Ibuprofen piconol
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- អាការៈកន្ទួលរមាស់លក្ខណៈស្រួចស្រាវ
- អាការៈកន្ទួលរមាស់លក្ខណៈរ៉ាំរ៉ៃ
- អាការៈរលាកស្បែកតាមរយៈការប៉ះពាល់ (Contact dermatitis)
- អាការៈរលាកស្បែកអាតូភី (Atopic dermatitis)
- អាការៈរលាកស្បែកស្រដៀងនឹងជំងឺរ៉ូហ្សាសៀ(Rosacea-like dermatitis) និង អាការៈរលាកស្បែកនៅជុំវិញមាត់
- ជំងឺរើមហ្សូស្ទើ(Herpes zoster)
- ជំងឺមុនលើស្បែក។
-
កម្រិតប្រើប្រាស់
ថ្នាំលាបលើស្បែក (5%):
・ករណីអាការៈរលាកស្បែកឬកន្ទួលរមាស់:
ប្រើ1ថ្ងៃច្រើនដង លាបលើកន្លែងដែលមានអាការៈ ក្នុងបរិមាណសមស្រប។
・ករណីជំងឺរើសហ្សូស្ទើ (Herpes zoster):
ប្រើ1ថ្ងៃ1~2ដង លាបលើកន្លែងដែលមានអាការៈ ក្នុងបរិមាណសមស្រប។
・ករណីជំងឺមុនលើស្បែក:
ប្រើ1ថ្ងៃច្រើនដង ក្រោយសម្អាតផ្ទៃមុខ លាបឱសថេះលើកន្លែងដែលមានអាការៈ ក្នុងបរិមាណសមស្រប។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន រលាកស្បែក(ឡើងកន្ទួលក្រហម ក្រហាយ រមាស់ស្បែក ជាដើម) ស្ងួតស្បែក ។ល។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពបំបាត់អាការៈរលាកនិងឈឺចាប់ ដោយមានសកម្មភាពដូចខាងក្រោម៖
- កាត់បន្ថយការឆ្លងកាត់សរសៃឈាមនៃសារធាតុផ្សេងៗ
- ទប់ស្កាត់ការទាក់ទាញគ្រាប់ឈាមសដែលបង្កជាប្រតិកម្មរលាកផ្សេងៗ
- ទប់ស្កាត់ការសំយោគប្រូស្តាក្លង់ឌីន (Prostaglandin)
- ទប់ស្កាត់ការផ្ដុំគ្នានៃប្លាកែត
- ទប់ស្កាត់ការកើតផ្លែនៅលើស្បែក ។ល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp