Imipenem hydrate + Cilastatin sodium

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំចាក់ សម្រាប់ព្យួរសេរ៉ូមតាមសរសៃវ៉ែន:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺរលាកភ្នាសខាងក្នុងនៃបេះដូងដោយសារមេរោគ(Infective endocarditis) ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកខួរឆ្អឹង ជំងឺរលាកសន្លាក់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Lung abscess) ជំងឺខ្ទុះក្នុងទ្រូង ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកក្រពេញប្រូស្តាស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺរលាកស្រោមពោះ ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺខ្ទុះក្នុងថ្លើម ជំងឺរលាកក្រពេញបាល់តូលីន(Bartholinitis) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកជាលិកាជុំវិញស្បូន ជំងឺរលាកកញ្ចក់ភ្នែក(Keratitis)(រួមទាំងជំងឺដំបៅកញ្ចក់ភ្នែក) ជំងឺរលាកក្នុងភ្នែក(រួមទាំងជំងឺរលាកគ្រាប់ភ្នែកទាំងមូល)។

      ករណីថ្នាំចាក់ សម្រាប់ចាក់ក្នុងសាច់ដុំ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកខួរឆ្អឹង ជំងឺរលាកសន្លាក់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Lung abscess) ជំងឺខ្ទុះក្នុងទ្រូង ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកក្រពេញប្រូស្តាស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺរលាកស្រោមពោះ ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺខ្ទុះក្នុងថ្លើម ជំងឺរលាកក្រពេញបាល់តូលីន(Bartholinitis) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកជាលិកាជុំវិញស្បូន។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីព្យួរសេរ៉ូមតាមសរសៃវ៉ែន:

      -មនុស្សពេញវ័យ:ប្រើ1ថ្ងៃ 0.5~1.0g(កម្រិតនៃImipenem) បែងចែកជា2~3ដងក្នុង1ថ្ងៃ ព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលចាប់ពី30នាទីឡើង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចបង្កើនកម្រិតដល់1ថ្ងៃ2g។

      -កុមារ:ប្រើ1ថ្ងៃ30~80mg/kg បែងចែកជា3~4ដងក្នុង1ថ្ងៃ ព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលចាប់ពី30នាទីឡើង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចបង្កើនកម្រិតដល់1ថ្ងៃ100mg/kg។

      ・ករណីចាក់ក្នុងសាច់ដុំ:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ 0.5~1.0g(កម្រិតនៃImipenem) បែងចែកជា2ដងក្នុង1ថ្ងៃ ចាក់ក្នុងសាច់ដុំ។

    • ហាមប្រើ

      ・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើឱសថSodium valproate (ប្រសិទ្ធិភាពរបស់Sodium valproate ចុះខ្សោយធ្វើអោយអ្នកជំងឺរើអាការៈឡើងវិញ)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថស្ពឹកប្រភេទAnilide (ឱសថLidocaine ជាដើម)។ (ករណីចាក់ក្នុងសាច់ដុំ)

    • ផលរំខាន

      ផលរំខានរួមមាន រាករូស ឡើងកន្ទួលក្រហម ក្អួតចង្អោរ បាត់បង់ចំណង់អាហារ សាច់ដុំកន្ត្រាក់ ក្តៅខ្លួន បញ្ហាថ្លើម សន្លប់ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ស្ពឹកដៃជើង ញ័រ សាច់ដុំកន្ត្រាក់ វង្វេង (ប្រកាច់ បញ្ហាប្រព័ន្ធដង្ហើម បញ្ហាស្មារតី)

      - ឡើងក្រហមពេញខ្លួន បែកញើសទាំងត្រជាក់ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ស្បែកឡើងក្រហមនិងរលាត់ ក្តៅខ្លួន ពងទឹក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) ជាដើម)

      - បាត់បង់ចំណង់អាហារ រោយខ្លួន ស្បែកនិងភ្នែកឡើងពណ៌លឿង (ជំងឺថ្លើម)

      - ក្តៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (រលាកសួត បណ្តុំរោគសញ្ញាPIE)

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ថ្នាំព្យាបាលជំងឺប្រកាច់Sodium valproate - ប្រសិទ្ធិភាពរបស់Sodium valproate ចុះខ្សោយធ្វើអោយអ្នកជំងឺរើអាការៈឡើងវិញ

      ・ថ្នាំប្រឆាំងវីរុសGanciclovir - អាចមានផលរំខានធ្វើអោយប្រកាច់

      ・ថ្នាំប្រឆាំងមេរោគFaropenem sodium - កម្រិត Faropenem sodium កើនឡើង

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវពិនិត្យអោយដឹងថាថ្នាំពិតជារលាយអស់ មុននឹងប្រើ

      ・ត្រូវប្រើភ្លាមៗក្រោយពេលលាយ។ អាចរក្សាទុកត្រឹម4ម៉ោងប៉ុណ្ណោះ

      ・សារធាតុឱសថអាចធ្វើអោយទឹកនោមប្រែទៅជាពណ៌ត្នោត

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងបាក់តេរីប្រភេទកាល់បាផេណេម(Carbapenem antibiotic) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតភ្នាសកោសិការបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចកើនចំនួនបាន។

      ម្យ៉ាងទៀត មានប្រសិទ្ធិភាពទប់ទល់នឹងសកម្មភាពរបស់អង់ស៊ីមβ-lactamase ធ្វើអោយប្រសិទ្ធិភាពរបស់ឱសថមានលំនឹង មិនងាយបាត់បង់ប្រសិទ្ធិភាព។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp