Hydroxycarbamide
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម៖ - ជំងឺមហារីកគ្រាប់ឈាមសប្រភេទខួរឆ្អឹងលក្ខណៈរ៉ាំរ៉ៃ(Chronic myelogenous leukemia)។ - ជំងឺចំនួនប្លាកែតកើនឡើងខុសប្រក្រតី(Essential thrombocythemia) - ជំងឺមហារីកគ្រាប់ឈាមប្រភេទPolycythemia vera។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: មនុស្សពេញវ័យ លេបក្នុងកម្រិត1ថ្ងៃ500~2000mg ដោយបែងចែកជា1~3ដងក្នុង1ថ្ងៃ។ សម្រាប់ការប្រើជាប្រចាំក្រោយរោគសញ្ញាបានធូរស្បើយ លេបក្នុងកម្រិត1ថ្ងៃ500~1000mg ដោយបែងចែកជា1~2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់នៅដំណាក់កាលដំបូងនិងការប្រើជាប្រចាំ ទៅតាមលទ្ធផលនៃការពិនិត្យឈាម រោគសញ្ញា អាយុ ទម្ងន់របស់អ្នកជំងឺ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ 
- 
                    ផលរំខានផលរំខានរួមមាន ឡើងកន្ទួលក្រហមលើស្បែក ក្អួតចង្អោរ អាការៈខ្វះឈាម ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ក្ដៅខ្លួន រងាញាក់ ក្អក សម្បោរ វិលមុខ ងាយចេញឈាម ឈាមក្រកក មានស្នាមជាំស្វាយលើស្បែក អស់កម្លាំង រួយខ្លយន ដង្ហក់ ឈឺបំពង់ក (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង) - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia) - ដំបៅនៅតាមជើងជាដើម (ដំបៅស្បែក)។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងកើនឡើង។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះឬជាបុរសដែលដៃគូរបស់គាត់អាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើនិងក្រោយឈប់ប្រើឱសថនេះមួយរយៈ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះឬជាបុរសដែលដៃគូរបស់គាត់អាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើនិងក្រោយឈប់ប្រើឱសថនេះមួយរយៈ ព្រោះសារធាតុឱសថអាចធ្វើអោយប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ 
- 
                    សកម្មភាពឱសថឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់អង់ស៊ីមRibonucleotide reductaseដែលមានតួនាទីចាំបាច់នៅក្នុងប្រតិកម្មបង្កើតDNA ធ្វើអោយកោសិកាខួរឆ្អឹងដែលមានបញ្ហាមិនអាចកើនចំនួនបាន។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
