Indigocarmine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖
- ការពិនិត្យមុខងារតម្រងនោមតាមរយៈការវាស់Split renal function (SRF)
- ការពិនិត្យរកSentinel lymph node នៅក្នុងជំងឺមហារីកសុដន់ និង ជំងឺមហារីកMalignant melanoma។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីប្រើនៅក្នុងការពិនិត្យមុខងារតម្រងនោមតាមរយៈការវាស់Split renal function (SRF):
ជាទូទៅ ប្រើក្នុងកម្រិត 20~40mg ដោយចាក់ក្នុងសរសៃវ៉ែន រួចពិនិត្យរយៈពេលនៃការបញ្ចេញសារធាតុនេះដំបូងដោយប្រើឧបករណ៍Cystoscope។ ជាទូទៅ រយៈពេលនៃការបញ្ចេញសារធាតុនេះនៅក្នុងមនុស្សសុខភាពធម្មតាគឺ3~5នាទី ដោយយឺតបំផុតគឺ10នាទី ហើយប្រសិនបើយឺតជាងនេះ មានន័យថា មុខងារតម្រងនោមមានបញ្ហា។
・ករណីប្រើនៅក្នុងការពិនិត្យរកSentinel lymph node នៅក្នុងជំងឺមហារីកសុដន់ និង ជំងឺមហារីកMalignant melanoma:
-ចំពោះជំងឺមហារីកសុដន់: ជាទូទៅ ប្រើឱសថនេះក្នុងកម្រិត 20mgចុះ ដោយបែងចែកការចាក់នៅក្រោមស្បែកជុំវិញសាច់មហារីកឬក្បាលដោះ។
-ចំពោះជំងឺមហារីកMalignant melanoma: ជាទូទៅ ប្រើឱសថនេះក្នុងកម្រិត 4~12mg ដោយបែងចែកការចាក់នៅប៉ុន្មានកន្លែងក្នុងស្បែកជុំវិញសាច់មហារីក។ គួរប្រើឱសថនេះរួមជាមួយការអនុវត្តRadioisotope។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp