Imidafenacin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈចង់បត់ជើងតូចខ្លាំងទ្រាំមិនបាន អាការៈនោមញឹក ឬ អាការៈលេចនោមទ្រាំមិនបាន (Urinary urge incontinence) ដែលកើតមាននៅក្នុងជំងឺប្លោកនោមងាយភ្ញោចខុសប្រក្រតី(Overactive bladder, OAB)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង 0.1mg 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងពេលល្ងាច។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ដង0.2mg ឬ 1ថ្ងៃ0.4mg។ អ្នកដែលមានបញ្ហាមុខងារថ្លើមចាប់ពីកម្រិតមធ្យមឡើងទៅ ឬ អ្នកដែលមានបញ្ហាមុខងារតម្រងនោមកម្រិតធ្ងន់ធ្ងរ លេបក្នុងកម្រិត1ដង 0.1mg 1ថ្ងៃ2ដង។

    • ហាមប្រើ

      ・អ្នកដែលមានអាការៈស្ទះនោម។

      ・អ្នកដែលមានអាការៈស្ទះនៅចុងក្រពះ(Pylorus) ឬ នៅគល់ពោះវៀនតូច(Duodenum) ឬ ស្ទះពោះវៀនលក្ខណៈស្ពឹក។

      ・អ្នកដែលមានចលនាក្រពះពោះវៀនថយចុះ។

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។

      ・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis)។

      ・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ស្ងួតក ទល់លាមក ។ល។

    • សកម្មភាពឱសថ

      បង្អាក់សកម្មភាពនៃគ្រឿងទទួលមូស្ការីន(Muscarinic receptors)នៅលើសាច់ដុំរលោងនៃប្លោកនោម ដើម្បីទប់ស្កាត់ការកន្ត្រាក់នៃប្លោកនោម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp