Iodine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖
- សម្លាប់មេរោគ:
(1) នៅលើស្បែកឬភ្នាសនៅពេលវះកាត់
(2) នៅលើស្បែកឬភ្នាសដែលមានរបួស
(3) នៅលើស្បែកដែលរលាកដោយសារកម្ដៅ
(4) នៅលើដៃ
សម្គាល់:គេបែងចែកឱសថនេះទៅតាមភាគរយនៃសារធាតុថ្នាំនិងផ្នែកនៃរាងកាយដែលអាចប្រើលើបាន ដូច្នេះ សូមពិនិត្យមើលការណែនាំសម្រាប់ឱសថនីមួយៗអោយបានច្បាស់លាស់។
- ព្យាបាលអាការៈដំបៅនៅលើស្បែក ដែលកើតឡើងដោយសារការគេងនៅមួយកន្លែងរយៈពេលយូរ ឬ ដោយសារការរលាកភ្លើង ជាដើម។
-
កម្រិតប្រើប្រាស់
ជាទូទៅ គេប្រើឱសថនេះក្នុងកំហាប់ 0.75% ឬ 0.9% ឬ 1%។ សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬសារធាតុអ៊ីយ៉ូត។
-
ផលរំខាន
ផលរំខានរួមមាន រមាស់ ក្ដៅក្រហាយ ឡើងកន្ទួលក្រហម ដំបៅ ប្រែពណ៌ស្បែក ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម អារម្មណ៍មិនស្រួលក្នុងខ្លួន ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)។
-
អន្តរប្រតិកម្ម
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬសារធាតុអ៊ីយ៉ូត។
・ស្បែកដែលមានរបួសឬភ្នាសសើម។ (ករណីឱសថនេះមានផ្ទុកសារធាតុIsopropanol)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីកំពុងមានផ្ទៃពោះឬស្ត្រីបំបៅដោះកូន មិនគួរប្រើឱសថនេះក្នុងទំហំធំលើស្បែករយៈពេលយូរនោះទេ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ករណីប្រើលើស្បែកឬដៃ ប្រសិនបើត្រូវសម្អាតស្បែកដោយប្រើសាប៊ូមុនពេលប្រើឱសថនេះ សូមលាងជម្រះសាប៊ូចេញអោយអស់ជាមុនសិន ព្រោះប្រសិនបើនៅសល់សាប៊ូ នោះប្រសិទ្ធិភាពសម្លាប់មេរោគនឹងថយចុះ។
・ករណីមានផ្ទុកសារធាតុអេតាណុលឬអ៊ីសូប្រូប៉ាណុល(Isopropanol) មិនត្រូវប្រើនៅលើស្បែកឬភ្នាសដែលមានរបួសនោះទេ ព្រោះអាចធ្វើអោយផ្សាខ្លាំង។
-
សកម្មភាពឱសថ
ឱសថនេះមានផ្ទុកធាតុអ៊ីយ៉ូត(I2) ដែលធ្វើអុកស៊ីតកម្មជាមួយនឹងទឹកបង្កើតបានជាអ៊ីយ៉ុងH2OI+ ដោយអ៊ីយ៉ុងនេះនឹងទៅភ្ជាប់ជាមួយនឹងប្រូតេអ៊ីនដែលមាននៅលើភ្នាសកោសិការបស់បាក់តេរីឬវីរុសដើម្បីកម្ចាត់មេរោគទាំងនោះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp