Hydrocortisone sodium phosphate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖ ・ការសង្គ្រោះជាបន្ទាន់ ចំពោះអាការៈប្រតិកម្មធ្ងន់ធ្ងន់(Shock)ឬអាការៈស្រដៀងនោះ ・អាការៈប្រតិកម្មធ្ងន់ធ្ងន់(Shock) ដែលកើតឡើងក្នុងពេលកំពុងវះកាត់ ឬ ក្រោយពេលវះកាត់។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំចាក់: ប្រើ1ដង100~1000mg 1ថ្ងៃ1ដងឬច្រើនដង ដោយចាក់តាមសរសៃវ៉ែន ឬ ព្យួរសេរ៉ូមតាមសរសៃវ៉ែន។ កម្រិតប្រើប្រាស់អាចប្រែប្រួលទៅតាមរោគសញ្ញានិងស្ថានភាពអ្នកជំងឺនីមួយៗ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថDesmopressin acetate hydrate។ ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ករណីចាំបាច់ត្រូវប្រើ ត្រូវតាមដានស្ថានភាពជំងឺនិងផលរំខានឱសថអោយបានដិតដល់។ ・អ្នកដែលមានជំងឺឆ្លងដែលមិនមានឱសថព្យាបាលដែលមានប្រសិទ្ធិភាពនៅឡើយ ឬ អ្នកដែលមានជំងឺឆ្លងមេរោគផ្សិតពេញរាងកាយ។ ・អ្នកដែលកើតមានអាការៈស្ទះសរសៃឈាមក្នុងបេះដូងស្រួចស្រាវ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
