Iopromide
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖
- ការថតសរសៃឈាមក្នុងខួរក្បាល
- ការថតសរសៃឈាមក្នុងទ្រូង
- ការថតសរសៃឈាមក្នុងពោះ
- ការថតសរសៃឈាមនៅតាមអវៈយវៈទាំងបួន
- ការចាក់ឱសថនេះចូលសរសៃវ៉ែនដើម្បីថតសរសៃឈាមដោយប្រើកាំរស្មីX
- ការចាក់ឱសថនេះចូលសរសៃអាកទែរដើម្បីថតសរសៃឈាមដោយប្រើកាំរស្មីX
- ការថតCT
- ការចាក់ឱសថនេះចូលសរសៃវ៉ែនដើម្បីថតផ្លូវតម្រងនោម។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
កម្រិតប្រើប្រាស់ប្រែប្រួលទៅតាមអាយុ ទម្ងន់ រោគសញ្ញារបស់អ្នកជំងឺ និង គោលដៅនៃការថតឬផ្នែកនៃរាងកាយដែលត្រូវថត។ សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណរបស់ឱសថនីមួយៗ។ បរិមាណឱសថសរុបដែលអាចប្រើជាអតិបរមាគឺ260mL។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុអ៊ីយ៉ូតឬថ្នាំជំនួយការថតប្រភេទអ៊ីយ៉ូត។
・អ្នកដែលមានជំងឺក្រពេញទីរ៉ូអ៊ីតកម្រិតធ្ងន់ធ្ងរ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពរាងកាយមិនល្អខ្លាំង។
・អ្នកដែលមានជំងឺហឺត (Bronchial asthma)។
・អ្នកដែលមានបញ្ហាបេះដូងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាតម្រងនោមកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺMacroglobulinemia។
・អ្នកដែលមានជំងឺមហារីកខួរឆ្អឹងប្រភេទMultiple Myeloma។
・អ្នកដែលមានអាការៈកន្ត្រាក់សាច់ដុំ(Tetany)។
・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកPheochromocytoma។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម ចង់ក្អួត រមាស់ស្បែក កន្ទាលត្រអាក ឈឺក្បាល ក្អក ស្នាមប៉ោងលើស្បែក សម្ពាធឈាមធ្លាក់ចុះ ក្ដៅខ្លួន ។ល។
ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម សម្ពាធឈាមចុះទាប បាត់បង់ស្មារតី (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) រោគប្រតិកម្មធ្ងន់ធ្ងរ)
- ពិបាកដកដង្ហើម ទឹកមុខស្លេកស្លាំង ហើមបំពង់ក ហើមត្របកភ្នែក ហើមមុខ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- បរិមាណទឹកនោមថយចុះ អស់កម្លាំង ហើម (មុខងារតម្រងនោមចុះខ្សោយស្រួចស្រាវ)
- ពិបាកដកដង្ហើម (ទឹកដក់ក្នុងសួត)
- សាច់ដុំកន្ត្រាក់ខុសប្រក្រតី
- សាច់ដុំកន្ត្រាក់ បាត់បង់ស្មារតី (ញ័រថតក្រោមនៃបេះដូង)
- ងាយហូរឈាម ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ស្នាមជាំស្វាយលើស្បែគ (ចំនួនប្លាកែតថយចុះ)
- បាត់បង់ចំណង់អាហារ រួយខ្លួន ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមចុះខ្សោយ ខាន់លឿង)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថបញ្ចុះជាតិស្ករក្នុងឈាមប្រភេទBiguanide (Metformin hydrochloride, Buformin hydrochloride ជាដើម) - អាចធ្វើអោយកើតមានរោគសញ្ញានៃLactic acidosis។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅរយៈពេល48ម៉ោង បន្ទាប់ពីប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)។
・ការប្រើឱសថនេះចាក់បញ្ចូលទៅក្នុងខួរក្បាលឬឆ្អឹងខ្នង អាចធ្វើអោយកើតមានផលរំខានធ្ងន់ធ្ងរ ដូច្នេះ ត្រូវចៀសវាង។
-
សកម្មភាពឱសថ
ឱសថនេះមានផ្ទុកសារធាតុអ៊ីយ៉ូតដែលនឹងស្រូបយកកាំរស្មីX ជាពិសេសនៅពេលវាស្ថិតនៅក្នុងជាលិកានៃរាងកាយរបស់មនុស្ស ដែលធ្វើអោយគេអាចផ្ដិតយករូបភាពនៃការថតបានច្បាស់។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp