងន់) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល30នាទី រៀងរាល់3សប្ដាហ៍ម្ដង ដោយប្រើរួមជាមួយឱសថNivolumab។ អនុវត្តចំនួន4ដង។
-
ហាមប្រើ
・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកដោយគីមី។
・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានធ្វើអោយកើតមានអាការៈរាករូស រលាកពោះវៀនធំ ធ្លាយក្រពះពោះវៀនជាដើមលក្ខណៈធ្ងន់ធ្ងរ រហូតគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។ រោគសញ្ញាទាំងនេះអាចកើតមានក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីបញ្ឈប់ការប្រើប្រាស់ឱសថនេះ ដូច្នេះ ត្រូវតាមដានទាំងក្នុងអំឡុងពេលប្រើប្រាស់និងក្រោយពេលបញ្ឈប់ការប្រើប្រាស់ឱសថនេះ។ ប្រសិនបើមានភាពខុសប្រក្រតី ត្រូវបញ្ឈប់ការប្រើឱសថនេះ រួចធ្វើការព្យាបាលអោយបានសមស្របដោយប្រើឱសថស្តេរ៉ូអ៊ីតជាដើម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp