Hydrocortisone sodium succinate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម ៖ - ជំងឺទាក់ទងនឹងការបញ្ចេញអរម៉ូនក្នុងរាងកាយ (ជំងឺកើនឡើងខុសប្រក្រតីនៃអរម៉ូនក្រពេញទីរ៉ូអ៊ីត(Thyrotoxicosis), ជំងឺចុះខ្សោយមុខងារAdrenal cortexស្រួចស្រាវនិងរ៉ាំរ៉ៃ(Adrenocortical insufficiency), ជំងឺកង្វះACTH (Isolated ACTH deficiency)) - ជំងឺទាក់ទងនឹងភាពខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំ (ជំងឺរូម៉ាទីស(Rheumatism), ជំងឺអេរីតេម៉ាតូស(Lupus erythematosus)) - ជំងឺទាក់ទងនឹងរោគប្រតិកម្ម (ជំងឺហឺត, រោគប្រតិកម្មធ្ងន់ធ្ងរ(Anaphylactic shock), ជំងឺរលាកទងសួតលក្ខណៈហឺត(Asthmatic bronchitis), រោគប្រតិកម្មទល់នឹងឱសថឬសារធាតុគីមីផ្សេងៗ, កន្ទាលត្រអាក(លើកលែងករណីរ៉ាំរ៉ៃ)) - ជំងឺទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទ (ជំងឺរលាកខួរក្បាលឬខួរឆ្អឹងខ្នង, ជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis), ជំងឺរឹងនៅតាមសរសៃប្រសាទដោយសារខូចជាលិកាព័ទ្ធជុំវិញសរសៃប្រសាទ(Multiple sclerosis) ជាដើម) - ជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ (ជំងឺរលាកពោះវៀនមិនរាលដាល, ជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ) - ជំងឺទាក់ទងនឹងប្រព័ន្ធផ្លូវដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumoniaលក្ខណៈរាលដាល ជំងឺក្រិនសួត ជំងឺរលាកសួតដោយសារវិទ្យុសកម្ម) - ជំងឺឆ្លងលក្ខណៈធ្ងន់ធ្ងរ - ជំងឺកម្រិតជាតិស្ករក្នុងឈាមទាប(Idiopathic hypoglycemia) - ជំងឺមហារីកផ្សេងៗ - រោគសញ្ញាក្រោយពីការវះកាត់ក្រពេញអាដ្រេណាល់(Adrenal gland) ឬ ការវះកាត់ផ្លាស់ប្ដូរសរីរាង្គ ឬ ការបញ្ចូលឈាម - ទប់ស្កាត់ការស្អិតជាប់នៃស្រទាប់ពោះនៅក្រោយពេលវះកាត់ - ពិសពស់ ពិសសត្វល្អិត - អាការៈរលាកនៅក្រោយពេលវះកាត់ភ្នែក - អាការៈរលាកឬឡើងកន្ទួលក្រហមលើស្បែកដោយសារជំងឺស្បែកផ្សេងៗ - ជំងឺទាក់ទងនឹងត្រចៀកច្រមុះបំពង់ក (ជំងឺមេនីអេ(Meniere's disease or syndrome), ជំងឺថ្លង់ប្រភេទSensorineural hearing lossលក្ខណៈស្រួចស្រាវ, ជំងឺរលាកនិងហើមបំពង់ក, ជំងឺរលាកបំពង់អាហារ, ជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម, ជំងឺឃានវិញាណខុសប្រក្រតី, ជំងឺដំបៅមាត់និងរលាកអណ្ដាតដែលពិបាកព្យាបាល)។ សម្គាល់ ៖ ឱសថនេះអាចប្រើចំពោះជំងឺផ្សេងទៀតក្រៅអំពីជំងឺខាងលើផងដែរ។ ម្យ៉ាងទៀត វិធីប្រើប្រាស់ឱសថនិងផ្នែកនៃរាងកាយដែលត្រូវប្រើប្រែប្រួលទៅតាមប្រភេទជំងឺនីមួយៗខាងលើ។ សូមពិនិត្យមើលព័ត៌មានបន្ថែម។ 
- 
                    កម្រិតប្រើប្រាស់សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・មិនត្រូវចាក់ឱសថនេះចូលទៅក្នុងសន្លាក់ឬបរិវេណសរសៃកែងដែលកំពុងមានជំងឺឆ្លងមេរោគនោះទេ - ឱសថនេះធ្វើអោយប្រព័ន្ធភាពស៊ាំថយចុះ ដូចនេះ អ្នកជំងឺអាចនឹងមិនអាចទប់ទល់នឹងជំងឺឆ្លងទាំងនោះបាន។ ・មិនត្រូវចាក់ឱសថនេះចូលទៅក្នុងសន្លាក់ដែលមិនមានលំនឹង(Flail joint)នោះទេ - អាចធ្វើអោយចលនារបស់សន្លាក់កាន់តែគ្មានលំនឹង។ ・មិនត្រូវប្រើរួមជាមួយវ៉ាក់សាំងរស់(Live vaccine)ឬវ៉ាក់សាំងខ្សោយ(Attenuated vaccine)នោះទេ - ឱសថនេះធ្វើអោយប្រព័ន្ធភាពស៊ាំថយចុះ ដូចនេះ អ្នកជំងឺអាចនឹងមិនអាចទប់ទល់នឹងមេរោគដែលមិនទាន់ងាប់នៅក្នុងវ៉ាក់សាំងប្រភេទនេះបានទេ។ ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ករណីចាំបាច់ត្រូវប្រើ ត្រូវតាមដានស្ថានភាពជំងឺនិងផលរំខានឱសថអោយបានដិតដល់ ៖ 1. អ្នកដែលកំពុងមានជំងឺឆ្លងដែលមិនទាន់រកឃើញវិធីព្យាបាលដែលមានប្រសិទ្ធិភាពនៅឡើយ ឬ អ្នកដែលកំពុងមានជំងឺផ្សិតពេញរាងកាយ។ 2. អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន ឬ ជំងឺDiverticulitis។ 3. អ្នកដែលមានជំងឺផ្នែកស្មារតី។ 4. អ្នកដែលមានជំងឺរបេង។ 5. អ្នកដែលមានជំងឺរលាកកញ្ចក់ភ្នែកដោយសារវីរុសHerpes simplex virus។ 6. អ្នកដែលមានជំងឺភ្នែកឡើងបាយប្រភេទPosterior capsular cataract។ 7. អ្នកដែលមានជំងឺក្លូកូម(Glaucoma)។ 8. អ្នកដែលមានជំងឺលើសសម្ពាធឈាម។ 9. អ្នកដែលមានកម្រិតអេឡិចត្រូឡាយ(Electrolyte)ក្នុងខ្លួនខុសប្រក្រតី។ 10. អ្នកដែលមានជំងឺកំណកឈាម។ 11. អ្នកដែលទើបទទួលការវះកាត់សរីរាង្គខាងក្នុងរាងកាយ។ 12. អ្នកដែលកើតមានជំងឺស្ទះសរសៃឈាមក្នុងបេះដូងស្រួចស្រាវ។ 13. អ្នកដែលមានជំងឺភ្នែកបង្កឡើងដោយវីរុស មេរោគផ្សិតឬជំងឺរបេង ឬ ជំងឺភ្នែកមានខ្ទុះ។ 
- 
                    ផលរំខានផលរំខានរួមមាន រាករូស ក្អួតចង្អោរ ឈឺក្រពះ ក្រហាយទ្រូង សម្ពាធឈាមធ្លាក់ចុះឬកើនឡើង គេងមិនលក់ វិលមុខ ឈឺសាច់ដុំឬសន្លាក់ ហើម បញ្ហាមករដូវ រោគសញ្ញាស្រដៀងជំងឺCushing sydrome។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ពិបាកដកដង្ហើម ក្រហមពេញខ្លួន រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema) កន្ទាលត្រអាក(រោគប្រតិកម្មធ្ងន់ធ្ងរ) - ក្ដៅខ្លួន អាការៈស្រដៀងផ្ដាសាយ (ជំងឺឆ្លងបណ្ដាលមកពីវីរុស បាក់តេរី មេរោគផ្សិត។ល។) - ឈឺនៅផ្នែកចង្កេះនិងខ្នង ឈឺសន្លាក់នៅគល់ភ្លៅ (ជំងឺពុកឆ្អឹង ជំងឺខូចក្បាលឆ្អឹងនៃឆ្អឹងដើមដៃនិងឆ្អឹងភ្លៅ ជាដើម) - បត់ជើងឈាម ក្អួតឈាម ឈឺពោះ ហើមពោះ អាការៈខ្វះឈាម (ហូរឈាមនៅតាមបំពង់រំលាយអាហារ ធ្លាយក្រពះឬពោះវៀន ដំបៅក្រពះឬពោះវៀន ជាដើម) - កម្លាំងសាច់ដុំធ្លាក់ចុះ អស់កម្លាំង (ជំងឺទាក់ទងនឹងសាច់ដុំ) - ហើមនិងឈឺជើង ដង្ហក់ ឈឺទ្រូងនិងក្បាល (ជំងឺកំណកឈាម(Thrombosis)) - សាច់ដុំកន្ត្រាក់ឬប្រកាច់ (សម្ពាធក្នុងក្បាលកើនឡើង) - អារម្មណ៍ធ្លាក់ទឹកចិត្ត ស្មារតីមិននឹងនរ (ជំងឺផ្នែកស្មារតី) - ស្ងួតក ផឹកទឹកច្រើន នោមច្រើន (ជំងឺទឹកនោមផ្អែម) - ឈឺទ្រូង បាត់បង់ស្មារតី ហើម បេះដូងលោតញាប់ (ប៉ះពាល់មុខងារបេះដូង)។ 
- 
                    អន្តរប្រតិកម្ម・វ៉ាក់សាំងរស់(Live vaccine)ឬវ៉ាក់សាំងខ្សោយ(Attenuated vaccine) - ឱសថនេះធ្វើអោយប្រព័ន្ធភាពស៊ាំថយចុះ ដូចនេះ អ្នកជំងឺអាចនឹងមិនអាចទប់ទល់នឹងមេរោគដែលមិនទាន់ងាប់នៅក្នុងវ៉ាក់សាំងប្រភេទនេះបានទេ។ ដូច្នេះ ហាមប្រើរួមគ្នា។ ឱសថខាងក្រោមនេះ អាចប្រើរួមជាមួយឱសថនេះបាន ប៉ុន្តែត្រូវតាមដានស្ថានភាពជំងឺនិងផលរំខានអោយបានដិតដល់។ ・ឱសថErythromycin, Estrogen - អាចធ្វើអោយសកម្មភាពនៃHydrocortisone sodium succinateកើនឡើង។ ・ឱសថប្រឆាំងកំណកឈាម (Parnaparin sodium, Warfarinជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពប្រឆាំងកំណកឈាមនៃឱសថទាំងនេះប្រែប្រួល។ ・ឱសថVecuronium bromide, Pancuronium bromide - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះប្រែប្រួល។ ・ឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs(Sasapyrine, Diclofenacជាដើម) - អាចធ្វើអោយផលរំខានចំពោះសរីរាង្គរំលាយអាហារងាយកើតឡើង។ ・ឱសថបញ្ចុះទឹកនោមប្រភេទបញ្ចេញប៉ូតាស្យូម(Trichlormethiazide, Hydrochlorothiazide, Furosemideជាដើម) - អាចធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះ។ ・ឱសថDigoxin - អាចធ្វើអោយផលរំខាននៃDigoxinកើតឡើង។ ・ឱសថប្រភេទSalicylic acid (Sasapyrineជាដើម) - អាចធ្វើអោយផលរំខាននៃឱសថទាំងនេះកើតឡើង។ ・ឱសថPhenobarbital, Phenytoin, Rifampicin - អាចធ្វើអោយប្រសិទ្ធិភាពនៃHydrocortisone sodium succinateថយចុះ។ ・ឱសថព្យាបាលជំងឺទឹកនោមផ្អែម ថ្នាំចាក់អាំងស៊ុយលីន - អាចធ្វើអោយសកម្មភាពបញ្ចុះជាតិស្ករក្នុងឈាមថយចុះ។ ・ឱសថCiclosporin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងពីរកើនឡើងឬធ្វើអោយកើតមានអាការៈប្រកាច់។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    សកម្មភាពឱសថឱសថនេះមានសកម្មភាពដូចទៅនឹងអរម៉ូនAdrenocortical hormones នៅក្នុងរាងកាយ ដោយមានប្រសិទ្ធិភាពទប់ស្កាត់អាការៈរលាក អាការៈប្រតិកម្ម ការកើនឡើងនៃប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយ ។ល។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
