Indometacin
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលករណីថ្នាំលេប: <ប្រភេទបន្តសកម្មភាពរយៈពេលវែង (SP)> ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖ ・បំបាត់អាការៈរលាក ឈឺចាប់និងបញ្ចុះកំដៅ នៅក្នុងជំងឺដូចជា:ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) ជំងឺទ្រង់ទ្រាយឆ្អឹងកងប្រែប្រួល(Spondylosis deformans) ជំងឺឈឺចង្កេះ អាការៈឈឺសន្លាក់ដោយសារអាស៊ីតអ៊ុយរិចកើនឡើង(Gout) ជំងឺរលាកជុំវិញសន្លាក់ស្មា ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀកស្រួចស្រាវ អាការៈឈឺចាប់តាមសរសៃប្រសាទ រលាកប្លោកនោម ជំងឺរលាកសរសៃកែង(Tendovaginitis) បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome) អាការៈឈឺចាប់តាមសរសៃប្រសាទ ឈឺចាប់ក្រោយសម្រាលកូន អាការៈរលាកក្នុងអាងត្រគាក ឈឺចាប់ពេលមករដូវ រលាកប្លោកនោម រលាកក្រពេញប្រូស្តាត ឈឺធ្មេញ ជំងឺសន្លាក់ចង្កា ជំងឺរលាកភ្នាសនៃឆ្អឹងធ្មេញ(Alveolar periostitis) ជំងឺErythema Exsudativum Multiforme ជំងឺErythema nodosum ជំងឺពងខ្ទុះនៅលើបាតដៃនិបាតជើង(Palmoplantar pustulosis)។ ・បំបាត់អាការៈរលាកនិងហើមនៅក្រោយពេលវះកាត់ឬដកធ្មេញ ・បំបាត់អាការៈក្ដៅខ្លួននិងឈឺចាប់ដែលកើតមាននៅក្នុងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើលក្ខណៈស្រួចស្រាវ (រួមទាំងជំងឺរលាកទងសួតស្រួចស្រាវ)។ ករណីថ្នាំសុលតាមទ្វារធំ: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖ - បំបាត់អាការៈឈឺចាប់និងរលាកទាក់ទងនឹងជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) និង ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis)។ - បំបាត់អាការៈរលាកនិងហើមនៅក្រោយពេលវះកាត់។ ករណីថ្នាំលាប និង ថ្នាំបិទ: ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈរលាកនិងឈឺចាប់ នៅក្នុងជំងឺដូចជា:ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) ជំងឺរលាកនៅជុំវិញសន្លាក់ស្មា ជំងឺរលាកសរសៃសាច់ដុំនិងសរសៃកែង ជំងឺរលាកឆ្អឹងដើមដៃ(Humeral epicondylitis ដូចជាជំងឺTennis Elbowជាដើម) អាការៈឈឺសាច់ដុំ អាការៈឈឺចាប់និងហើមដោយសាររបួស។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំលេប: <ប្រភេទបន្តសកម្មភាពរយៈពេលវែង (SP)> ・ករណីបំបាត់អាការៈក្ដៅខ្លួននិងឈឺចាប់ដែលកើតមាននៅក្នុងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើលក្ខណៈស្រួចស្រាវ (រួមទាំងជំងឺរលាកទងសួតស្រួចស្រាវ): មនុស្សពេញវ័យ:លេប1ដង25mg នៅពេលមានអាការៈ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ ជាទូទៅ អាចប្រើត្រឹម2ដងក្នុង1ថ្ងៃ ហើយកម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ75mg។ គួរចៀសវាងប្រើនៅពេលពោះទទេ។ ・ករណីបំបាត់អាការៈរលាក ឈឺចាប់ ហើម ឬ បញ្ចុះកំដៅ នៅក្នុងជំងឺក្រៅពីករណីខាងលើ: មនុស្សពេញវ័យ:លេប1ដង25mg, 1ថ្ងៃ2ដង។ អាចបង្កើនកម្រិតដល់1ដង37.5mg, 1ថ្ងៃ2ដង ទៅតាមរោគសញ្ញា។ <ប្រភេទរយៈពេលសកម្មភាពធម្មតា> ・ករណីបំបាត់អាការៈក្ដៅខ្លួននិងឈឺចាប់ដែលកើតមាននៅក្នុងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើលក្ខណៈស្រួចស្រាវ (រួមទាំងជំងឺរលាកទងសួតស្រួចស្រាវ): មនុស្សពេញវ័យ:លេប1ដង25mg នៅពេលមានអាការៈ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ ជាទូទៅ អាចប្រើត្រឹម2ដងក្នុង1ថ្ងៃ ហើយកម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ75mg។ គួរចៀសវាងប្រើនៅពេលពោះទទេ។ ・ករណីបំបាត់អាការៈរលាក ឈឺចាប់ ហើម ឬ បញ្ចុះកំដៅ នៅក្នុងជំងឺក្រៅពីករណីខាងលើ: មនុស្សពេញវ័យ:លេប1ដង25mg 1ថ្ងៃ1~3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ គួរចៀសវាងប្រើនៅពេលពោះទទេ។ ករណីថ្នាំសុលតាមទ្វារធំ: ប្រើ1ដង 25~50mg 1ថ្ងៃ1~2ដង សុលតាមទ្វារធំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ចំពោះមនុស្សចាស់ ត្រូវប្រើពីកម្រិតទាបទៅ។ ករណីថ្នាំលាប(1%): ប្រើ1ថ្ងៃច្រើនដង លាបនៅលើកន្លែងដែលមានបញ្ហា។ ករណីថ្នាំបិទ: ប្រើ1ថ្ងៃ2ដង បិទនៅលើកន្លែងដែលមានបញ្ហា។ 
- 
                    ហាមប្រើករណីថ្នាំលេប និង ថ្នាំសុលតាមទ្វារធំ: ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទSalicylic acid (Aspirinជាដើម)។ ・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។ ・អ្នកដែលមានជំងឺទាក់ទងនឹងឈាមធ្ងន់ធ្ងរ។ ・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។ ・អ្នកដែលមានជំងឺតម្រងនោមធ្ងន់ធ្ងរ។ ・អ្នកដែលមានមុខងារបេះដូងចុះខ្សោយធ្ងន់ធ្ងរ។ ・អ្នកដែលមានជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ។ ・អ្នកដែលមានជំងឺរលាកលំពែងធ្ងន់ធ្ងរ។ ・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។ ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថTriamterene។ ・អ្នកដែលមានជំងឺរលាកឬហូរឈាមនៅចុងពោះវៀនធំ(Rectum) ឬ មានជំងឺឬសដូងបាត។ (ករណីថ្នាំសុលប៉ុណ្ណោះ) ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។ ・កុមារ (ត្រូវប្រុងប្រយ័ត្ននៅពេលត្រូវប្រើចំពោះជំងឺរូម៉ាទីសនៅសន្លាក់ដែលការប្រើឱសថផ្សេងទៀតគ្មានប្រសិទ្ធិភាពឬមិនអាចប្រើឱសថផ្សេងទៀតបាន) ករណីថ្នាំលាប និង ថ្នាំបិទ: ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។ 
- 
                    ផលរំខានករណីថ្នាំលេប និង ថ្នាំសុលតាមទ្វារធំ: ផលរំខានរួមមាន ឈឺពោះ ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ឈឺក្បាល វិលមុខ ហើម ជ្រុះរោមឬសក់ ដុំសាច់ក្រហមនៅលើស្បែក ឡើងកន្ទួលក្រហម រមាស់ កន្ទាលត្រអាក អាការៈខ្វះឈាម ស្នាមជាំស្វាយក្រោមស្បែក ស្រវាំងភ្នែក។ល។ ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - បែកញើសទាំងត្រជាក់ ពិបាកដកដង្ហើម ទឹកមុខប្រែពណ៌ខៀវ (រោគប្រតិកម្មធ្ងន់ធ្ងរ) - ចង់ក្អួត ឈឺក្រពះ ឈឺពោះ ក្អួតឈាម លាមកពណ៌ខ្មៅ លាមកមានឈាម ទល់លាមក ក្ដៅខ្លួន(ដំបៅក្រពះឬពោះវៀនមាន ហូរឈាមក្នុងក្រពះឬពោះវៀន ស្ទះពោះវៀន រលាកពោះវៀនធំលក្ខណៈដំបៅ ធ្លាយក្រពះឬពោះវៀន ជាដើម) - អាការៈខ្វះឈាម ភ្នែកនិងស្បែកប្រែពណ៌លឿង ក្ដៅខ្លួន (ជំងឺខ្វះឈាមប្រភេទAplastic anemia ជំងឺខ្វះឈាមប្រភេទHemolytic anemia ប៉ះពាល់មុខងារខួរឆ្អឹង ជំងឺAgranulocytosis) - ក្តៅខ្លួន ស្នាមក្រហមនិងពងទឹកលើស្បែក របកស្បែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndromeឬStevens-Johnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) - ពិបាកដកដង្ហើម ដកដង្ហើមលឺៗនិងខ្លីៗ (អាការហឺតធ្ងន់ធ្ងរ)។ ករណីថ្នាំលាប និង ថ្នាំបិទ: ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ ក្រហាយ ស្បែកស្ងួត ហើម អារម្មណ៍ក្ដៅ។ល។ 
- 
                    អន្តរប្រតិកម្មករណីថ្នាំលេប និង ថ្នាំសុលតាមទ្វារធំ: ・ឱសថTriamterene - អាចធ្វើអោយប៉ះពាល់ដល់មុខងារតម្រងនោម។ ដូច្នេះ ហាមប្រើរួមគ្នា។ ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថProbenecid - អាចធ្វើអោយកំហាប់ក្នុងឈាមនៃIndometacinកើនឡើង។ ・ឱសថAspirin - អាចធ្វើអោយផលរំខានប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារកើនឡើង។ ・ឱសថប្រឆាំងកំណកឈាម(Warfarin, Reviparin, Clopidogrel, Enoxaparinជាដើម) - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។ ・ឱសថLithium, Digoxin, Methotrexate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។ ・ឱសថបញ្ចុះសម្ពាធឈាមប្រភេទBeta blockers, ACE inhibitors, ARB - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមថយចុះ។ ・ឱសថបញ្ចុះទឹកនោម(Hydrochlorothiazide, Furosemide, Spironolactone, Eplerenone) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។ ・ឱសថCiclosporin - អាចធ្វើអោយផលរំខាននៃCiclosporinប៉ះពាល់ដល់តម្រងនោមកើនឡើង។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូនករណីថ្នាំលេប និង ថ្នាំសុលតាមទ្វារធំ: ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃធ្ងន់ធ្ងរ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ករណីថ្នាំលាប និង ថ្នាំបិទ: ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះគួរចៀសវាងប្រើឱសថនេះក្នុងបរិមាណច្រើនឬក្នុងទំហំធំនៅលើស្បែករយៈពេលយូរ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេសករណីថ្នាំលេប: ・គួរចៀសវាងប្រើឱសថនេះទាំងពោះទទេ ហើយគួរពិសាទឹកអោយបានច្រើន ព្រោះឱសថនេះអាចជាប់នៅបំពង់អាហារធ្វើអោយកើតជាដំបៅនៅបំពង់អាហារ។ ជាពិសេស គួរចៀសវាងពិសាឱសថនេះនៅមុនពេលចូលគេង។ ・ឱសថនេះអាចផ្ដល់ផលរំខានដូចជា ងងុយគេង វិលមុខ ជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។ ករណីថ្នាំសុលតាមទ្វារធំ:: ・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការចុះកម្ដៅក្នុងខ្លួនហួសហេតុ។ ・ឱសថនេះអាចផ្ដល់ផលរំខានដូចជា ងងុយគេង ឬ ភ្នែកស្រវាំង វិលមុខ ជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។ 
- 
                    សកម្មភាពឱសថឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃអង់ស៊ីមCyclooxygenase(COX)ដើម្បីបង្អាក់ដំណើរការសំយោគសារធាតុProstaglandinដែលជាសារធាតុបង្កអោយមានអាការៈរលាក ឈឺចាប់ ឬ ក្ដៅខ្លួន។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
