Insulin lispro

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែមដែលត្រូវការការព្យាបាលដោយអាំងស៊ុយលីន។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីប្រភេទសកម្មភាពឆាប់រហ័សខ្លាំង:

      មនុស្សពេញវ័យ:ប្រើក្នុងកម្រិត1ដង2~20ខ្នាត នៅរៀងរាល់មុនពេលបរិភោគអាហារភ្លាមៗ ដោយចាក់ក្រោមស្បែក និង អាចត្រូវប្រើប្រាស់រួមជាមួយឱសថអាំងស៊ុយលីនប្រភេទសកម្មភាពវែង។ ករណីមួយចំនួន អ្នកជំងឺអាចត្រូវបង្កើនចំនួនដងនៃការប្រើឱសថនេះ។

      អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់នៃឱសថនេះទៅតាមរោគសញ្ញារបស់អ្នកជំងឺនិងទៅតាមលទ្ធផលនៃការពិនិត្យ ដោយកម្រិតប្រើប្រាស់ជាប្រចាំក្នុង1ថ្ងៃ ដោយបូករួមទាំងការប្រើប្រាស់ឱសថអាំងស៊ុយលីនប្រភេទសកម្មភាពវែង គឺ4~100ខ្នាត/ថ្ងៃ។

      ・ករណីរួមមានប្រភេទសកម្មភាពឆាប់រហ័សខ្លាំងនិងប្រភេទសកម្មភាពមធ្យមបញ្ចូលគ្នា (50:50):

      មនុស្សពេញវ័យ:ប្រើក្នុងកម្រិត1ដង4~20ខ្នាត 1ថ្ងៃ2ដង នៅភ្លាមៗមុនពេលបរិភោគអាហារពេលព្រឹកនិងពេលល្ងាច ដោយចាក់ក្រោមស្បែក។ ពេលខ្លះអាចនឹងត្រូវបង្កើនឬបន្ថយចំនួនដងនៃការប្រើ ប៉ុន្តែ ក៏នៅត្រូវប្រើនៅភ្លាមៗមុនពេលបរិភោគអាហារដែរ។ ករណីប្រើ1ថ្ងៃ1ដង គួរជ្រើសរើសប្រើនៅភ្លាមៗមុនពេលបរិភោគអាហារពេលព្រឹក ដោយចាក់ក្រោមស្បែក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់នៃឱសថនេះទៅតាមរោគសញ្ញារបស់អ្នកជំងឺនិងទៅតាមលទ្ធផលនៃការពិនិត្យ ដោយកម្រិតប្រើប្រាស់ជាប្រចាំក្នុង1ថ្ងៃ គឺ4~80ខ្នាត/ថ្ងៃ។

      ・ករណីរួមមានប្រភេទសកម្មភាពឆាប់រហ័សខ្លាំងនិងប្រភេទសកម្មភាពមធ្យមបញ្ចូលគ្នា (25:75):

      មនុស្សពេញវ័យ:ប្រើក្នុងកម្រិត1ដង4~20ខ្នាត 1ថ្ងៃ2ដង នៅភ្លាមៗមុនពេលបរិភោគអាហារពេលព្រឹកនិងពេលល្ងាច ដោយចាក់ក្រោមស្បែក។ ករណីប្រើ1ថ្ងៃ1ដង គួរជ្រើសរើសប្រើនៅភ្លាមៗមុនពេលបរិភោគអាហារពេលព្រឹក ដោយចាក់ក្រោមស្បែក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់នៃឱសថនេះទៅតាមរោគសញ្ញារបស់អ្នកជំងឺនិងទៅតាមលទ្ធផលនៃការពិនិត្យ ដោយកម្រិតប្រើប្រាស់ជាប្រចាំក្នុង1ថ្ងៃ គឺ4~80ខ្នាត/ថ្ងៃ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានអាការៈនៃកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp