Hydroxyzine
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលករណីថ្នាំលេប: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - កន្ទាលត្រអាក - អាការៈរមាស់ដោយសារជំងឺស្បែកផ្សេងៗ - អាការៈភ័យ អារម្មណ៍មិនស្ងប់ អារម្មណ៍បាក់ទឹកចិត្ត ជាដើម ដែលទាក់ទងនឹងជំងឺផ្លូវចិត្ត។ ករណីថ្នាំចាក់: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - បំបាត់អាការៈភ័យ អារម្មណ៍មិនស្ងប់ អារម្មណ៍បាក់ទឹកចិត្ត ដែលទាក់ទងនឹងជំងឺផ្លូវចិត្ត។ - ទប់ស្កាត់អាការៈក្អួតចង្អោរនៅមុននិងក្រោយពេលវះកាត់។ - ប្រើនៅមុនពេលសណ្ដំ។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំលេប: ・ករណីសារធាតុឱសថជា Hydroxyzine pamoate: + អាការៈស្បែក:មនុស្សពេញវ័យ លេប1ថ្ងៃ 85~128mg (ត្រូវនឹងHydroxyzine hydrochloride 50~75mg) បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ + អាការៈស្មារតី:មនុស្សពេញវ័យ លេប1ថ្ងៃ 128~255mg (ត្រូវនឹងHydroxyzine hydrochloride 75~150mg) បែងចែកជា3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ・ករណីសារធាតុឱសថជា Hydroxyzine hydrochloride: + អាការៈស្បែក:មនុស្សពេញវ័យ លេប1ថ្ងៃ 30~60mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ + អាការៈស្មារតី:មនុស្សពេញវ័យ លេប1ថ្ងៃ 75~150mg បែងចែកជា3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីថ្នាំចាក់ (សារធាតុឱសថជា Hydroxyzine hydrochloride): ・ករណីចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន: មនុស្សពេញវ័យ:ប្រើ1ដង 25~50mg រៀងរាល់4~6ម៉ោងទៅតាមការចាំបាច់ ចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។ មិនត្រូវប្រើលើសពី100mg ក្នុង1ដង នោះទេ ហើយមិនត្រូវចាក់លើសពីល្បឿន25mg/នាទីនោះទេ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ・ករណីចាក់ក្នុងសាច់ដុំ: មនុស្សពេញវ័យ:ប្រើ1ដង 50~100mg រៀងរាល់4~6ម៉ោងទៅតាមការចាំបាច់ ចាក់ក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថCetirizine, ឱសថប្រភេទPiperazine, ឱសថAminophylline, ឱសថEthylenediamine។ ・អ្នកដែលមានជំងឺប៉ូហ្វីរីន(Porphyria)។ ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ 
- 
                    ផលរំខានផលរំខានរួមមាន ងងុយគេង អស់កម្លាំង ស្ងួតក កន្ទួលក្រហម រមាស់ កន្ទាលត្រអាក។ល។ ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ពិបាកដកដង្ហើម ទឹកមុខស្លេកស្លាំង កន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ) - បេះដូងលោតញាប់ ឈឺទ្រូង ពិបាកក្នុងទ្រូង (រយៈពេលQTនៃចង្វាក់បេះដូងអូលបន្លាយ ជាដើម) - រួយខ្លួន បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមចុះខ្សោយ ខាន់លឿង) - ក្ដៅខ្លួន ស្នាមក្រហមលើស្បែក ពងទឹកឬពងខ្ទុះ រលាត់ស្បែក (ជំងឺឡើងពងខ្ទុះពេញខ្លួនដោយសារប្រតិកម្មទៅនឹងឱសថ(Acute generalized exanthematous pustulosis))។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថដែលទប់ស្កាត់សកម្មភាពប្រព័ន្ធប្រសាទ(ថ្នាំប្រភេទBarbiturate, ថ្នាំស្ពឹក, ថ្នាំបំបាត់ឈឺចាប់លក្ខណៈស្ពឹក, ថ្នាំរំងាប់អារម្មណ៍ ថ្នាំងងុយគេង ជាដើម), គ្រឿងស្រវឹង, ឱសថទប់ស្កាត់សកម្មភាពអង់ស៊ីមMAO (Selegiline ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង បង្កជាផលរំខានផ្សេងៗ។ ・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCholinesterase (Neostigmineជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។ ・ឱសថBetahistine - អាចធ្វើអោយសកម្មភាពនៃBetahistineថយចុះ។ ・ឱសថCimetidine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃHydroxyzine hydrochlorideកើនឡើង។ ・ឱសថដែលមានឥទ្ធិពលលើចង្វាក់បេះដូង (Cibenzoline succinateជាដើម) - អាចធ្វើអោយផលប៉ះពាល់ដល់ចង្វាក់បេះដូងកើនឡើង។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ឱសថនេះអាចផ្ដល់ផលរំខានដូចជាងងុយគេងឬអស់កម្លាំង ដូច្នេះ គួរចៀសវាងការបើកបរឬការបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ជាពិសេស គួរចៀសវាងពិសាគ្រឿងស្រវឹង។ ・កម្រិតនៃការប្រើឱសថនេះនៅក្នុងការព្យាបាលអាការៈស្មារតីកើនឡើងទ្វេដង ប្រៀបធៀបទៅនឹងកម្រិតនៅពេលប្រើឱសថនេះក្នុងការព្យាបាលអាការៈស្បែក។ 
- 
                    សកម្មភាពឱសថឱសថនេះមានប្រសិទ្ធិភាពបង្អាក់ដំណើរការនៃការភ្ជាប់សារធាតុហ៊ីស្តាមីន(Histamine)ទៅនឹងគ្រឿងទទួលរបស់វា(H1 receptor) និង មានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃប្រព័ន្ធប្រសាទ ជាពិសេសផ្នែកThalamus, Hypothalamus, Limbic systemនៃខួរក្បាល។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
