Indinavir sulfate ethanolate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោមដោយប្រើរួមជាមួយឱសថប្រឆាំងវីរុសហ៊ីវផ្សេងទៀត។៖ ・អ្នកជំងឺអេដស៍(AIDS) ・អ្នកផ្ទុកវីរុសហ៊ីវ(HIV)ដែលមានចំនួនកោសិកាទឹករងៃCD4(កម្រិតCD4 Lymphocyte)ចាប់ពី500/mm3ចុះមុនពេលព្យាបាល មានរោគសញ្ញាឬគ្មានរោគសញ្ញា។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: មនុស្សពេញវ័យ:លេប1ដង800mg, 1ថ្ងៃ3ដង រៀងរាល់8ម៉ោង នៅពេលពោះទទេ (1ម៉ោងមុនបរិភោគអាហារ ឬ 2ម៉ោងក្រោយបរិភោគអាហារ)។ ត្រូវប្រើរួមជាមួយឱសថប្រឆាំងHIVផ្សេងទៀត។ គួរបន្ថយកម្រិតប្រើប្រាស់ទៅតាមមុខងារថ្លើមរបស់អ្នកជំងឺ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម: Amiodarone hydrochloride, Triazolam, Midazolam, Alprazolam, Pimozide, Ergotamine tartrate, Dihydroergotamine mesilate, Methylergometrine maleate , Ergometrin maleate, Rifampicin, Eletriptan hydrobromide, Azelnidipine, Blonanserin, Suvorexant, Sildenafil, Tadalafil, Atazanavir, Vardenafil, Rivaroxaban, Riociguat, Asunaprevir, Vaniprevir។ 
- 
                    ផលរំខានផលរំខានរួមមាន កម្រិតBilirubinក្នុងឈាមកើនឡើង ក្អួតចង្អោរ ជាតិខ្លាញ់ក្នុងឈាមកើនឡើង ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - នោមមានឈាម ឈឺនៅផ្នែកខាងនៃពោះ (ក្រួសក្នុងតម្រងនោម) - អាការៈងាយហូរឈាមតាមច្រមុះ តាមអញ្ចាញធ្មេញ ក្រោមស្បែក។ល។ - ទឹកមុខស្លេកស្លាំង ឈឺបំពង់ក ឈឺសាច់ដុំ ក្ដៅខ្លួន (អាការៈខ្វះឈាម ជំងឺខ្វះឈាមប្រភេទHemolytic anemia ជំងឺគ្រាប់ឈាមសថយចុះ) - ក្ដៅខ្លួន ដំបៅក្នុងមាត់ ពងទឹកឬស្នាមក្រហមលើស្បែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndromeឬStevens-Johnson syndrome)) - ស្ងួតក បត់ជើងតូចញឹកញាប់ អស់កម្លាំង (កម្រិតជាតិស្ករក្នុងឈាមកើនឡើង) - បាត់បង់ចំណង់អាហារ ក្អួតចង្អោរ ញ័រដៃ (មុខងារថ្លើមថយចុះ) 
- 
                    អន្តរប្រតិកម្ម・ឱសថដូចខាងក្រោម:Amiodarone hydrochloride, Triazolam, Midazolam, Alprazolam, Pimozide, Ergotamine tartrate, Dihydroergotamine mesilate, Methylergometrine maleate , Ergometrin maleate - អាចធ្វើអោយការបញ្ចេញចោលនៃឱសថទាំងនេះថយចុះ នាំអោយកើតមានផលរំខានធ្ងន់ធ្ងរ ដូច្នេះ ហាមប្រើរួមគ្នា។ ・ឱសថRifampicin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃIndinavirថយចុះ ដូច្នេះ ហាមប្រើរួមគ្នា។ ・ឱសថEletriptan hydrobromide, Azelnidipine, Blonanserin, Suvorexant - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង ដូច្នេះ ហាមប្រើរួមគ្នា។ ・ឱសថSildenafil, Tadalafil - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង ដូច្នេះ ហាមប្រើរួមគ្នា។ ・ឱសថAtazanavir - អាចធ្វើអោយកម្រិតBilirubinក្នុងឈាមកើនឡើង ដូច្នេះ ហាមប្រើរួមគ្នា។ ・ឱសថVardenafil, Rivaroxaban, Riociguat, Asunaprevir, Vaniprevir - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង បង្កជាផលរំខានផ្សេងៗ ដូច្នេះ ហាមប្រើរួមគ្នា។ ក្រៅពីនេះ មានឱសថជាច្រើនផ្សេងទៀតដែលត្រូវប្រុងប្រយ័ត្ននៅពេលប្រើរួមជាមួយនឹងឱសថនេះ សូមពិនិត្យមើលព័ត៌មានបន្ថែម។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ដើម្បីចៀសវាងកុំអោយកើតមានផលរំខាននៃឱសថ(ក្រួសតម្រងនោម) អ្នកជំងឺគួរបរិភោគទឹកអោយបានច្រើន (យ៉ាងហោចណាស់1.5Lក្នុង1ថ្ងៃ)។ ・ឱសថនេះមានប្រសិទ្ធិភាពត្រឹមទប់ទល់នឹងការកើនឡើងនៃវីរុសហ៊ីវក្នុងរាងកាយ ប៉ុន្តែមិនអាចកម្ចាត់វីរុសហ៊ីវអស់ទាំងស្រុងនោះទេ។ 
- 
                    សកម្មភាពឱសថជាឱសថប្រឆាំងវីរុសហ៊ីវ(HIV)ប្រភេទProtease Inhibitor(PI) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមProtease(HIV-1និងHIV-2)របស់វីរុស ធ្វើអោយវីរុសមិនអាចវិវត្តទៅជាវីរុសសកម្មឬកើនចំនួនបាន។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
