Imiquimod

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺCondylomata acuminata (សម្រាប់ករណីកើតនៅប្រដាប់ភេទផ្នែកខាងក្រៅ និង ជុំវិញរន្ធគូទ តែប៉ុណ្ណោះ)

      - ជំងឺស្បែកដុះក្រាស់ដោយសារឥទ្ធិពលកាំរស្មីព្រះអាទិត្យ(Actinic keratosis ឬ Solar keratosis) (សម្រាប់ករណីកើតនៅលើមុខ និង ផ្នែកទំពែកនៅលើក្បាល តែប៉ុណ្ណោះ)។

    • កម្រិតប្រើប្រាស់

      ថ្នាំលាបលើស្បែក (5%):

      ・ករណីជំងឺCondylomata acuminata (សម្រាប់ករណីកើតនៅប្រដាប់ភេទផ្នែកខាងក្រៅ និង ជុំវិញរន្ធគូទ តែប៉ុណ្ណោះ):

      លាបនៅកន្លែងដែលមានអាការៈក្នុងបរិមាណសមស្រប 1ថ្ងៃ1ដង នៅមុនពេលចូលគេង ដោយប្រើ3ដងក្នុង1សប្ដាហ៍។ ក្រោយក្រោកពីគេងនៅថ្ងៃបន្ទាប់ ប្រើសាប៊ូដើម្បីលាងសម្អាតឱសថនេះចេញ។

      ・ករណីជំងឺស្បែកដុះក្រាស់ដោយសារឥទ្ធិពលកាំរស្មីព្រះអាទិត្យ(Actinic keratosis ឬ Solar keratosis) (សម្រាប់ករណីកើតនៅលើមុខ និង ផ្នែកទំពែកនៅលើក្បាល តែប៉ុណ្ណោះ):

      លាបនៅកន្លែងដែលមានអាការៈក្នុងបរិមាណសមស្រប1ថ្ងៃ1ដង នៅមុនពេលចូលគេង ដោយប្រើ3ដងក្នុង1សប្ដាហ៍។ ក្រោយក្រោកពីគេងនៅថ្ងៃបន្ទាប់ ប្រើសាប៊ូដើម្បីលាងសម្អាតឱសថនេះចេញ។ បន្ទាប់ពីប្រើអស់រយៈពេល4សប្ដាហ៍មក ត្រូវផ្អាកការប្រើឱសថនេះរយៈពេល4សប្ដាហ៍។ ប្រសិនបើអាការៈជាសះស្បើយ អាចបញ្ឈប់ការប្រើឱសថនេះតែម្ដង ប៉ុន្តែ ប្រសិនបើនៅមិនទាន់មានប្រសិទ្ធិភាពគ្រប់គ្រាន់ អាចបន្តប្រើ4សប្ដាហ៍ទៀត។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ការប្រើនៅក្នុងបង្ហួរនោម នៅក្នុងទ្វារមាស កស្បូន ថង់លាមក(Rectum) ឬ នៅក្នុងរន្ធគូទ(Anus)។

    • ផលរំខាន

      ផលរំខានរួមមាន ស្នាមក្រហម រលាត់ របក ហើម ឈឺ កន្ទួលរមាស់ នៅកន្លែងលាប ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ដំបៅ រលាត់ ក្រហម ហើម របកស្បែកនៅកន្លែងលាប

      - ពិបាកនោមដោយសារអាការៈឈឺចាប់ឬហើមនៅបង្ហួរនោមឬផ្នែកជុំវិញនោះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ជាទូទៅ ឱសថត្រូវប្រើចំនួន3ដងក្នុង1សប្ដាហ៍ ដោយគួរចៀសវាងប្រើជាប់ថ្ងៃគ្នា។ គួរប្រើនៅពេលយប់មុនចូលគេង ដោយលាបឱសថនេះស្ដើងៗនៅលើកន្លែងដែលមានបញ្ហាប៉ុណ្ណោះនិងលាបរហូតដល់លែងឃើញមានឱសថនេះនៅលើស្បែក រួចត្រូវប្រើសាប៊ូនិងលាងទឹកចេញនៅពេលក្រោកពីគេងនៅពេលព្រឹក(រយៈពេល6~10ម៉ោង)។ ម្យ៉ាងទៀត រយៈពេលនៃការប្រើប្រាស់ឱសថនេះត្រូវបានកំណត់ទៅតាមគោលដៅនៃការព្យាបាល។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពជម្រុញការផលិតសារធាតុIFN-α ដើម្បីទប់ស្កាត់ការកើនឡើងនៃវីរុស និង ភ្ញោចប្រព័ន្ធភាពស៊ាំរបស់រាងកាយដើម្បីកម្ចាត់កោសិកាដែលឆ្លងវីរុសទាំងនោះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp