Ifosfamide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - កាត់បន្ថយរោគសញ្ញាផ្សេងៗនៃជំងឺមហារីកដូចជា: ជំងឺមហារីកសួតប្រភេទកោសិកាតូច(Small cell lung cancer) ជំងឺមហារីកក្រពេញប្រូស្តាត ជំងឺមហារីកកស្បូន ជំងឺមហារីកកោសិកាអំប្រ៊ីយ៉ុងលក្ខណៈពិបាកព្យាបាលឬរើឡើងវិញ (មហារីកក្រពេញពងស្វាស(Testicular cancer) មហារីកក្រពេញអូវែរ មហារីកជាលិកាក្រៅពីក្រពេញភេទ) ជំងឺមហារីកMalignant lymphoma។

      - ប្រើរួមជាមួយឱសថប្រឆាំងជំងឺមហារីកផ្សេងទៀត នៅក្នុងការព្យាបាលជំងឺមហារីកដូចជា : ជំងឺមហារីកឆ្អឹងនិងជាលិកាទន់ប្រភេទកាច (Malignant bone and soft Tissue Tumors) ជំងឺមហារីកដុំសាច់ប្រភេទកាច(Malignant solid tumor)ដែលកើតចំពោះកុមារ។

    • កម្រិតប្រើប្រាស់

      សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរដោយសារសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថPentostatin - អាចប៉ះពាល់ធ្ងន់ធ្ងរដល់មុខងារបេះដូងនាំអោយបាត់បង់ជីវិត។

      ・អ្នកដែលកំពុងមានជំងឺតម្រងនោមឬប្លោកនោមធ្ងន់ធ្ងរ។

    • ផលរំខាន

      ផលរំខានរួមមាន បាត់បង់ចំណង់អាហារ ក្អួតចង្អោរ ជ្រុះរោមឬសក់ អស់កម្លាំង។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អាការៈខ្វះឈាម ក្ដៅខ្លួន ងាយហូរឈាម (ប៉ះពាល់មុខងារខួរឆ្អឹង)

      - ឈឺពេលបត់ជើងតូច នោមញឹក នោមមានឈាម (រលាកប្លោកនោម ជំងឺទាក់ទងនឹងការបញ្ចេញទឹកនោម)

      - ញ័រដៃ ហើម បាត់បង់ចំណង់អាហារ (ប៉ះពាល់តម្រងនោម ជំងឺFanconi syndrome)

      - បាត់បង់ស្មារតី ភ្លេចភ្លាំង បាត់បង់ចំណង់អាហារ (រោគសញ្ញាប៉ះពាល់ដល់ខួរក្បាល)

      - ពិបាកដកដង្ហើម ក្ដៅខ្លួន ក្អកស្ងួត (រលាកសួតប្រភេទInterstitial pneumonia ជំងឺទឹកក្នុងសួត)

    • អន្តរប្រតិកម្ម

      ・ឱសថPentostatin - អាចធ្វើអោយមានផលប៉ះពាល់ដល់មុខងារបេះដូងធ្ងន់ធ្ងរនិងមានគ្រោះថ្នាក់ដល់ជីវិត ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងជំងឺមហារីកផ្សេងទៀត ឱសថAllopurinol ការប្រើវិទ្យុសកម្ម - អាចធ្វើអោយមានផលប៉ះពាល់ដល់មុខងារខួរឆ្អឹង។

      ・ឱសថPhenobarbital - អាចធ្វើអោយសកម្មភាពនៃIfosfamideកើនឡើង។

      ・ឱសថMesna - អាចធ្វើអោយកើតមានផលប៉ះពាល់ដល់ខួរក្បាលដូចជា បាត់បង់ស្មារតី ភ្លេចភ្លាំង។ល។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សរីរាង្គនៃប្រព័ន្ធតម្រងនោម អ្នកជំងឺគួរពិសាទឹកអោយបានច្រើននៅមុននិងក្រោយប្រើប្រាស់ឱសថនេះ ឬ ទទួលការព្យូរសេរ៉ូមតាមសរសៃឈាម។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពផលិតDNAរបស់កោសិកាមហារីក ធ្វើអោយកោសិកាមហារីកមិនអាចកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp