Interferon alfa
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - ជំងឺមហារីកតម្រងនោម ជំងឺមហារីកខួរឆ្អឹងប្រភេទMultiple myeloma ជំងឺមហារីកគ្រាប់ឈាមសប្រភេទHairy cell leukemia។ - ជំងឺមហារីកគ្រាប់ឈាមសប្រភេទខួរឆ្អឹងលក្ខណៈរ៉ាំរ៉ៃ(Chronic myelogenous leukemia)។ - រោគសញ្ញានៃវីរុសកើនឡើងក្នុងឈាមនៅក្នុងជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទBដំណាក់កាលសកម្ម ដែលគេពិនិត្យឃើញមានអង់ទីសែនHBeវិជ្ជមាននិងអង់ស៊ីមDNA polymeraseវិជ្ជមាន។ - រោគសញ្ញានៃវីរុសកើនឡើងក្នុងឈាមនៅក្នុងជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC(លើកលែងករណីមានHCV RNAច្រើននៅក្នុងឈាម) - រោគសញ្ញានៃវីរុសកើនឡើងក្នុងឈាមនៅក្នុងជំងឺក្រិនថ្លើមលក្ខណៈនៅអាចដំណើរការមុខងារបាន(Compensated liver cirrhosis)ប្រភេទC(លើកលែងករណីមានHCV RNAច្រើននៅក្នុងឈាមនៃSerogroup 1)។ - ទប់ស្កាត់ការវិវត្តន៍នៃរោគសញ្ញានៅក្នុងជំងឺរលាកខួរក្បាលប្រភេទSubacute sclerosing panencephalitis (SSPE) ដោយប្រើរួមជាមួយនឹងឱសថInosine pranobex។ - ជំងឺខួរឆ្អឹង HTLV-Ⅰ (HTLV-1 associated myelopathy, HAM)។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំចាក់ប្រភេទទឹក និង ថ្នាំចាក់ប្រភេទDS: ・ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC (ពិនិត្យឃើញមានវត្តមាន HCV-RNA): 1ថ្ងៃ1ដង 300ម៉ឺន~900ម៉ឺន IU ចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ (រៀងរាល់ថ្ងៃ ឬ 3ដងក្នុង1សប្ដាហ៍)។ ប្រសិនបើមិនឃើញមានប្រសិទ្ធិភាពនៅសប្ដាហ៍ទី12ទេ គួរបញ្ឈប់ការប្រើប្រាស់ឱសថនេះ។ ・ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទBដំណាក់កាលកើតមានអាការៈ (ពិនិត្យឃើញមានវត្តមានអង់ទីសែនHbe (Hbe antigen) និង DNAប៉ូលីមេរ៉ាស(DNA polymerase)): 1ថ្ងៃ1ដង 300ម៉ឺន~600ម៉ឺន IU ចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ សម្រាប់រយៈពេល4សប្ដាហ៍។ ・ជំងឺក្រិនថ្លើមលក្ខណៈនៅអាចដំណើរការមុខងារបាន(Compensated liver cirrhosis)ប្រភេទC (ពិនិត្យឃើញមានវត្តមាន HCV-RNA): ចាប់ផ្ដើមពី1ថ្ងៃ1ដង600ម៉ឺន IU និង ប្រើ1ថ្ងៃ1ដង 300ម៉ឺន~600ម៉ឺន IU ចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ 3ដងក្នុង1សប្ដាហ៍។ ・ជំងឺមហារីកតម្រងនោម, ជំងឺមហារីកកោសិកាផ្លាស្មានៃខួរឆ្អឹង(Multiple myeloma, MM), ជំងឺមហារីកគ្រាប់ឈាមសប្រភេទHairy cell leukemia, ជំងឺមហារីកគ្រាប់ឈាសប្រភេទខួរឆ្អឹងលក្ខណៈរ៉ាំរ៉ៃ (Chronic myelogenous leukemia, CML): 1ថ្ងៃ1ដង 300ម៉ឺន~600ម៉ឺន IU ចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ។ ករណីថ្នាំប្រភេទកកស្ងួត: ・ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC (ពិនិត្យឃើញមានវត្តមាន HCV-RNA): 1ថ្ងៃ1ដង 500ម៉ឺន~1000ម៉ឺន IU ចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ (រៀងរាល់ថ្ងៃ ឬ 3ដងក្នុង1សប្ដាហ៍)។ ប្រសិនបើមិនឃើញមានប្រសិទ្ធិភាពនៅសប្ដាហ៍ទី12ទេ គួរបញ្ឈប់ការប្រើប្រាស់ឱសថនេះ។ ・ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទBដំណាក់កាលកើតមានអាការៈ (ពិនិត្យឃើញមានវត្តមានអង់ទីសែនHbe (Hbe antigen) និង DNAប៉ូលីមេរ៉ាស(DNA polymerase)): 1ថ្ងៃ1ដង 250ម៉ឺន~500ម៉ឺន IU ចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ សម្រាប់រយៈពេល4សប្ដាហ៍។ ករណីកុមារ ត្រូវប្រើ 10 ម៉ឺន IU/kg។ ・ជំងឺមហារីកតម្រងនោម:1ថ្ងៃ1ដង 500ម៉ឺន IU ចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ។ ・ជំងឺមហារីកគ្រាប់ឈាសប្រភេទខួរឆ្អឹងលក្ខណៈរ៉ាំរ៉ៃ (Chronic myelogenous leukemia, CML): 1ថ្ងៃ1ដង 500ម៉ឺន IU ចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ (រៀងរាល់ថ្ងៃ ឬ រៀងរាល់2ថ្ងៃម្ដង)។ ប្រសិនបើមិនឃើញមានប្រសិទ្ធិភាពនៅសប្ដាហ៍ទី12ទេ គួរបញ្ឈប់ការប្រើប្រាស់ឱសថនេះ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថអ៊ីនតាហ្វេរ៉ុន(Interferon)ផ្សេងទៀត។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថជីវៈ រួមមាន វ៉ាក់សាំង ជាដើម។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថឫសឈើឈ្មោះ Sho-saiko-to។ ・អ្នកដែលមានជំងឺរលាកថ្លើមដោយសារបញ្ហាប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង(Autoimmune hepatitis)។ 
- 
                    ផលរំខានផលរំខានរួមមាន ក្ដៅខ្លួន អស់កម្លាំង បាត់បង់ចំណង់អាហារ ជ្រុះរោមឬសក់ ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (រលាកសួតប្រភេទInterstitial pneumonia) - មិនងងុយគេង អារម្មណ៍មិនស្ងប់ អន្ទះអន្ទែង (ជំងឺបាក់ទឹកចិត្ត អារម្មណ៍ចង់សម្លាប់ខ្លួន អារម្មណ៍រីករាយខ្លាំងខុសប្រក្រតី ងាយប្រើអំពើហឹង្សា) - ស្ងួតក ផឹកទឹកច្រើន នោមច្រើន (ទឹកនោមផ្អែម) - បែកញើស បាត់បង់ចំណង់អាហារ អាការៈខ្វះឈាម (រោគសញ្ញាដែលទាក់ទងនឹងប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង រួមមាន ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតខុសប្រក្រតី រលាកថ្លើម ជំងឺខ្វះឈាមប្រភេទHemolytic anemia ជាដើម) - អស់កម្លាំង បាត់បង់ចំណង់អាហារ ចង់ក្អួត (បញ្ហាថ្លើមធ្ងន់ធ្ងរ)។ - ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ឈាមក្រោមស្បែកនៅតាមដៃជើង ក្ដៅខ្លួន ឈឺបំពង់ក (រោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាមឬចំនួនប្លាកែត) - លាមកមានឈាម (ហូរឈាមនៅប្រដាប់រំលាយអាហារ) - វង្វេងវង្វាន់ មើលឃើញរូបភាពឬលឺសម្លេងដែលមិនមានពិត (បញ្ហាស្មារតី) - ភ្នែកមើលឃើញមិនសូវច្បាស់ មានចំណុចខ្មៅនៅក្នុងគំហើញ (ជំងឺរេទីន) - ក្ដៅខ្លួន ឈឺក្បាល ចង់ក្អួត ក្អួត ស្មារតីមិនច្បាស់លាស់ (រលាកស្រោមខួរមិនបណ្ដាលមកពីមេរោគ)។ 
- 
                    អន្តរប្រតិកម្ម・ឱសថឫសឈើឈ្មោះSho-saiko-to - អាចធ្វើអោយកើតមានជំងឺរលាកសួតប្រភេទInterstitial pneumonia។ ដូច្នេះ ហាមប្រើរួមគ្នា។ ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថTheophylline, ឱសថAntipyrine, ឱសថWarfarin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នចំពោះផលប៉ះពាល់ធ្វើអោយកើតមានជំងឺរលាកសួតប្រភេទ Interstitial pneumonia ឬ ធ្វើអោយអ្នកជំងឺកើតមានអារម្មណ៍ចង់សម្លាប់ខ្លួន។ ・ជាទូទៅ គេប្រើថ្នាំចាក់ (ប្រភេទទឹក) និង ថ្នាំចាក់ប្រភេទDS ចំពោះ: -ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC -ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទBដំណាក់កាលកើតមានអាការៈ -ជំងឺក្រិនថ្លើមលក្ខណៈនៅអាចដំណើរការមុខងារបាន(Compensated liver cirrhosis)ប្រភេទC -ជំងឺមហារីកតម្រងនោម -ជំងឺមហារីកកោសិកាផ្លាស្មានៃខួរឆ្អឹង(Multiple myeloma, MM) -ជំងឺមហារីកគ្រាប់ឈាមសប្រភេទHairy cell leukemia -ជំងឺមហារីកគ្រាប់ឈាសប្រភេទខួរឆ្អឹងលក្ខណៈរ៉ាំរ៉ៃ (Chronic myelogenous leukemia, CML) ・ជាទូទៅ គេប្រើថ្នាំប្រភេទកកស្ងួត ចំពោះ: -ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC -ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទBដំណាក់កាលកើតមានអាការៈ -ជំងឺមហារីកគ្រាប់ឈាសប្រភេទខួរឆ្អឹងលក្ខណៈរ៉ាំរ៉ៃ (Chronic myelogenous leukemia, CML) -ជំងឺមហារីកតម្រងនោម (ករណី500ម៉ឺន IU ប៉ុណ្ណោះ)។ 
- 
                    សកម្មភាពឱសថឱសថនេះមានសកម្មភាពដូចខាងក្រោម៖ - សកម្មភាពទប់ស្កាត់ការកើនឡើងនៃកោសិកាមហារីក។ នៅមិនទាន់មានការស្រាវជ្រាវដែលបង្ហាញច្បាស់លាស់ទាក់ទងនឹងដំណើរការនៃសកម្មភាពនេះនៅឡើយទេ។ - សកម្មភាពប្រឆាំងវីរុស។ ឱសថនេះមិនមានសកម្មភាពផ្ទាល់ទៅលើវីរុសនោះទេ ប៉ុន្តែ វានឹងភ្ជាប់ទៅនឹងគ្រឿងទទួលនៃកោសិកា ដើម្បីជម្រុញការផលិតអង់ស៊ីមផ្សេងៗ ធ្វើអោយកោសិកាមានប្រសិទ្ធិភាពទប់ស្កាត់ការសំយោគប្រូតេអ៊ីនរបស់វីរុស។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
