Ibudilast

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺហឺត (Bronchial asthma) និង អាការៈវិលមុខដែលបណ្ដាលមកពីបញ្ហាប៉ះពាល់សរសៃឈាមខួរក្បាលរ៉ាំរ៉ៃក្រោយកើតមានអាការៈស្ទះសរសៃឈាមក្នុងខួរក្បាល។

      ករណីថ្នាំបន្តក់ភ្នែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកភ្នែកដោយសាររោគប្រតិកម្ម(Allergic conjunctivitis) រួមមានរោគប្រតិកម្មទៅនឹងលម្អងផ្កា។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      ・ជំងឺហឺត (Bronchial asthma) :

      មនុស្សពេញវ័យ:លេប1ដង10mg 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・អាការៈវិលមុខដែលបណ្ដាលមកពីបញ្ហាប៉ះពាល់សរសៃឈាមខួរក្បាលរ៉ាំរ៉ៃក្រោយកើតមានអាការៈស្ទះសរសៃឈាមក្នុងខួរក្បាល:

      មនុស្សពេញវ័យ:លេប1ដង10mg 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំបន្តក់ភ្នែក(0.01%):

      បន្តក់ក្នុងភ្នែក 1ដង 1~2តំណក់ 1ថ្ងៃ4ដង (ពេលព្រឹក ថ្ងៃ ល្ងាច និង មុនពេលចូលគេង)។

    • ហាមប្រើ

      ករណីថ្នាំលេប:

      ・អ្នកដែលអាចនៅមិនទាន់បាត់អាការៈហូរឈាមទាំងស្រុង បន្ទាប់ពីកើតមានបញ្ហាហូរឈាមក្នុងក្បាល។

      ករណីថ្នាំបន្តក់ភ្នែក:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp