Iohexol
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖ - ការចាក់ឱសថនេះចូលសរសៃអាកទែរដើម្បីថតសរសៃឈាមដោយប្រើកាំរស្មីX - ការចាក់ឱសថនេះចូលសរសៃវ៉ែនដើម្បីថតសរសៃឈាមដោយប្រើកាំរស្មីX - ការថតCT - ការថតសរសៃឈាមនៅតាមអវៈយវៈទាំងបួន - ការចាក់ឱសថនេះចូលសរសៃវ៉ែនដើម្បីថតផ្លូវតម្រងនោម - ការថតសរសៃឈាមក្នុងខួរក្បាល - ការថតសរសៃឈាមនិងបេះដូង (រួមទាំងការថតសរសៃអាកទែរសួត) - ការថតសរសៃឈាមនិងបេះដូងចំពោះកុមារ (រួមទាំងការថតសរសៃអាកទែរសួត - ការថតសរសៃអាកទែរធំ - ការថតCTខួរក្បាល - ការថតCTខួរឆ្អឹងខ្នង - ការថតខួរឆ្អឹងផ្នែកក ផ្នែកទ្រូង ផ្នែកចង្កេះ។ សម្គាល់៖ គោលដៅនៃការប្រើប្រាស់អាចប្រែប្រួលទៅតាមប្រភេទនីមួយៗនៃឱសថនេះ ដូច្នេះ ត្រូវពិនិត្យអោយបានច្បាស់មុននឹងប្រើប្រាស់ ដើម្បីចៀសវាងផលរំខានធ្ងន់ធ្ងរដែលអាចកើតឡើងដោយសារការប្រើខុសគោលដៅ។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំចាក់: កម្រិតប្រើប្រាស់ប្រែប្រួលទៅតាមអាយុ ទម្ងន់ រោគសញ្ញារបស់អ្នកជំងឺ និង គោលដៅនៃការថតឬផ្នែកនៃរាងកាយដែលត្រូវថត។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុអ៊ីយ៉ូតឬថ្នាំជំនួយការថតប្រភេទអ៊ីយ៉ូត។ ・អ្នកដែលមានជំងឺក្រពេញទីរ៉ូអ៊ីតកម្រិតធ្ងន់ធ្ងរ។ ・អ្នកដែលធ្លាប់មានឬកំពុងមានជំងឺប្រកាច់ឬអាការៈកន្ត្រាក់សាច់ដុំ ឬ មានស្ថានភាពរាងកាយអាចកើតមានអាការៈទាំងនេះ។ (ករណីប្រើនៅក្នុងខួរក្បាលឬឆ្អឹងខ្នងប៉ុណ្ណោះ) ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។ ・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពរាងកាយមិនល្អខ្លាំង។ ・អ្នកដែលមានជំងឺហឺត (Bronchial asthma)។ ・អ្នកដែលមានបញ្ហាបេះដូងកម្រិតធ្ងន់ធ្ងរ។ ・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។ ・អ្នកដែលមានបញ្ហាតម្រងនោមកម្រិតធ្ងន់ធ្ងរ។ ・អ្នកដែលមានជំងឺMacroglobulinemia។ ・អ្នកដែលមានជំងឺមហារីកខួរឆ្អឹងប្រភេទMultiple Myeloma។ ・អ្នកដែលមានអាការៈកន្ត្រាក់សាច់ដុំ(Tetany)។ ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកPheochromocytoma។ 
- 
                    ផលរំខានផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ស្បែក ស្នាមក្រហមលើស្បែក កន្ទាលត្រអាក ចង់ក្អួត ក្អួត ឈឺក្បាល អារម្មណ៍ក្ដៅ អាការៈឈឺចាប់ សម្ពាធឈាមចុះទាប ។ល។ ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ពិបាកដកដង្ហើម សម្ពាធឈាមចុះទាប បាត់បង់ស្មារតី (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) រោគប្រតិកម្មធ្ងន់ធ្ងរ) - ពិបាកដកដង្ហើម ទឹកមុខស្លេកស្លាំង ហើមបំពង់ក ហើមត្របកភ្នែក ហើមមុខ (រោគប្រតិកម្មធ្ងន់ធ្ងរ) - បរិមាណទឹកនោមថយចុះ អស់កម្លាំង ហើម (មុខងារតម្រងនោមចុះខ្សោយស្រួចស្រាវ) - ពិបាកដកដង្ហើម បេះដូងលោតញាប់នៅពេលធ្វើចលនា ស្រួលដកដង្ហើមនៅពេលអង្គុយជាជាងទម្រេតខ្លួន (ទឹកដក់ក្នុងសួត) - បាត់បង់ចំណង់អាហារ រួយខ្លួន ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមចុះខ្សោយ ខាន់លឿង) - វិលមុខ បេះដូងលោតញាប់ ឈឺទ្រូង មិនស្រួលក្នុងទ្រូង ថប់ទ្រូង (ញ័រថតក្រោមនៃបេះដូង សរសៃអាកទែរបេះដូងកន្ត្រាក់) - ក្ដៅខ្លួន ស្នាមក្រហមលើស្បែក ឡើងកន្ទួលក្រហម ពងទឹកឬពងខ្ទុះ រមាស់ស្បែក ភ្នែកក្រហម ដំបៅមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome)) - ងាយហូរឈាម ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ស្នាមជាំស្វាយតាមដៃជើង (ចំនួនប្លាកែតថយចុះ) - បាត់បង់ស្មារតី - មិនសូវដឹងញាណ មិនអាចធ្វើចលនាបាន (ស្ពឹក)។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថបញ្ចុះជាតិស្ករក្នុងឈាមប្រភេទBiguanide (Metformin hydrochloride, Buformin hydrochloride ជាដើម) - អាចធ្វើអោយកើតមានរោគសញ្ញានៃLactic acidosis។ ・ឱសថព្យាបាលជំងឺទាក់ទងនឹងស្មារតី (ឱសថប្រភេទPhenothiazine ជាដើម) - អាចធ្វើអោយកើតមានអាការៈកន្ត្រាក់សាច់ដុំ ដូច្នេះ គួរផ្អាកការប្រើប្រាស់ឱសថទាំងនេះយ៉ាងហោចណាស់48ម៉ោងមុនពេលប្រើប្រាស់Iohexol និង យ៉ាងហោចណាស់12ម៉ោងក្រោយបញ្ចប់ការពិនិត្យ។ ប្រសិនបើកើតមានអាការៈកន្ត្រាក់សាច់ដុំ គួរប្រើប្រាស់ឱសថប្រភេទBarbiturates (Phenobarbital ជាដើម)ឬDiazepam ដើម្បីទប់ស្កាត់។ (ករណីប្រើនៅក្នុងខួរក្បាលឬឆ្អឹងខ្នងប៉ុណ្ណោះ) 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅរយៈពេល48ម៉ោង បន្ទាប់ពីប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)។ ・ទម្រង់មួយចំនួននៃឱសថនេះមិនអាចចាក់បញ្ចូលទៅក្នុងខួរក្បាលឬឆ្អឹងខ្នងបានទេ ព្រោះអាចធ្វើអោយកើតមានផលរំខានធ្ងន់ធ្ងរ ដូច្នេះ ត្រូវប្រុងប្រយ័ត្នចំពោះគោលដៅនៃការប្រើប្រាស់របស់ប្រភេទឱសថនីមួយៗ។ 
- 
                    សកម្មភាពឱសថឱសថនេះមានផ្ទុកសារធាតុអ៊ីយ៉ូតដែលនឹងស្រូបយកកាំរស្មីX ជាពិសេសនៅពេលវាស្ថិតនៅក្នុងជាលិកានៃរាងកាយរបស់មនុស្ស ដែលធ្វើអោយគេអាចផ្ដិតយករូបភាពនៃការថតបានច្បាស់។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
