Interferon beta-1a
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបង្កាការកើតឡើងម្ដងទៀតនៃជំងឺរឹងនៅតាមសរសៃប្រសាទដោយសារខូចជាលិកាព័ទ្ធជុំវិញសរសៃប្រសាទ(Multiple sclerosis)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 30μg 1សប្ដាហ៍1ដង ដោយចាក់ក្នុងសាច់ដុំនៃផ្នែកខាងក្រៅនៃសាច់ភ្លៅឬដើមដៃ ទៅតាមប្រភេទឱសថ ដើម្បីចៀសវាងការមានឥទ្ធិពលប៉ះពាល់ដល់សរសៃប្រសាទ។ គួរចៀសវាងចាក់នៅកន្លែងដដែលៗ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថអ៊ីនតាហ្វេរ៉ុន(Interferon)ផ្សេងទៀត។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលកំពុងមានឬធ្លាប់មានជំងឺបាក់ទឹកចិត្ត(Depression)កម្រិតធ្ងន់ធ្ងរឬអារម្មណ៍ចង់សម្លាប់ខ្លួន។
・អ្នកដែលមានជំងឺថ្លើមដំណាក់កាលមិនអាចដំណើរការមុខងារបាន(Decompensated liver disease)។
・អ្នកដែលមានជំងឺរលាកថ្លើមដោយសារបញ្ហាប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង(Autoimmune hepatitis)។
・អ្នកដែលមានជំងឺប្រកាច់(Epilepsy)ដែលមិនទាន់គ្រប់គ្រងបានពេញលេញដោយការព្យាបាលនៅឡើយ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថឫសឈើឈ្មោះ Sho-saiko-to។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថជីវៈ រួមមាន វ៉ាក់សាំង ជាដើម។
-
ការប្រុងប្រយ័ត្នជាពិសេស
・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះរោគសញ្ញាចង់សម្លាប់ខ្លួន និង រោគសញ្ញារលាកសួតប្រភេទ(Interstitial pneumonia) (រួមមាន អាការៈគេងមិនលក់ អារម្មណ៍ភ័យ ក្អក ពិបាកដកដង្ហើមជាដើម)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp