Indacaterol maleate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈពិបាកដកដង្ហើមបណ្ដាលមកពីការស្ទះផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម ៖

      - ជំងឺរលាកទងសួតរ៉ាំរ៉ៃ

      - ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema)។

    • កម្រិតប្រើប្រាស់

      ថ្នាំទម្រង់ជាឧបករណ៍បាញ់ស្រូបតាមមាត់:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង150μg ស្រូបតាមមាត់ដោយប្រើឧបករណ៍ដែលផលិតសម្រាប់ប្រើជាមួយឱសថនេះ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ក្អក កន្ទាលត្រអាក រឹងសាច់ដុំ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អស់កម្លាំង កម្លាំងសាច់ដុំធ្លាក់ចុះ ពិបាកដកដង្ហើម ស្ពឹកដៃជើង (រោគសញ្ញានៃកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាបធ្ងន់ធ្ងរ)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលមានសកម្មភាពទប់ស្កាត់អង់ស៊ីមCYP3A4 (Erythromycin, Ritonavir ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃ Indacaterol កើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថដែលមានសកម្មភាពទប់ស្កាត់ P glycoprotein (Verapamil ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃ Indacaterol កើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថដែលមានសកម្មភាពអូសបន្លាយរយៈពេលQTនៃចង្វាក់បេះដូង (ឱសថប្រភេទMAO inhibitors, ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants) - អាចធ្វើអោយQTនៃចង្វាក់បេះដូងអូសបន្លាយ បង្កជារោគសញ្ញាខុសប្រក្រតីនៃចង្វាក់បេះដូង។

      ・ឱសថប្រភេទភ្ញោចប្រព័ន្ធសរសៃប្រសាទខួរក្បាល (Sympathomimetic agents) - អាចធ្វើអោយសកម្មភាពនៃIndacaterolកើនឡើង។

      ・ឱសថប្រភេទXanthine (Theophylline, Aminophylline hydrate, Diprophylline ជាដើម), ឱសថប្រភេទស្តេរ៉ូអ៊ីត(Prednisolone, Betamethasone, Hydrocortisone ជាដើម), ឱសថបញ្ចុះទឹកនោម(Trichlormethiazide, Furosemide, Acetazolamide ជាដើម) - អាចធ្វើអោយកម្រិតប៉ូតាស្យូមនៅក្នុងឈាមធ្លាក់ចុះទាប។

      ・ឱសថទប់ស្កាត់គ្រឿងទទួលβ (Beta blockers) (រួមទាំងថ្នាំបន្តក់ភ្នែកផងដែរ) - អាចធ្វើអោយសកម្មភាពនៃIndacaterolថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួលβ2(β2 receptor) ធ្វើអោយអង់ស៊ីមAdenylyl cyclaseមានសកម្មភាពបំលែងសារធាតុATPនៅក្នុងកោសិកាទៅជាcAMP។ ការកើនឡើងនៃcAMPមានប្រសិទ្ធិភាពពង្រីកមុខកាត់នៃទងសួតអោយរីកធំទូលាយ សម្រួលដល់ការដកដង្ហើម។ ប្រសិទ្ធិភាពនៃឱសថនេះអាចបន្តក្នុងរយៈពេលវែង។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp