Iguratimod

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប 1ថ្ងៃ1ដង25mg ក្រោយអាហារពេលព្រឹក រយៈពេលយ៉ាងហោចណាស់4សប្ដាហ៍។ បន្ទាប់ពីនោះ បង្កើនកម្រិតដល់ 1ដង25mg, 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងពេលល្ងាច។កម្រិតអតិបរមាក្នុង1ថ្ងៃគឺ 50mg។

    • ហាមប្រើ

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឹដំបៅក្រពះពោះវៀន។

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថWarfarin។

    • ផលរំខាន

      ប៉ះពាល់មុខងារថ្លើម អាស៊ីតនៃទឹកប្រមាត់កើនឡើង ឈឺពោះ ឡើងកន្ទួលក្រហម។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・អាចប្រើឱសថនេះតែឯងបាន ប៉ុន្តែ ភាគច្រើន គេប្រើឱសថនេះរួមជាមួយឱសថMethotrexate។

      ・ប្រសិទ្ធិភាពនៃឱសថនេះអាចបង្ហាញក្នុងអំឡុងពេល16សប្ដាហ៍បន្ទាប់ពីពេលចាប់ផ្ដើមប្រើប្រាស់ ដូច្នេះ គួរបន្តការប្រើប្រាស់ឱសថនេះរយៈពេល16សប្ដាហ៍។

    • សកម្មភាពឱសថ

      ទប់ស្កាត់ការផលិតសារធាតុសាយតូខាញ(Cytokines)និងសារធាតុអ៊ីម៉ូណូក្លូប៊ូលីន(Immunoglobulin) មានដូចជា TNF-α, Interleukin ។ល។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp