Hydroxocobalamin acetate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- បង្ការ និង ព្យាបាលជំងឺខ្វះវីតាមីនបេ12 (Vitamin B12)។
- បំពេញតម្រូវការវីតាមីនបេ12 (Vitamin B12)នៅក្នុងរាងកាយ សម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពដូចជា មានជំងឺដែលធ្វើអោយរាងកាយអស់ថាមពលច្រើន ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន ជំងឺនៃការកើនឡើងមុខងារក្រពេញទីរ៉ូអ៊ីត។ល។
- ជំងឺខ្វះឈាមប្រភេទMegaloblastic anemia។
- ជំងឺDiphyllobothrium latum។
- ជំងឺខ្វះឈាមដោយសារកង្វះវីតាមីនបេ12 (Vitamin B12)
- ជំងឺមិនអាចស្រូបសារធាតុចិញ្ចឹមពីអាហារបានគ្រប់គ្រាន់ (ជំងឺSprueជាដើម)
- ជំងឺដែលអាចទាក់ទងនឹងការខ្វះឬមេតាបូលីសខុសប្រក្រតីនៃវីតាមីនបេ12នៅក្នុងរាងកាយ រួមមាន ៖ ជំងឺខ្វះឈាមដោយសារខ្វះសារធាតុចិញ្ចឹមឬដោយសារការមានផ្ទៃពោះ ជំងឺខ្វះឈាមនៅក្រោយពេលវះកាត់យកក្រពះចេញ ជំងឺខ្វះឈាមដោយសារបញ្ហាថ្លើម ជំងឺគ្រាប់ឈាមសថយចុះដោយសារវិទ្យុសកម្ម អាការៈឈឺនៅតាមសរសៃប្រសាទ អាការៈរលាកឬស្ពឹកនៅតាមសរសៃប្រសាទដៃជើង ឈឺសាច់ដុំ ឈឺសន្លាក់។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
មនុស្សពេញវ័យ:អាចប្រើដល់កម្រិត1000μgក្នុង1ដង ចាក់ក្នុងសាច់ដុំឬចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ផលរំខាន
ផលរំខានរួមមាន អាការៈប្រតិកម្មដូចជាឡើងកន្ទួលក្រហម។ល។
ប្រសិនបើមានអាការៈប្រតិកម្មកើតឡើង សូមផ្អាកការប្រើប្រាស់ឱសថ និង រួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
-
ការប្រុងប្រយ័ត្នជាពិសេស
・អាចមានករណីត្រូវបន្តការប្រើប្រាស់ថ្នាំចាក់ជាប្រចាំ ដើម្បីរក្សាកម្រិតវីតាមីននេះអោយនៅថេរក្នុងរាងកាយ ប៉ុន្តែការរស់នៅរបស់អ្នកជំងឺក៏នឹងមិនខុសពីមនុស្សដែលមានសុខភាពល្អនោះដែរ។
-
សកម្មភាពឱសថ
ឱសថនេះមានតួនាទីនៅក្នុងប្រតិកម្មជាច្រើននៅក្នុងរាងកាយទាក់ទងនឹងការសំយោគអាស៊ីតនុយក្លេអិច ប្រតិកម្មនៃការបំលែងMethylmalonyl-CoAទៅជាSuccinyl-CoA ប្រតិកម្មផលិតគ្រាប់ឈាមនៅក្នុងខួរឆ្អឹង ប្រតិកម្មដើម្បីរក្សាមុខងារកោសិកានៅក្នុងប្រព័ន្ធប្រសាទ(ជាពិសេស Myelin sheath)។ល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp