Iotrolan

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ករណីឱសថប្រើនៅក្នុងការថតខួរក្បាល សរសៃប្រសាទឆ្អឹងខ្នង (Spical cord) និង សន្លាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖

      - ការថតរូបភាពវេជ្ជសាស្ត្រនៃសរសៃប្រសាទឆ្អឹងខ្នង (Spical cord)

      - ការថតCTទៅលើផ្នែកVentricleនិងផ្នែកCisternនៃខួរក្បាល

      - ការថតCTទៅលើសរសៃប្រសាទឆ្អឹងខ្នង (Spical cord)

      - ការថតសន្លាក់។

      ករណីឱសថប្រើនៅក្នុងការថតដៃស្បូន និង សន្លាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖

      - ការថតរូបភាពវេជ្ជសាស្ត្រនៃដៃស្បូន

      - ការថតរូបភាពវេជ្ជសាស្ត្រនៃសន្លាក់។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ករណីឱសថប្រើនៅក្នុងការថតខួរក្បាល សរសៃប្រសាទឆ្អឹងខ្នង (Spical cord) និង សន្លាក់:

      នៅក្នុងឱសថនេះ10mL រួមមានសារធាតុIotrolan 5125.9mg។

      ・ករណីថតសរសៃប្រសាទឆ្អឹងខ្នង (Spical cord) និង ករណីថតCTទៅលើផ្នែកVentricleនិងផ្នែកCisternនៃខួរក្បាលឬទៅលើសរសៃប្រសាទឆ្អឹងខ្នង (Spical cord):

      កម្រិតប្រើប្រាស់និងកំហាប់ដែលត្រូវប្រើអាចប្រែប្រួលទៅតាមកម្រិតច្បាស់ដែលចាំបាច់នៅផ្នែកថត ទំហំនៃការថត ឧបករណ៍កាំរស្មីអ៊ិចដែលប្រើ និង បច្ចេកទេសថត ហើយអាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ទម្ងន់របស់អ្នកជំងឺ និង ទំហំនៃផ្នែកថតផងដែរ។ សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណរបស់ឱសថនីមួយៗ។

      ・ករណីថតសន្លាក់:

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 1~10mL ដោយចាក់ក្នុងប្រហោងសន្លាក់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ទម្ងន់របស់អ្នកជំងឺ និង ទំហំនៃផ្នែកថត។

      ករណីឱសថប្រើនៅក្នុងការថតដៃស្បូន និង សន្លាក់:

      នៅក្នុងឱសថនេះ10mL រួមមានសារធាតុIotrolan 6407.5mg។

      ・ករណីថតដៃស្បូន: មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 6~10mL ចាក់បញ្ចូលទៅក្នុងស្បូន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ទម្ងន់របស់អ្នកជំងឺ និង ទំហំនៃផ្នែកថត។

      ・ករណីថតសន្លាក់: មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 1~10mL ចាក់បញ្ចូលទៅក្នុងប្រហោងសន្លាក់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ទម្ងន់របស់អ្នកជំងឺ និង ទំហំនៃផ្នែកថត។

    • ហាមប្រើ

      ករណីឱសថប្រើនៅក្នុងការថតខួរក្បាល សរសៃប្រសាទឆ្អឹងខ្នង (Spical cord) និង សន្លាក់:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុអ៊ីយ៉ូតឬថ្នាំជំនួយការថតប្រភេទអ៊ីយ៉ូត។

      ・អ្នកដែលមានជំងឺទាក់ទងនឹងក្រពេញទីរ៉ូអ៊ីតកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានអាការៈឬងាយកើតមានអាការៈកន្ត្រាក់សាច់ដុំឬមានជំងឺប្រកាច់ ឬ ធ្លាប់កើតមានអាការៈទាំងនោះ។ (លើកលែងករណីថតសន្លាក់)

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពរាងកាយមិនល្អខ្លាំង។

      ・អ្នកដែលមានជំងឺហឺត (Bronchial asthma)។

      ・អ្នកដែលមានបញ្ហាបេះដូងកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាតម្រងនោមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺMacroglobulinemia។

      ・អ្នកដែលមានជំងឺមហារីកខួរឆ្អឹងប្រភេទMultiple Myeloma។

      ・អ្នកដែលមានអាការៈកន្ត្រាក់សាច់ដុំ(Tetany)។

      ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកPheochromocytoma។

      ករណីឱសថប្រើនៅក្នុងការថតដៃស្បូន និង សន្លាក់:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុអ៊ីយ៉ូតឬថ្នាំជំនួយការថតប្រភេទអ៊ីយ៉ូត។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលមានជំងឺរលាកលក្ខណៈស្រួចស្រាវនៅក្នុងអាងត្រគាក។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)។

      ・ករណីឱសថប្រើនៅក្នុងការថតដៃស្បូននិងសន្លាក់ មិនត្រូវប្រើឱសថនោះសម្រាប់ការថតខួរក្បាលឬសរសៃប្រសាទឆ្អឹងខ្នងនោះទេ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp