Hydroxyprogesterone caproate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - អាការៈរាំងរដូវ - អាការៈហូរឈាមពីស្បូនដោយសារបញ្ហាមុខងារស្បូន (Functional uterine bleeding) - ជំងឺគ្មានកូនដោយសារខ្សោយមុខងារអង្គលឿង(Corpus luteum) - អាការៈងាយរលូតកូន(Threatened miscarriage)ឬកូនកើតមិនគ្រប់ខែ - ជំងឺរលូតកូនឬកូនកើតមិនគ្រប់ខែជាបន្តបន្ទាប់។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំចាក់: មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង65~125mg ដោយចាក់ក្នុងសាច់ដុំ រៀងរាល់1សប្ដាហ៍ម្ដង។ 
- 
                    ហាមប្រើ・អ្នកដែលមានបញ្ហាថ្លើមឬជំងឺថ្លើមកម្រិតធ្ងន់ធ្ងរ។ ・អ្នកដែលធ្លាប់មានជំងឺរើម(Herpes)នៅពេលមានផ្ទៃពោះ។ ・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ (ចំពោះករណីប្រើនៅក្នុងការព្យាបាលអាការៈរាំងរដូវ អាការៈហូរឈាមពីស្បូនដោយសារបញ្ហាមុខងារស្បូន (Functional uterine bleeding) ឬ ជំងឺគ្មានកូនដោយសារខ្សោយមុខងារអង្គលឿង(Corpus luteum)ប៉ុណ្ណោះ)។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
