Iloprost

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមនៅសួតដោយសារបញ្ហាសរសៃអាកទែរសួត(Pulmonary arterial hypertension, PAH)។

    • កម្រិតប្រើប្រាស់

      ថ្នាំស្រូបតាមផ្លូវដង្ហើម:

      ជាទូទៅ មនុស្សពេញវ័យ នៅលើកដំបូង ប្រើក្នុងកម្រិត 1ដង2.5μg ដោយប្រើឧបករណ៍Nebulizer ដើម្បីស្រូបតាមផ្លូវដង្ហើម។ តាមដានសមត្ថភាពទ្រាំទ្រនឹងឱសថរបស់អ្នកជំងឺ ដោយចាប់ពីលើកទី2ទៅ ប្រើឱសថនេះក្នុងកម្រិត 1ដង 5.0μg ដោយប្រើឧបករណ៍Nebulizerដើម្បីស្រូបតាមផ្លូវដង្ហើម 1ថ្ងៃ6~9ដង។ ប្រសិនបើអ្នកជំងឺមិនអាចទ្រាំទ្រនឹងកម្រិតឱសថ1ដង 5.0μgទេ ត្រូវបន្ថយកម្រិតមកត្រឹម1ដង2.5μgវិញ។ គួរទុកគម្លាតរយៈពេលយ៉ាងហោចណាស់2ម៉ោងរវាងការប្រើឱសថនេះម្ដងៗ និង ប្រើឧបករណ៍Nebulizerប្រភេទI-neb AAD។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានអាការៈហូរឈាម ឬ អ្នកដែលមានហានិភ័យខ្ពស់នៃការកើតមានអាការៈហូរឈាម (អ្នកដែលមានជំងឺដំបៅក្រពះពោះវៀនកំពុងមានរោគសញ្ញា អ្នកដែលមានរបួសដោយសារការប៉ះទង្គិចពីខាងក្រៅ អ្នកដែលមានអាការៈហូរឈាក្នុងក្បាល ជាដើម)។

      ・អ្នកដែលមានរោគសញ្ញាលើសសម្ពាធឈាមក្នុងសួតដោយសារជំងឺស្ទះសរសៃវ៉ែនសួត(Pulmonary veno-occlusive disease, PVOD)។

      ・អ្នកដែលមានជំងឺទាក់ទងនឹងសរសៃអាកទែបេះដូងកម្រិតធ្ងន់ធ្ងរ ឬ អ្នកដែលមានជំងឺត្បៀតសរសៃឈាមបេះដូងមិននឹងនរ(Unstable angina)។

      ・អ្នកដែលស្ថិតក្នុងអំឡុងពេល6ខែក្រោយកើតមានអាការៈស្ទះសរសៃឈាមបេះដូង។

      ・អ្នកដែលមានជំងឺខ្សោយមុខងារបេះដូងក្នុងដំណាក់កាលមិនអាចបំពេញដោយមុខងារសរីរាង្គផ្សេងបាន(Decompensated heart failure) និងមិនស្ថិតក្រោមការគ្រប់គ្រងរបស់វេជ្ជបណ្ឌិត។

      ・អ្នកដែលមានជំងឺចង្វាក់បេះដូងខុសប្រក្រតី (Arrhythmia) កម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលស្ថិតក្នុងអំឡុងពេល3ខែក្រោយកើតមានអាការៈនៃបញ្ហាសរសៃឈាមក្នុងខួរក្បាល (អាការៈខ្វះការផ្គត់ផ្គង់ឈាមរយៈពេលខ្លីក្នុងខួរក្បាល(Transient ischemic attack, TIA) អាការៈស្ទះសរសៃឈាមឬហូរឈាមក្នុងខួរក្បាល(Stroke) ជាដើម)។

      ・អ្នកដែលមានជំងឺទាក់ទងនឹងប្រើសបេះដូងពីកំណើតឬមិនមែនពីកំណើត ដែលរួមមានរោគសញ្ញាប៉ះពាល់មុខងារបេះដូងមិនពាក់ព័ន្ធនឹងជំងឺលើសសម្ពាធឈាមក្នុងសួត។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp