Idursulfase
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺMucopolysaccharidosis ប្រភេទ II ។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំចាក់: ជាទូទៅ ប្រើក្នុងកម្រិត1ដង 0.5mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន 1សប្ដាហ៍ម្ដង។ ・របៀបពង្រាវ: គណនានិងប្រើប្រាស់ឱសថក្នុងកម្រិតចាំបាច់ទៅតាមទម្ងន់របស់អ្នកជំងឺ ដោយពង្រាវជាមួយសូលុយស្យុងអំបិល(Saline)ចំណុះ100mL។ ・ល្បឿនបញ្ចូលឱសថ: បញ្ចូលឱសថនេះដោយប្រើរយៈពេល1~3ម៉ោង។ គួរចាប់ផ្ដើមពីល្បឿនណាមួយ រួចបង្កើនល្បឿនជាដំណាក់កាល ដោយតាមដានស្ថានភាពរបស់អ្នកជំងឹជាប់ជានិច្ច។ ដោយសារអាចកើតមានរោគសញ្ញា Infusion associated reaction អ្នកជំងឺមួយចំនួនអាចត្រូវការពេលវេលាច្រើននៅក្នុងការបញ្ចូលឱសថ ប៉ុន្តែ ត្រូវកំណត់មិនអោយលើសពី8ម៉ោងនោះទេ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មអាណាហ្វីឡាក់ស៊ីស(Anaphylactic shock)ជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ត្រូវប្រុងប្រយ័ត្នចំពោះផលរំខាននៃឱសថនេះបង្កអោយកើតមានរោគសញ្ញាInfusion associated reaction ជាពិសេស រោគប្រតិកម្មអាណាហ្វីឡាក់ស៊ីស (Anaphylaxis)។ អ្នកដែលមានមុខងារដកដង្ហើមចុះខ្សោយធ្ងន់ធ្ងរឬជំងឺដំណកដង្ហើមលក្ខណៈស្រួចស្រាវអាចនឹងកើតមានរោគសញ្ញាកាន់តែធ្ងន់ធ្ងរដោយសារInfusion associated reaction។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
