Imipramine hydrochloride
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - ជំងឺឬអាការៈបាក់ទឹកចិត្ត(Depression)។ - អាការៈនោមដោយមិនដឹងខ្លួន (Enuresis ឬ Bedwetting) (ពេលថ្ងៃឬពេលយប់)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: ・ករណីជំងឺឬអាការៈបាក់ទឹកចិត្ត(Depression): មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ25~75mg ដោយបែងចែកជាច្រើនដងក្នុង1ថ្ងៃ។ រួចបង្កើនកម្រិតបន្តិចម្ដងៗរហូតដល់1ថ្ងៃ200mg បែងចែកជាច្រើនដងក្នុង1ថ្ងៃ។ អាចបង្កើនកម្រិតដល់1ថ្ងៃ300mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ・ករណីអាការៈនោមដោយមិនដឹងខ្លួន (Enuresis ឬ Bedwetting): - កុមារ:លេប1ថ្ងៃ25~50mg ដោយបែងចែកជា1~2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ - កុមារតូច:លេប1ថ្ងៃ1ដង25mgឬ30mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ 
- 
                    ហាមប្រើ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រភេទTricyclic antidepressants។ ・អ្នកជំងឺស្ទះសរសៃឈាមបេះដូងដែលស្ថិតក្នុងដំណាក់កាលដំបូងនៃការធូរស្បើយ។ ・អ្នកដែលមានអាការៈស្ទះផ្លូវទឹកនោម (ជំងឺទាក់ទងនឹងក្រពេញប្រូស្តាត ជាដើម)។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទMonoamine oxidase inhibitors (ឱសថSelegiline hydrochloride ឱសថRasagiline mesilate) ឬ ស្ថិតក្នុងអំឡុងពេល2សប្ដាហ៍បន្ទាប់ពីបញ្ឈប់ការប្រើឱសថទាំងនេះ។ ・អ្នកដែលមានបណ្ដុំរោគសញ្ញាអូសបន្លាយQTនៃចង្វាក់បេះដូង(Long QT syndrome)។ 
- 
                    ផលរំខានផលរំខានដោយសារសកម្មភាពប្រឆាំងកូលីនខ្លាំង (ស្ងួតក ទល់លាមក ពិបាកនោម) វិលមុខ ងងុយគេង បេះដូងលោតញាប់ ញ័រដៃជើង ។ល។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ឱសថនេះមិនបង្ហាញប្រសិទ្ធិភាពភ្លាមៗនោះទេ ដោយត្រូវការរយៈពេលប្រហែល2សប្ដាហ៍។ ・ហាមប្រើឱសថទាំងនេះចំពោះអ្នកដែលមានជំងឺក្លូកូម(Glaucoma) ជំងឺរីកក្រពេញប្រូស្តាត ឬ ជំងឺស្ទះការបញ្ជូនសញ្ញាក្នុងបេះដូង។ ・ឱសថនេះអាចត្រូវបានប្រើនៅក្នុងការបំបាត់អាការៈបាក់ទឹកចិត្ត ដើម្បីកាត់បន្ថយអាការៈឈឺក្បាលជាដើម។ 
- 
                    សកម្មភាពឱសថទប់ស្កាត់ការស្រូបចូលវិញនៃសារធាតុន័រអាដ្រេណាលីន(Noradrenaline)និងសារធាតុសេរ៉ូតូនីន (Serotonin)ជាដើម ចូលទៅក្នុងកោសិកាសរសៃប្រសាទ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
