Infliximab
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺដូចខាងក្រោម ដែលការព្យាបាលផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់:
+ ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) (រួមទាំងករណីបង្ការកុំអោយមានការខូចទម្រង់នៃសន្លាក់)
+ អាការៈរលាកភ្នែកUveoretinitisលក្ខណៈពិបាកព្យាបាល ដែលកើតមាននៅក្នុងជំងឺBehcet's disease
+ ជំងឺប្រភេទPsoriasis រួមមាន ជំងឺPsoriasis vulgaris ជំងឺArthropathic psoriasis ជំងឺPustular psoriasis ជំងឺPsoriatic erythroderma
+ ជំងឺAnkylosing spondylitis
+ ជំងឺBehcet's disease រួមមាន ប្រភេទពោះវៀន ប្រភេទសរសៃប្រសាទ ប្រភេទសរសៃឈាម
+ ដំណាក់កាលស្រួចស្រាវនៃជំងឺកាវ៉ាសាគី(Kawasaki disease)។
- ជំងឺក្រូន(Crohn's disease) ចំពោះអ្នកជំងឺដែលស្ថិតក្នុងដំណាក់កាលកំពុងមានអាការៈកម្រិតមធ្យមទៅធ្ងន់ធ្ងរ ឬ អ្នកជំងឺដែលកើតមានExternal fistula (ករណីឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ប៉ុណ្ណោះ)
- ជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ(Ulcerative colitis)ចាប់ពីកម្រិតមធ្យមដល់កម្រិតធ្ងន់ធ្ងរ (ករណីការប្រើឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ប៉ុណ្ណោះ)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) (រួមទាំងការបង្ការកុំអោយមានការខូចទម្រង់នៃសន្លាក់):
ប្រើ1ដង 3mg/kg ព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ប្រើក្នុងកម្រិតខាងលើ នៅលើកដំបូង 2សប្ដាហ៍ក្រោយ 6សប្ដាហ៍ក្រោយ(គិតពីលើកដំបូង)។ បន្ទាប់ពីនោះ ប្រើដោយទុកគម្លាត8សប្ដាហ៍រហូតតទៅ។ ក្រោយប្រើឱសថនេះរយៈពេល6សប្ដាហ៍ហើយ ប្រសិនបើប្រសិទ្ធិភាពមិនគ្រប់គ្រាន់ឬចុះខ្សោយ អាចបង្កើនកម្រិតប្រើប្រាស់ឬបង្រួញគម្លាតនៃការចាក់បាន ប៉ុន្តែ ត្រូវអនុវត្តជាដំណាក់កាល។
ករណីគម្លាត8សប្ដាហ៍ កម្រិតអតិបរមានៃឱសថប្រើក្នុង1ដងគឺ10mg/kg។ ករណីគម្លាតខ្លីជាងនេះ កម្រិតអតិបរមានៃឱសថប្រើក្នុង1ដងគឺ6mg/kg។ ម្យ៉ាងទៀត គម្លាតអប្បបរមានៃការប្រើឱសថនេះម្ដងៗគឺ4សប្ដាហ៍។ គេប្រើ ឱសថនេះរួមជាមួយឱសថMethotrexate ។
・ករណីអាការៈរលាកភ្នែកUveoretinitisលក្ខណៈពិបាកព្យាបាល ដែលកើតមាននៅក្នុងជំងឺBehcet's disease:
ប្រើ1ដង 5mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ប្រើក្នុងកម្រិតខាងលើ នៅលើកដំបូង 2សប្ដាហ៍ក្រោយ 6សប្ដាហ៍ក្រោយ(គិតពីលើកដំបូង)។ បន្ទាប់ពីនោះ ប្រើដោយទុកគម្លាត8សប្ដាហ៍រហូតតទៅ។
・ករណីជំងឺស្បែកPsoriasis:
ប្រើ1ដង 5mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ប្រើក្នុងកម្រិតខាងលើ នៅលើកដំបូង 2សប្ដាហ៍ក្រោយ 6សប្ដាហ៍ក្រោយ(គិតពីលើកដំបូង)។ បន្ទាប់ពីនោះ ប្រើដោយទុកគម្លាត8សប្ដាហ៍រហូតតទៅ។ ក្រោយប្រើឱសថនេះរយៈពេល6សប្ដាហ៍ហើយ ប្រសិនបើប្រសិទ្ធិភាពមិនគ្រប់គ្រាន់ឬចុះខ្សោយ អាចបង្កើនកម្រិតប្រើប្រាស់ឬបង្រួញគម្លាតនៃការចាក់បាន ប៉ុន្តែ ត្រូវអនុវត្តជាដំណាក់កាល។ ករណីគម្លាត8សប្ដាហ៍ កម្រិតអតិបរមានៃឱសថប្រើក្នុង1ដងគឺ10mg/kg។ ករណីគម្លាតខ្លីជាងនេះ កម្រិតអតិបរមានៃឱសថប្រើក្នុង1ដងគឺ6mg/kg។ ម្យ៉ាងទៀត គម្លាតអប្បបរមានៃការប្រើម្ដងៗគឺ4សប្ដាហ៍។
・ករណីជំងឺAnkylosing spondylitis:
ប្រើ1ដង 5mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ប្រើក្នុងកម្រិតខាងលើ នៅលើកដំបូង 2សប្ដាហ៍ក្រោយ 6សប្ដាហ៍ក្រោយ(គិតពីលើកដំបូង)។ បន្ទាប់ពីនោះ ប្រើដោយទុកគម្លាត6~8សប្ដាហ៍រហូតតទៅ។
・ករណីជំងឺBehcet's diseaseប្រភេទពោះវៀនឬប្រភេទសរសៃប្រសាទឬប្រភេទសរសៃឈាម:
ប្រើ1ដង 5mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ប្រើក្នុងកម្រិតខាងលើ នៅលើកដំបូង 2សប្ដាហ៍ក្រោយ 6សប្ដាហ៍ក្រោយ(គិតពីលើកដំបូង)។ បន្ទាប់ពីនោះ ប្រើដោយទុកគម្លាត8សប្ដាហ៍រហូតតទៅ។ ក្រោយប្រើឱសថនេះរយៈពេល6សប្ដាហ៍ហើយ ប្រសិនបើប្រសិទ្ធិភាពមិនគ្រប់គ្រាន់ឬចុះខ្សោយ អាចបង្កើនកម្រិតប្រើប្រាស់ដល់1ដង 10mg/kg។
・ករណីដំណាក់កាលស្រួចស្រាវនៃជំងឺកាវ៉ាសាគី(Kawasaki disease):
ប្រើតែ1ដង 5mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។
・ករណីជំងឺក្រូន(Crohn's disease):
ប្រើ1ដង 5mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ប្រើក្នុងកម្រិតខាងលើ នៅលើកដំបូង 2សប្ដាហ៍ក្រោយ 6សប្ដាហ៍ក្រោយ(គិតពីលើកដំបូង)។ បន្ទាប់ពីនោះ ប្រើដោយទុកគម្លាត8សប្ដាហ៍រហូតតទៅ។ ក្រោយប្រើឱសថនេះរយៈពេល6សប្ដាហ៍ហើយ ប្រសិនបើប្រសិទ្ធិភាពមិនគ្រប់គ្រាន់ឬចុះខ្សោយ អាចបង្កើនកម្រិតប្រើប្រាស់ឬបង្រួញគម្លាតនៃការចាក់បាន។ ករណីបង្កើនកម្រិតប្រើប្រាស់ អាចប្រើ1ដង 10mg/kg។ ករណីពង្រួញគម្លាតនៃការប្រើ អាចប្រើ1ដង 5mg/kg ដោយទុកគម្លាតខ្លីបំផុត 4សប្ដាហ៍។
・ករណីជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ(Ulcerative colitis):
ប្រើ1ដង 5mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ប្រើក្នុងកម្រិតខាងលើ នៅលើកដំបូង 2សប្ដាហ៍ក្រោយ 6សប្ដាហ៍ក្រោយ(គិតពីលើកដំបូង)។ បន្ទាប់ពីនោះ ប្រើដោយទុកគម្លាត8សប្ដាហ៍រហូតតទៅ។
នៅពេលបញ្ចូលឱសថ ត្រូវប្រើInline filterដែលមានចន្លោះនៃស្រទាប់តម្រងទំហំ1.2មីក្រុងចុះក្រោម។
-
ហាមប្រើ
・អ្នកដែលកំពុងមានជំងឹឆ្លងធ្ងន់ធ្ងរ (Sepsis ជាដើម)។
・អ្នកដែលមានជំងឹរបេងស្ថិតក្នុងដំណាក់កាលកើតមានអាការៈ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ សារធាតុប្រូតេអ៊ីនដែលមានប្រភពពីកណ្ដុរ។
・អ្នកដែលកំពុងឬធ្លាប់មានជំងឹប្រភេទDemyelinating disease (ជំងឺMultiple sclerosis ជាដើម)។
・អ្នកដែលមានជំងឺខ្សោយមុខងារបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ (Congestive heart failure)។
-
ផលរំខាន
ឈឺបំពង់ក ក្ដៅខ្លួន ឡើងកន្ទួលក្រហម ឈឺក្បាល សម្ពាធឈាមកើនឡើង ជំងឺឆ្លង ជំងឺរបេង ជំងឺDemyelinating disease ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ចាំបាច់ត្រូវពន្យល់ប្រាប់អ្នកជំងឹអំពីហានិភ័យនៃការកើតមានជំងឺឆ្លងធ្ងន់ធ្ងរ ជំងឺDemyelinating disease ជំងឺមហារីក ជាមុន។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងសារធាតុTNFαនៃប្រព័ន្ធភាពស៊ាំ។ TNFជាសារធាតុសាយតូខាញ(Cytokine)ដែលមានតួនាទីបង្កអាការៈរលាកនិងផលប៉ះពាល់ទៅលើជាលិកាផ្សេងៗជាដើម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp