Interferon gamma-1a
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម៖ ・ជំងឺមហារីកតម្រងនោម ・កាត់បន្ថយភាពញឹកញាប់និងកម្រិតនៃជំងឺឆ្លងធ្ងន់ធ្ងរដែលកើតឡើងចំពោះអ្នកជំងឺGranulomatosis រ៉ាំរ៉ៃ ・ជំងឺមហារីកMycosis fungoides ・បណ្ដុំរោគសញ្ញាSezary syndrome។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំចាក់ ប្រភេទកកស្ងួត: រួមមាន 50ម៉ឺន, 100ម៉ឺន, 300ម៉ឺន JRU/ដប។*JRU: ខ្នាតតាមស្តង់ដារនៃប្រទេសជប៉ុន។ ・ជំងឺមហារីកតម្រងនោម: ក្រោយរំលាយនៅក្នុងទឹកសម្រាប់លាយថ្នាំចាក់ដែលភ្ជាប់មកជាមួយឱសថនេះ ត្រូវលាយនៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូស5%ជាដើម។ រួចប្រើដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនតាមវិធីទី1ឬវិធីទី2 ដូចខាងក្រោម៖ <វិធីទី1 (ប្រើរៀងរាល់ថ្ងៃ)> ប្រើ1ថ្ងៃ1ដង 200ម៉ឺន~300ម៉ឺន JRU/m2 ជារៀងរាល់ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ <វិធីទី2 (ប្រើចន្លោះថ្ងៃ)>1ថ្ងៃ1ដង 1000ម៉ឺន JRU/m2 ប្រើរៀងរាល់ថ្ងៃរយៈពេល5ថ្ងៃ បន្ទាប់មក ផ្អាកប្រើរយៈពេល9ថ្ងៃ (អនុវត្តបែបនេះ2ដង)។ បន្ទាប់ពីនោះ ប្រើ1ថ្ងៃ1ដង 1000ម៉ឺន JRU/m2, រៀងរាល់2ថ្ងៃម្ដង ចំនួន3ដង បន្ទាប់មក ផ្អាកប្រើរយៈពេល9ថ្ងៃ។ អនុវត្តបែបនេះចាប់ពី2ដងឡើងទៅ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ・កាត់បន្ថយភាពញឹកញាប់និងកម្រិតនៃជំងឺឆ្លងធ្ងន់ធ្ងរដែលកើតឡើងចំពោះអ្នកជំងឺGranulomatosis រ៉ាំរ៉ៃ: ប្រើ1ថ្ងៃ1ដង 25ម៉ឺន JRU/m2 1~3ដងក្នុង1សប្ដាហ៍ ចាក់ក្រោមស្បែក។ សង្កេតមើលរោគសញ្ញារបស់អ្នកជំងឺ ប្រសិនបើកើតមានផលរំខាន ត្រូវបន្ថយកម្រិតប្រើប្រើឬបញ្ឈប់ការប្រើប្រាស់ឱសថនេះ។ មិនគួរប្រើក្នុងកម្រិតហួសពី1ដង 25ម៉ឺន JRU/m2នោះទេ។ ・ជំងឺមហារីកMycosis fungoides និង បណ្ដុំរោគសញ្ញាSezary syndrome: ប្រើ1ថ្ងៃ1ដង 200ម៉ឺន JRU ដោយលាយនៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូស5%ជាដើម រួចព្យួរសេរ៉ូមតាមសរសៃវ៉ែន 5ដងក្នុង1សប្ដាហ៍ ចាក់ក្រោមស្បែក។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចប្រើ1ថ្ងៃ1ដង 400ម៉ឺន JRU (កម្រិតអតិបរមា)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថអ៊ីនតាហ្វេរ៉ុន (Interferons)ផ្សេងទៀត។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថលក្ខណៈជីវៈ(Biological products) ដូចជា វ៉ាក់សាំង ជាដើម។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
