Ibrutinib
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - ជំងឺមហារីកគ្រាប់ឈាមសប្រភេទកោសិកាទឹករងៃ(Lymphocytic leukemia) លក្ខណៈរ៉ាំរ៉ៃ និង មានលក្ខណៈរើឡើងវិញឬពិបាកព្យាបាល (រួមទាំងជំងឺSmall lymphocytic lymphoma (SLL)) - ជំងឺមហារីក Mantle cell lymphoma (MCL) លក្ខណៈរើឡើងវិញឬពិបាកព្យាបាល។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: ・ករណីជំងឺមហារីកគ្រាប់ឈាមសប្រភេទកោសិកាទឹករងៃ(Lymphocytic leukemia) លក្ខណៈរ៉ាំរ៉ៃ និង មានលក្ខណៈរើឡើងវិញឬពិបាកព្យាបាល (រួមទាំងជំងឺSmall lymphocytic lymphoma (SLL)): មនុស្សពេញវ័យ: លេប1ថ្ងៃ1ដង 420mg។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។ ・ករណីជំងឺមហារីក Mantle cell lymphoma (MCL) លក្ខណៈរើឡើងវិញឬពិបាកព្យាបាល: មនុស្សពេញវ័យ: លេប1ថ្ងៃ1ដង 560mg។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលមានបញ្ហាថ្លើមចាប់ពីកម្រិតមធ្យមឡើងទៅ។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថKetoconazole ឱសថItraconazole ឬ ឱសថClarithromycin។ ・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកសរីរាង្គផលិតគ្រាប់ឈាម។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
