Imiglucerase
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយរោគសញ្ញាផ្សេងៗនៃជំងឺGaucher's disease មានដូចជា រោគសញ្ញាខ្វះឈាម(Anemia) ចំនួនប្លាកែតថយចុះ ថ្លើមនិងអណ្ដើករីកធំ(Hepatosplenomegaly) រោគសញ្ញាទាក់ទងនឹងឆ្អឹង ។ល។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ប្រើក្នុងកម្រិត1ដង 60ខ្នាត/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1~2ម៉ោង រៀងរាល់2សប្ដាហ៍ម្ដង ឬក៏ ប្រើក្នុងកម្រិតសមស្របដោយព្យួរសេរ៉ូមក្នុងល្បឿនកំណត់មិនលើសពី 1ខ្នាត/kg/នាទី។
ជាទូទៅ គេប្រើឱសថនេះ1អំពូលលាយជាមួយទឹកសម្រាប់លាយថ្នាំចាក់ចំណុះ10.2mL រួចបូមយក10mLមកប្រើប្រាស់។ ប្រើសូលុយស្យុងអំបិល(Saline)ដើម្បីពង្រាវឱសថក្នុងកម្រិតចាំបាច់ត្រូវប្រើ ដោយចំណុះចុងក្រោយគឺ100~200mL។
អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមភាពធ្ងន់ធ្ងរនៃរោគសញ្ញា។
ម្យ៉ាងទៀត ក្រោយពេលប្រើឱសថនេះមួយរយៈ ត្រូវធ្វើការវាយតម្លៃលើប្រសិទ្ធិភាពព្យាបាល ហើយប្រសិនបើអ្នកជំងឺស្ថិតក្នុងស្ថានភាពល្អ អាចបន្ថយកម្រិតប្រើប្រាស់អោយទាបជាងកម្រិតប្រើដំបូង និង បន្តប្រើក្នុងកម្រិតនោះជាប្រចាំ។ ធ្វើការតាមដានស្ថានភាពរោគសញ្ញាជាបន្តបន្ទាប់ ហើយអាចបន្ថយកម្រិតប្រើប្រាស់រៀងរាល់3~6ខែម្ដង។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp