Hydroxychloroquine sulfate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្ដាលមកពីប្រព័ន្ធភាពស៊ាំដូចខាងក្រោម ៖ - ជំងឺអេរីតេម៉ាតូសនៅស្បែក(Cutaneous lupus erythematosus, CLE) - ជំងឺអេរីតេម៉ាតូសពេញរាងកាយ(Systemic lupus erythematosus, SLE)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: លេប1ថ្ងៃ1ដង 200mgឬ400mg ដោយកំណត់ទៅតាមរូបមន្តគណនាដូចខាងក្រោម។ - ទម្ងន់ស្តង់ដារសម្រាប់អ្នកជំងឺជាស្ត្រី (kg):(កម្ពស់គិតជាcm - 100) x 0.85 - ទម្ងន់ស្តង់ដារសម្រាប់អ្នកជំងឺជាបុរស (kg):(កម្ពស់គិតជាcm - 100) x 0.9 ・ករណីទម្ងន់ស្តង់ដារ 36kg~ក្រោម46kg លេបឱសថនេះក្នុងកម្រិត1ថ្ងៃ1ដង 200mg។ ・ករណីទម្ងន់ស្តង់ដារ 46kg~ក្រោម62kg លេបឱសថនេះក្នុងកម្រិត1ថ្ងៃ1ដង 200mgនិង1ថ្ងៃ1ដង 400mg ដោយឆ្លាស់ថ្ងៃគ្នា។ ・ករណីទម្ងន់ស្តង់ដារ 62kgឡើងទៅ លេបឱសថនេះក្នុងកម្រិត1ថ្ងៃ1ដង 400mg។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលកំពុងឬធ្លាប់មានជំងឺទាក់ទងនឹងផ្នែករេទីន(Retina)ឬចំណុចពណ៌លឿង(Macula, the yellow spot)នៃភ្នែក (លើកលែងSLE retinopathy)។ ・កុមារអាយុតិចជាង6ឆ្នាំ។ 
- 
                    ផលរំខានផលរំខានរួមមាន ឈឺពោះ ឈឺក្បាល ឡើងកន្ទួលក្រហម ជំងឺរលាកស្បែកCellulitis។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ព្រិលភ្នែក មិនសូវដឹងពណ៌ ទំហំនៃគំហើញរួមតូច (ប៉ះពាល់ផ្នែករេទីននិងផ្នែកMaculaនៃភ្នែក) - ពងទឹកលើស្បែក ឡើងកន្ទួលលើស្បែក ដំបៅលើស្បែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN) ជាដើម) - ក្ដៅខ្លួន រងាញាក់ ជំងឺឆ្លង (ប៉ះពាល់ប្រព័ន្ធផលិតឈាមនៃខួរឆ្អឹង) - កម្លាំងសាច់ដុំធ្លាក់ចុះ អស់កម្លាំង (ជំងឺទាក់ទងនឹងសាច់ដុំ) - អស់កម្លាំង អារម្មណ៍ឃ្លានខ្លាំង បែកញើស (រោគសញ្ញានៃកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះ)។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថDigoxin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDigoxinកើនឡើង។ ・ឱសថព្យាបាលជំងឺទឹកនោមផ្អែម ថ្នាំចាក់អាំងស៊ុយលីន - អាចធ្វើអោយសកម្មភាពបញ្ចុះជាតិស្ករក្នុងឈាមកាន់តែខ្លាំង។ ・ឱសថAmiodarone, Moxifloxacin - អាចប៉ះពាល់ដល់ចង្វាក់បេះដូង។ ・ឱសថCiclosporin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃCiclosporinកើនឡើង។ ・ឱសថព្យាបាលជំងឺគ្រុនចាញ់(Mefloquineជាដើម) - អាចធ្វើអោយមានអាការៈកន្ត្រាក់សាច់ដុំឬប្រកាច់។ ・ឱសថព្យាបាលជំងឺប្រកាច់ - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះថយចុះ។ ・ឱសថPraziquantel - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPraziquantelថយចុះ។ ・ឱសថAgalsidase - អាចធ្វើអោយសកម្មភាពនៃα-galactosidaseថយចុះ។ ・ឱសថTamoxifen, Vigabatrin - អាចធ្វើអោយផលប៉ះពាល់ទៅលើភ្នែកងាយកើតឡើង។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ ព្រោះសារធាតុឱសថអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតឡើងនៃផលប៉ះពាល់ធ្ងន់ធ្ងរទៅលើភ្នែករបស់អ្នកជំងឺ។ ・ឱសថនេះអាចផ្ដល់ផលរំខានធ្វើអោយភ្នែកស្រវាំងឬវិលមុខដោយសារជាតិស្ករក្នុងឈាមធ្លាក់ចុះ ដូច្នេះ អ្នកជំងឺគួរប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។ ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    សកម្មភាពឱសថឱសថនេះមានសកម្មភាពដោយជ្រៀតចូលទៅក្នុងលីសូសូម(Lysosome)នៃកោសិកា ធ្វើអោយpHនៅក្នុងកោសិកាប្រែប្រួល ដើម្បីបង្អាក់សកម្មភាពនៃប្រតិកម្មផ្សេងៗនៅក្នុងលីសូសូម។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
