Interferon alfa-2b
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ព្យាបាលរោគសញ្ញានៃវីរុសកើនឡើងក្នុងឈាមនៅក្នុងជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC ចំពោះអ្នកជំងឺដូចខាងក្រោម:
1. ករណីប្រើឱសថនេះតែឯង
(1) អ្នកដែលមិនមានរោគសញ្ញានៃHCV RNAកើនឡើងខ្ពស់នៅក្នុងឈាម។
2. ករណីប្រើរួមជាមួយឱសថRibavirin
(1) អ្នកដែលមានរោគសញ្ញានៃHCV RNAកើនឡើងខ្ពស់នៅក្នុងឈាម។
(2) អ្នកដែលមិនទទួលបានប្រសិទ្ធិភាពពីការព្យាបាលដោយប្រើឱសថអ៊ីនតាហ្វេរ៉ុន(Interferon)តែឯង ឬ អ្នកដែលមានរោគសញ្ញារើឡើងវិញម្ដងទៀតបន្ទាប់ពីការព្យាបាលដោយប្រើឱសថអ៊ីនតាហ្វេរ៉ុន(Interferon)តែឯង។
- ព្យាបាលរោគសញ្ញានៃវីរុសកើនឡើងក្នុងឈាមនៅក្នុងជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទBដំណាក់កាលសកម្ម ដែលគេពិនិត្យឃើញមានអង់ទីសែនHBeវិជ្ជមាននិងអង់ស៊ីមDNA polymeraseវិជ្ជមាន។
- ជំងឺមហារីកតម្រងនោម ជំងឺមហារីកខួរឆ្អឹងប្រភេទMultiple myeloma ជំងឺមហារីកគ្រាប់ឈាមសប្រភេទខួរឆ្អឹងលក្ខណៈរ៉ាំរ៉ៃ(Chronic myelogenous leukemia)។
-
កម្រិតប្រើប្រាស់
សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថអ៊ីនតាហ្វេរ៉ុន(Interferon)ផ្សេងទៀត។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថជីវៈ រួមមាន វ៉ាក់សាំង ជាដើម។
・អ្នកដែលកំពុងប្រើប្រាស់ឱសថឫសឈើឈ្មោះ Sho-saiko-to។
・អ្នកដែលមានជំងឺរលាកថ្លើមដោយសារបញ្ហាប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង(Autoimmune hepatitis)។
-
ផលរំខាន
ផលរំខានរួមមាន ក្ដៅខ្លួន អស់កម្លាំង បាត់បង់ចំណង់អាហារ ឈឺក្បាល ឈឺសាច់ដុំ ឈឺសន្លាក់ គេងមិនលក់ ជ្រុះរោមឬសក់ ឡើងកន្ទួលក្រហម រលាកលំពែង(ឈឺពោះ ឈឺផ្នែកចង្កេះនិងខ្នង) រងាញាក់ អស់កម្លាំង ចុះទម្ងន់ ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (រលាកសួតប្រភេទInterstitial pneumonia ក្រិនសួត ទឹកដក់ក្នុងសួត)
- គេងមិនលក់ អារម្មណ៍មិនស្ងប់ អន្ទះអន្ទែង (ជំងឺបាក់ទឹកចិត្ត អារម្មណ៍ចង់សម្លាប់ខ្លួន អារម្មណ៍រីករាយខ្លាំងខុសប្រក្រតី ងាយប្រើអំពើហឹង្សា)
- ស្ងួតក ផឹកទឹកច្រើន នោមច្រើន (ទឹកនោមផ្អែម)
- បែកញើស បាត់បង់ចំណង់អាហារ អាការៈខ្វះឈាម (រោគសញ្ញាដែលទាក់ទងនឹងប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង រួមមាន ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតខុសប្រក្រតី រលាកថ្លើម ជំងឺខ្វះឈាមប្រភេទHemolytic anemia ជាដើម)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ចង់ក្អួត (បញ្ហាថ្លើមធ្ងន់ធ្ងរ)។
- ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ឈាមក្រោមស្បែកនៅតាមដៃជើង ក្ដៅខ្លួន ឈឺបំពង់ក (រោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាមឬចំនួនប្លាកែត)
- លាមកមានឈាម (ហូរឈាមនៅប្រដាប់រំលាយអាហារ)
- វង្វេងវង្វាន់ មើលឃើញរូបភាពឬលឺសម្លេងដែលមិនមានពិត (បញ្ហាស្មារតី)
- ភ្នែកមើលឃើញមិនសូវច្បាស់ មានចំណុចខ្មៅនៅក្នុងគំហើញ (ជំងឺរេទីន)
- ក្តៅខ្លួន ស្នាមក្រហមលើស្បែក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
- ឈឺសាច់ដុំដៃនិងជើង ស្ពឹករឹង ទឹកនោមមានពណ៌ក្រហមត្នោត ( ជំងឺRhabdomyolysis)។
-
អន្តរប្រតិកម្ម
・ឱសថឫសឈើឈ្មោះSho-saiko-to - អាចធ្វើអោយកើតមានជំងឺរលាកសួតប្រភេទInterstitial pneumonia។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលទទួលប្រតិកម្មពីអង់ស៊ីមCYP1A2(ឱសថTheophylline, ឱសថTizanidine ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។
・ឱសថដែលទទួលប្រតិកម្មពីអង់ស៊ីមCYP2D6(ឱសថMetoprolol, ឱសថAmitriptyline ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។
・ឱសថAntipyrine, ឱសថWarfarin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។
・ឱសថZidovudine - អាចធ្វើអោយប៉ះពាល់ដល់មុខងារផលិតគ្រាប់ឈាមនៃខួរឆ្អឹង។
・ការព្យាបាលដោយទប់ស្កាត់សកម្មភាពនៃប្រព័ន្ធភាពស៊ាំ - អាចធ្វើអោយប្រសិទ្ធិភាពនៃការព្យាបាលថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ករណីប្រើរួមជាមួយឱសថRibavirin ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នចំពោះផលប៉ះពាល់ធ្វើអោយកើតមានជំងឺរលាកសួតប្រភេទ Interstitial pneumonia ឬ ធ្វើអោយអ្នកជំងឺកើតមានអារម្មណ៍ចង់សម្លាប់ខ្លួន។
・ជាទូទៅ ឱសថនេះជាថ្នាំប្រភេទកកស្ងួត សម្រាប់ប្រើនៅក្នុងការព្យាបាលជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទBដំណាក់កាលកើតមានអាការៈ ជំងឺមហារីកតម្រងនោម ជំងឺមហារីកកោសិកាផ្លាស្មានៃខួរឆ្អឹង(Multiple myeloma, MM) ជំងឺមហារីកគ្រាប់ឈាសប្រភេទខួរឆ្អឹងលក្ខណៈរ៉ាំរ៉ៃ (Chronic myelogenous leukemia, CML)។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពដូចខាងក្រោម៖
- បង្កើនសកម្មភាពនៃអង់ស៊ីម2-5AS និង បំបាត់HCV RNAនៅក្នុងឈាម។
- បង្កើនសកម្មភាពនៃកោសិកាNK(Natural killer)និងកោសិកាម៉ាក្រូហ្វាច(Macrophage)នៃប្រព័ន្ធភាពស៊ាំ ដើម្បីប្រឆាំងនឹងកោសិកាមហារីក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp