Interferon beta-1b

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - បង្កាការកើតឡើងម្ដងទៀតនៃជំងឺរឹងនៅតាមសរសៃប្រសាទដោយសារខូចជាលិកាព័ទ្ធជុំវិញសរសៃប្រសាទ(Multiple sclerosis)

      - ទប់ស្កាត់ការវិវត្តនៃជំងឺរឹងនៅតាមសរសៃប្រសាទដោយសារខូចជាលិកាព័ទ្ធជុំវិញសរសៃប្រសាទ(Multiple sclerosis)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត 800ម៉ឺន ខ្នាតអន្តរជាតិ ដោយចាក់ក្រោមស្បែករៀងរាល់2ថ្ងៃម្ដង។

      របៀបលាយឱសថ: ជាទូទៅ ប្រើឱសថនេះ1អំពូល លាយនៅក្នុងសូលុយស្យុងNaClកំហាប់0.54%ដែលភ្ជាប់មកជាមួយ ដើម្បីទទួលបានសូលុយស្យុងបរិមាណ1.2mL រួចប្រើ1mLនៃសូលុយស្យុងនោះ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថអ៊ីនតាហ្វេរ៉ុន(Interferon)ផ្សេងទៀត ឬ ឱសថអាល់ប៊ុមីនបានពីមនុស្ស(Human albumin)។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលធ្លាប់មានជំងឺបាក់ទឹកចិត្ត(Depression)កម្រិតធ្ងន់ធ្ងរឬអារម្មណ៍ចង់សម្លាប់ខ្លួន។

      ・អ្នកដែលមានជំងឺថ្លើមដំណាក់កាលមិនអាចដំណើរការមុខងារបាន(Decompensated liver disease)។

      ・អ្នកដែលមានជំងឺរលាកថ្លើមដោយសារបញ្ហាប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង(Autoimmune hepatitis)។

      ・អ្នកដែលមានជំងឺប្រកាច់(Epilepsy)ដែលមិនទាន់គ្រប់គ្រងបានពេញលេញដោយការព្យាបាលនៅឡើយ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថឫសឈើឈ្មោះ Sho-saiko-to។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថជីវៈ រួមមាន វ៉ាក់សាំង ជាដើម។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះរោគសញ្ញាចង់សម្លាប់ខ្លួន និង រោគសញ្ញារលាកសួតប្រភេទ(Interstitial pneumonia) (រួមមាន អាការៈគេងមិនលក់ អារម្មណ៍ភ័យ ក្អក ពិបាកដកដង្ហើមជាដើម)។

      ・នៅកន្លែងចាក់ឱសថនេះ អាចកើតមានការស្លាប់ជាលិកា បង្កជារោគសញ្ញាផ្សេងៗ ដូច្នេះ ត្រូវសង្កេតតាមដានបម្រែបម្រួលសភាពនៅកន្លែងចាក់ក្រោយពេលប្រើឱសថនេះអោយបានដិតដល់។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp