Interferon beta
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺGlioblastoma ជំងឺMedulloblastoma ជំងឺAstrocytoma
- ជំងឺCutaneous malignant melanoma
- រោគសញ្ញានៃវីរុសកើនឡើងក្នុងឈាមនៅក្នុងជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទBដំណាក់កាលសកម្ម ដែលគេពិនិត្យឃើញមានអង់ទីសែនHBeវិជ្ជមាននិងអង់ស៊ីមDNA polymeraseវិជ្ជមាន។
- រោគសញ្ញានៃវីរុសកើនឡើងក្នុងឈាមនៅក្នុងជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC។
- នៅពេលប្រើរួមជាមួយRibavirin ព្យាបាលរោគសញ្ញានៃវីរុសកើនឡើងក្នុងឈាមនៅក្នុងជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC ចំពោះអ្នកជំងឺដូចខាងក្រោម: (1) អ្នកជំងឺដែលមានកម្រិតHCV RNAកើនឡើងខ្ពស់ក្នុងឈាម) ឬ (2) អ្នកជំងឺដែលមិនទទួលប្រសិទ្ធិភាពពីការព្យាបាលដោយប្រើឱសថInterferonតែឯងឬអាការៈរើឡើងវិញក្រោយពេលប្រើឱសថInterferon។
- រោគសញ្ញានៃវីរុសកើនឡើងក្នុងឈាមនៅក្នុងជំងឺក្រិនថ្លើមលក្ខណៈនៅអាចដំណើរការមុខងារបាន(Compensated liver cirrhosis)ប្រភេទC(លើកលែងករណីមានHCV RNAច្រើននៅក្នុងឈាមនៃSerogroup 1)។
-
កម្រិតប្រើប្រាស់
សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ សារធាតុដែលបានពីសត្វគោ។
・អ្នកដែលមានជំងឺរលាកថ្លើមដោយសារបញ្ហាប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង(Autoimmune hepatitis)។
・អ្នកដែលកំពុងប្រើប្រាស់ឱសថឫសឈើឈ្មោះ Sho-saiko-to។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថជីវៈ រួមមាន វ៉ាក់សាំង ជាដើម។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នចំពោះផលប៉ះពាល់ធ្វើអោយកើតមានជំងឺរលាកសួតប្រភេទ Interstitial pneumonia ឬ ធ្វើអោយអ្នកជំងឺកើតមានអារម្មណ៍ចង់សម្លាប់ខ្លួន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp